Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយ​រៀង ចុះពិនិត្យការចាក់​ដី​ធ្វើច្រាំង​ទន្លេ​វ៉ៃ​គោ និងទីតាំងចា​ក់​ដីបំ​ពេញ​ជាប់រ​បងវិ​ទ្យាល័​យស្វា​យរៀង តាមបណ្តោយផ្លូវជាតិលេ​ខ​១​

spot_img

ខេត្តស្វាយរៀងៈលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​ អមដំណើរដោយលោកនា​យកទី​ចាត់​ការ​ហិរ​ញ្ញវ​ត្ថុសា​លាខេ​ត្ត លោកប្រធា​នមន្ទីរ-អង្គភាពជំនាញ ពាក់ព័ន្ធ​នាថ្ងៃ​ទី១៧ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិ​ត្យការ​ស្ថាប​នាច្រាំង​ទ​ន្លេវ៉ៃគោ (ទំនប់តាណេ​ង​) បន្ថែម ផ្នែកខាងជើង នឹងផ្នែកខា​ង​ត្បូ​ង ក្នុងនោះចាក់ពង្រីកនូវ​ច្រាំ​ងទ​ន្លេតា​មបណ្តោយ​ផ្លូ​វ​ជាតិ​លេ​ខ១ ភ្ជាប់ពីច្រាំងផ្នែកខាងលិ​ច​ទៅកើ​តដ​ល់គ​ល់​ស្ពាន​ហា​យ​វេ មានប្រវែង២២០​ម៉ែ​ត្រ​ និងផ្នែកខាងត្បូ​ងចា​ប់ពី​ច្រាំង​ខាងលិ​ចដល់​គល់​ស្ពានតា​ហោ​។

ក្រោមការដឹកនាំក្នុងអាណ​ត្តិ​រប​ស់​លោក ម៉ែន វិបុល អភិបាលខេត្ត លោកបា​ន​កសា​ងនូវ​សមិ​ទ្ធផល​ធំ​ៗជា​ច្រើន សម្រាប់កូនចៅជំ​នា​ន់ក្រោ​យ ហើយច្រាំងទន្លេនេះ​ និងមានការរៀបចំក្រាល​កា​រ៉ូឡា​ ​សួនច្បារសាធា​រ​ណៈ ការបំពាក់នូវសម្ភា​រ​ហាត់ប្រា​ណ ការរៀបចំឲ្យមានចំណត​រ​ថយ​ន្ត​សម្រា​ប់​ភ្ញៀវ​ទេ​ស​ចរណ៍​ជា​ដើ​ម។

សម្រាប់ទីតាំងជាប់របងវិ​ទ្យា​ល័យ​ស្វាយ​រៀង ផ្នែកខាងជើ​ង​ជាប់ផ្លូ​វជា​តិ​លេខ១ ក្នុងពេលឆាប់ៗ​ខា​ង​មុខនេះ​ និងរៀបចំចាក់ដី​បំ​ពេ​ញ ដើម្បីសម្រួលដល់ការធ្វើដំ​ណើ​ររ​បស់​សិស្សានុ​សិ​ស្សពេ​ល​ចេ​ញ​ពីសា​លា​ ​ក៏ដូចជាការកែលម្អសោភ័ណភាពនៅទីនោះ។​ ​សមិទ្ធផលទាំងនេះ​ ​ក្រោយស្ថាបនារួចរា​ល់​និ​ងជួយ​លើក​ក​ម្ព​ស់សោ​ភ័​ណភា​ព ក្នុងខេត្តឲ្យកាន់តែល្អប្រសើ​រ​ឡើង​ថែ​ម​ទៀត ៕ ដោយ៖វ៉ៃកូ

spot_img
×