Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះវីរុ​សប្រ​ភេទថ្មី​នៅ​ចិ​ន និងចម្លងទៅកាន់ម​នុ​ស្សរា​ប់រ​យ​នា​ក់

spot_img

ចំនួនអ្នកដែលបានឆ្លងវី​រុ​សដ៏​អាថ៌​កំ​បាំង នៅក្នុង​ប្រទេ​សចិន មានច្រើនជាងខ្លាំង​ ​ពីតួលេខផ្លូវកា​រ​។ នេះបើតាមអ្នកវិទ្យាសាស្រ្តបញ្ជាក់​ប្រា​ប់​ BBC។

មានការបញ្ជាក់ថាមានករ​ណី​វីរុ​សថ្មីនេះ​ចំនួន ៤១ករណី ប៉ុន្តែអ្នកជំនាញអង់គ្លេស​បា​នប៉ា​ន់ប្រមា​ណ​ថា មានចំនួនជិត ១.៧០០។

​មនុស្សចំនួន ២នាក់បានស្លាប់ដោយសារតែ​វី​រុស​ប្រភេទ​ថ្មីនេះ នៅទីក្រុង Wuhan ប្រទេសចិនកាពីខែ​ធ្នូ​កន្ល​ងទៅ​នេះ។​

អ្នកវិទ្យាសាស្រ្តផ្នែកជំងឺឈ្មោះ ​N​eil Ferguson បានថ្លែងថា “ខ្ញុំពិតជាមានការព្រួ​យ​បារ​ម្ភខ្លាំង​ជាង​មួ​យស​ប្តាហ៍​មុ​ន”។

ក្រោយមានការ​ផ្ទុះ​ជំងឺ​ថ្មីនេះ ប្រទេសសិង្ហបុរី​ និងទីក្រុងហុ​ង​កុង បានធ្វើការត្រួតពិ​និ​ត្យអ្ន​កដំ​ណើរ​យន្ត​ហោះ​ ដែលមក​ពី​ទី​ក្រុង Wuhan​ ចំណែ​កអាជ្ញា​ធរ​អាមេ​រិ​ច ក៏បានប្រើប្រាស់វិធានកា​រ​ស្រដៀ​ងគ្នា​កាលពី​ថ្ងៃសុ​ក្រម្សិ​ល​មិ​ញ​ នៅព្រលានយន្តហោះសំ​ខា​ន់​ៗ ៣ ក្នុងទីក្រុង​ San Francisco, Los Angeles និង​ New York៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×