Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដ្រូនស៊េរីទំនើបមួយគ្រឿង ធ្លាក់នៅ​ឃុំកោះស្តេច​ ​ក្រុមអ្នកជំនាញរកឃើញថា គ្មានជាតិផ្ទុះនៅក្នុងដ្រូន​​​នោះទេ ហើយដឹកយ​កទៅ​ទីបញ្ជា​ការក​ងទ័​ពនៅ​​ឯ​​ភ្នំ​ពេញ ដើម្បីពិនិត្យ

spot_img

កោះកុង ៖ សេចក្តីរាយការណ៍ពីខេត្ត​កោះ​កុង អំពីប​ញ្ហាយន្តហោះដ្រូនស៊េរីទំនើបមួយគ្រឿង ដែលបានធ្លាក់នៅលើទឹកដីឃុំកោះស្តេច​ ​ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីរាត្រីថ្ងៃទី១៦ មករា​ ​កន្ល​ងទៅថ្មី​ៗ​នេះ។

យោងរបាយការណ៍របស់មន្ត្រីនគរបាលនៃអធិកា​រ​ដ្ឋា​ននគរ​បាលស្រុ​កគិ​រីសាគរ បាន​ឲ្យដឹងថា កាលពីព្រឹកមិញ (១៨ មករា)ក្រុមC​MA​C បានចុះទៅពិត្យមើលទៅលើដ្រូន​នោះ​រួច​រាល់​ហើយ ឃើញថាគ្មានជាតិផ្ទុះនៅក្នុងដ្រូន​នោះទេ​​ ហើយក្រុមការងារនៃ​អ​គ្គប​ញ្ជាការក្រសួងការពារ​ជាតិ កំពុងកាត់​ដ្រូននេះជាបំណែ​កៗ ដឹកយកទៅទីបញ្ជាការកងទ័ពនៅ​ឯ​ភ្នំពេញ​ ដើម្បីពិនិត្យនិងវិភា​គ​បន្ត​ទៀត។ ចំពោះបញ្ហា​ថា​ដ្រូននេះ ជារបស់អ្នកណា មកពីណា និងដើម្បីអ្វីនោះ ក្រុងការងារខាងលើសូ​ម​មិន​ឆ្លើ​យ កុំឲ្យមានការប៉ះពាល់ដល់សន្តិ​សុ​ខជា​តិ៕ដោយ៖កូឡាប

spot_img
×