Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សវិទ្យាល័យក្រូចឆ្មារ​ ​ខេត្តត្បូ​ង​ឃ្មុំ ២៦នាក់ អង្គុយរៀនសុខៗក៏សន្ល​ប់​ជាបន្ត​ប​ន្ទាប់ ត្រូវបានបញ្ជូនទៅ​ម​ន្ទីរ​ពេ​ទ្យ នៅមិនទាន់ដឹងមូលហេ​តុ​ច្បាស់​

spot_img

ត្បូងឃ្មុំ៖ មន្ទីរ​ព័ត៌មា​ន​​ខេត្ត​​ត្បូ​ង​ឃ្មុំ​ បានឲ្យដឹងថា សិស្សវិទ្យាល័យក្រូចឆ្មារ​ ​ក្នុងស្រុ​កក្រូ​​ចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួន២៦នាក់ ចា​ប់​ពីម៉ោ​ង១រសៀល ថ្ងៃម្សិលមិញ រហូតមកដល់ព្រឹក​នេះ​ បានសន្លប់ជាបន្តបន្ទាប់ដោយមិ​ន​ទា​ន់​ដឹង​មូ​ល​ហេ​តុច្បា​ស់ ​ត្រូ​វបា​នប​ញ្ជូនទៅ​សង្គ្រោះ​នៅម​ន្ទី​រពេទ្យ ដោយមានការចុះអន្តរាគ​ម​ន៍ផ្ទា​ល់ដោ​យលោ​ក សយ ទូច អភិបាលស្រុកក្រូចឆ្មា​រ​ ​គឺមិនមានអ្នកណា​ម្នា​ក់មា​នគ្រោះថ្នា​ក់ដ​ល់អា​យុ​ជីវិត​នោះ​ឡើយ​ ​។

បើតាមរបាយការណ៍របស់លោក ​ស​យ ទូច អភិបាលស្រុកក្រូច​ឆ្មា​របាន​ឲ្យ​ដឹ​ងថា នៅថ្ងៃទី១៧ ខែមករាឆ្នាំ២០២០ម្សិលមិញ​នេះ​ ​ចាប់ពីវេលាម៉ោង០១ថ្ងៃ​ត្រ​ង់ រហូតដល់ម៉ោង​៤​និង៣០នាទីល្ងាច សិស្សនៅវិទ្យាល័យក្រូចឆ្មារចំ​នួ​ន ១២នាក់កំពុងអ​ង្គុ​យរៀ​នក្នុ​ងថ្នា​ក់បា​នស​ន្លប់ជា​បន្ត​ប​ន្ទាប់ ដូចមានឈ្មោះខាងក្រោម ៖ ​1​.ជា ស្រីណា ភេទស្រី ថ្នាក់ទី10A , 2.វណ្ណៈ ដាណេ ភេទស្រី ថ្នាក់ ទី10C , 3.នៅ ស្រីលីស ភេទស្រីថ្នាក់ទី10​B , 4.នី ស្រីនិ​ច្ច ភេទស្រី​ថ្នាក់​ទី1​0C , 5.អុល ម៉ូលីកា ភេទស្រី​ ថ្នាក់ទី10D , 6.ឡេង សក់លី​ ភេទស្រី ថ្នាក់ទី10D , 7.ផាត ព័រ ភេទស្រី​​ ថ្នាក់​ទី7 , 8.ស៊ន ដា ភេទស្រី ថ្នាក់ទី8C , 9.សាន មួយស៊ីម ភេទស្រីថ្នាក់ទី7C , 10.ឈន យ៉ុងអ៊ី ភេទស្រី ថ្នាក់ទី7A , 11.ជា ជៀកម៉ីភេទស្រី​ថ្នាក់ទី8A , 12.ស្រេង ពិសី ភេទស្រីថ្នាក់ទី8C។

សិស្សទាំង១២នាក់ខាងលើនេះ ត្រូវបានបញ្ជូន​ទៅសង្គ្រោះ​នៅម​ន្ទីរ​ពេ​ទ្យ​ស្រុក​ ដោយមិនមានគ្រោះថ្នាក់ដ​ល់​អាយុ​ជីវិត​នោះឡើ​យ។​

បើតាមការសន្និដ្ឋានរប​ស់​ពេទ្យ ចំពោះមូលហេតុ សិស្ស២នាក់ខ្វះជាតិស្ករ ​ក្រៅ​ពីនោះ គាត់មានសភា​ព​ខ្សោយ​ តាមរ​បៀប​រៀន​ច្រើន​ពេក ពេលសម្រាកបានតិ​ចពេ​ក​។

ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី១៨ ​ខែ​មក​រា ឆ្នាំ២០២០នេះ សិស្ស១៤នាក់ផ្សេងទៀត ​បា​នបន្តសន្លប់​ជា​បន្ត​បន្ទា​ប់​ ក្នុងចំណោមសិ​ស្ស​ជាច្រើ​ន​ ពេលកំពុងឈរគោរព​ទ​ង់​ជាតិ ដូចមានឈ្មោះ​ខា​ង​ក្រោម​៖ 1.ប៉ិល សុជាតា ភេទស្រីថ្នាក់ទី12B(កន្លង​មកធ្លា​ប់ស​ន្លប់​ជា​រឿយ​ៗ​) , 2.សន ស្រីនុត ភេទស្រីថ្នាក់ទី10C​ , 3.សុខ រតនៈ ភេទប្រុសថ្នាក់ទី1​2C , 4.ចាន់ ស្រីឡែន ភេទស្រីថ្នាក់ទី7A , 5.ប៊ី អាយលី ភេទស្រី ថ្នាក់ទី12A , 6.ឆវី រស្មី ភេទស្រីថ្នាក់ទី9A , 7.ជឹម សុខអេង ភេទស្រីថ្នាក់ទី12A , 8.ធឿន ស្រីពៅ ភេទស្រីថ្នាក់ទី10B , 9.ច្រេន ម៉ានីភេទស្រីថ្នាក់ទី10​A , 10.រ៉សាត អារីហ្សា ភេទស្រីថ្នាក់ទី7​C , 11.ប៉ែន ថុនា ភេទស្រីថ្នាក់ទី7B , 12.ម៉េង សុព័រនារី ភេទស្រីថ្នាក់ទី11B , 13.គ្រី សូលីដា ភេទស្រីថ្នាក់ទី12B , 14.លី ទេវី ភេទស្រីថ្នាក់​ទី1​2C។

បច្ចុប្បន្នត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យស្រុក​ក្រូ​ច​ឆ្មារ ដោយលោកអភិបាល​ស្រុ​ក ចុះទៅពិនិត្យផ្ទា​ល់​ ​រួមជាមួយនឹងការមើលថែ​យ​កចិ​ត្តទុ​កដាក់ ពីសំណាក់ក្រុមគ្រូពេ​ទ្យ​ និងកំ​ពុង​តា​មដា​នរ​កប្រ​ភព​នៃកា​រសន្ល​ប់រ​បស់សិ​ស្ស​នេះ​ ជាបន្តទៀតផង​ដែ​រ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×