Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៅកែជនជាតិចិ​នជា​ម្ចាស់ស​ណ្ឋា​គារ “ប្រពៃណីបុរីគុជ​អា​ស៊ី”​ បានរត់ចោលបុ​គ្គ​លិក ដោយមិនបើកប្រាក់​ខែ​..?

spot_img

ខេត្តព្រះសីហនុ៖ តំណាងបុគ្គលិក បម្រើកា​រងារ​នៅស​ណ្ឋាគារ​មាន​ស្លាកយី​ហោ “ប្រពៃណីបុរីគុជអាស៊ី​ ​” មានទីតាំងនៅម្តុំបុរី​គុ​ជអា​ស៊ី ស្ថិតក្នុងសង្កាត់លេខ​៣ ក្រុង-ខេត្តព្រះសីហនុ បាន​ប្រ​កាសស្វែ​ង​រកកិ​ច្ចអ​ន្តរា​គ​ម​ន៍ពីថ្នា​ក់ដឹ​កនាំ​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស លោក គួច ចំរើន អភិបាលខេត្តព្រះសីហ​នុ​ ឲ្យជួយអន្តរា​គ​ម​ន៍លើ​កណី ដែលពួកគាត់បានអះអាង​ថា​ ខាងម្ចាស់សណ្ឋាគារ ​មិ​នបានបើប្រាក់បៀវត្សរ៍ប្រចាំ​​ខែជូន​ពួក​គាត់ និងបានចាកចេញពីសណ្ឋា​គា​រ កាលពីព្រឹកថ្ងៃទី១​៨​ ខែមករា ឆ្នាំ២០២០ បាត់ស្រមោលឈឹ​ង​។

ទាក់ទិនបញ្ហានេះ អ្នកយកព័ត៌មានគេ​ហ​ទំ​ព័រ “CEN” នៅមិនទាន់អាចស្វែ​ង​រក​ប្រភ​ពពី​ខាង​ភាគីម្ចាស់សណ្ឋាគារឈ្មោះ​ ​”​ប្រពៃណី​បុរីគុ​ជអាស៊ី” ដើម្បីបញ្ជាក់ ឬបំភ្លឺអំពីមូលហេ​តុ​ ដែលថៅកែសណ្ឋាគារខា​ង​លើ​នេះ មិនបើកប្រាក់ខែជូ​ន​បុ​គ្គ​លិក​ បា ននៅឡើយទេនៅរ​សៀ​លថ្ងៃ​សៅ​រ៍ ទី១៨ ខែមករា ឆ្នាំ២០២០នេះ។​

យ៉ាងនេះក្តី លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះប​ណ្តា​លវិ​ជ្ជាជីវៈ ខេត្តព្រះសីហនុ បានឲ្យដឹងថា​ ​ចំពោះព័ត៌មាន​ខា​ង​លើនេះ លោកនឹងបញ្ជូនម​ន្ត្រី​ឲ្យ​ចុះពិ​និ​ត្យ និងឈានដល់ជួយស​ម្រ​បស​ម្រួល​កង្វ​ល់ជូន​បុគ្គ​លិ​ក​សណ្ឋា​គា​រ “ប្រពៃណី​បុ​រី​គុជ​អាស៊ី” តាមដែលអាច​អ​នុ​វ​ត្ត​ទៅបា​ន៕ ដោយ៖ ដែន សីមា

spot_img
×