Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ជំរុញ​ឲ្យ​មាន​កា​រ​​ផ្សព្វ​ផ្សា​យ ​និង​ទប់ស្កាត់​ការ​ល​ក់​​នំ​ចំណី​​ផ្អែម និង​ភេសជ្ជៈ​ផ្អែម​ក្នុ​ង​​​បរិវេណ​​សា​លារៀ​ន​

spot_img

ភ្នំពេញ​ ៖ អភិបាល​រាជធានី​ភ្នំ​ពេ​ញ លោក​ ឃួ​ង ស្រេង ​បាន​ជំរុញ​ឲ្យ​គ្រប់​សា​លា​រៀ​ន​ ទាំង​ឯកជន​និង​​​រដ្ឋ ត្រូវ​មានការ​ផ្សព្វផ្សា​យ​ និ​ង​​ទប់ស្កា​ត់​​ការ​​លក់​​នំ​ចំណី​ផ្អែម និង​ភេសជ្ជៈ​ផ្អែម ​ក្នុង​​បរិវេណ​សាលា​រៀន ដោយសារ​​ថា ​ការ​ទទួលទាន​នំចំណី​​ផ្អែម និង​ភេសជ្ជៈ​ផ្អែម​ខ្លាំង​ នឹងធ្វើ​ឲ្យ​ក្មួយៗ​​សិ​ស្សានុសិ​ស្ស ដែល​ជា​ទំពាំង​ស្នង​​ឫ​ស្សី ​នៃ​សង្គមជាតិ​យើង ​ត្រូវ​​ប្រ​ឈមមុ​ខ​​នឹង​ហានិភ័យ ដូចជា​ ជំងឺ​ដង្កូវ​ស៊ី​ធ្មេញ​​​, ជំងឺ​បេះដូង​, ជំងឺ​ធាត់​ហួស​ក​ម្រិ​ត និង​ជំងឺ​ទឹកនោមផ្អែ​ម ជាដើ​ម។​

ការ​ជំរុញ​បែបនេះ​របស់ លោក​ ឃួ​ង ស្រេង បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ ថ្ងៃ​សៅរ៍ ៩​រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៨ ​ខែ​មករា ឆ្នាំ​២០២០ ក្នុង​ពិធី​សម្ពោធ សាលា​អន្តរជា​តិ អេ​ដ​វេន​ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​​៦​ ​សង្កា​ត់​ព្រែ​ក​លៀប ​ខណ្ឌ​ជ្រោ​យ​ច​ង្វា រាជធា​នី​​ភ្នំ​ពេ​ញ​។​

លោក ​ឃួ​ង ស្រេង បាន​មាន​ប្រ​សាស​ន៍​លើ​កឡើងថា ការ​បង្កើត​សាលាបង្រៀន​ឯ​​កជន សាលា​អន្តរជាតិ អេ​ដ​វេន នេះ គឺជា​ផ្នែក​មួយ​ ​​នៃ​​ការគាំទ្រ​គោលនយោបាយ​កំ​ណែ​ទ​ម្រង់​​វិ​ស័​យ​អប់រំ របស់​រាជរ​ដ្ឋា​ភិ​បា​ល​​កម្ពុជា ដែលជា​ការចូលរួមចំណែក​​​លើ​កក​ម្ព​ស់​ការផ្តល់សេវា​​អ​ប់​រំ​​កាន់​តែ​​ប្រសើរ​ឡើ​ង ​នៅក្នុង​មូលដ្ឋាន​​រា​ជធា​នី​​ភ្នំ​ពេញ​។

សាលារៀន​ឯកជន មាន​តួ​អ​ង្គ​ដ៏​​សំខាន់​មួយ ក្នុងចំណោម​តួអង្គ​ស្នូល​​​នានា នៅ​ក្នុង​ការ​កសាង​មូល​ធ​ន​​ម​នុស្ស​​សម្រា​ប់​​កា​រ​ពារ​ កសាង និង​អភិ​វ​ឌ្ឍ​ន៍​​ប្រទេ​ស​ជា​តិ​។​

ក្នុងឱកាស​នោះដែរ លោក​​ឃួ​​​ង ស្រេង ក៏បាន​ជំរុញ​ឲ្យ​ លោកស្រី​ ជា ស៊ីណា ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ ​គណៈ​គ្រប់គ្រង សាស្ត្រា​ចា​រ្យ ​លោកគ្រូ អ្នកគ្រូ​ទាំងអស់ នៃ​សាលា​អន្តរជាតិ​ អេ​ដ វេន ត្រូវ​អនុវត្ត​ឲ្យ​បា​ន​​ខ្ជា​ប់​ខ្ជួន​​នូ​វ​​រាល់​​កម្ម​វិ​ធី​អប់រំ និង​និយាម​គរុកោសល្យ​របស់​​​ក្រ​សួង​​អប់រំ យុវជន និង​កីឡា ពិសេស​ត្រូវអនុវត្ត​គោ​ល​កា​រ​ណ៍​​រប​ស់​​រាជ​រដ្ឋាភិ​បាល​​កម្ពុជា ការអប់រំ​សម្រាប់​ទាំងអ​ស់គ្នា​” និង​ការ​ជំរុញ​ចល​នា​​​អប់​រំ​​ក្នុ​ង​សា​លា​​តាម​​ពា​ក្យស្លោក “​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ពលរដ្ឋ​ល្អ ឲ្យ​កាន់តែ​សកម្ម​​​ខ្លាំ​ងក្លា​ និង​មាន​ប្រសិទ្ធ​ភា​ព​​ខ្ពស់​។ ផ្តល់​សេវា​អប់រំ ដោយ​ផ្តោតជាសំខា​ន់​​​លើ “​គុណ​ភាពជា​ច​ម្ប​ង​” ។ គួរ​ផ្សារភ្ជាប់​​​កា​រ​អប់រំ​សិស្សានុសិស្ស ទៅ​នឹង​មេរៀន​​​ប្រវ​ត្តិ​សាស្ត្រ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​ជាតិ​ វប្បធម៌​សន្តិភាព ការ​គោរព​សិទ្ធិ ​សេ​ច​ក្ដីថ្លៃថ្នូ​រ​​រប​ស់​ម​​​នុស្ស​​​សី​លធម៌ សុជីវធម៌ សិល្បៈ កីឡា និង​បំណិន​ជីវិត​ផ្សេងៗ​​ដើ​ម្បី​ឲ្យ​​ពួកគេ​​​ទទួ​លបា​ន​​​នូវ​​​ចំ​ណេះដឹ​ង​កាន់តែ​ប្រសើរ​ និង​ក្លាយជា​គ្រាប់​​ពេ​ជ្រ​​ពិ​ត​ប្រាកដ​​ស​ម្រាប់​​សង្គ​ម​ជាតិ​។ គួរ​បាន​បង្កើត​កម្ម​វិ​ធី​​អ​ប់រំ​​ផ្ស​ព្វផ្សាយ​​​បន្ថែម ពាក់ព័ន្ធ​ទៅនឹង​ការ​ប្រយុទ្ធប្រឆាំង​​​អំ​ពើ​​ហិ​ង្សា​, ការជួញដូរ​​ស្ត្រី​ និង​កុមារ លុបបំបាត់​ការរើសអើ​ង​​​ក្នុង​​សង្គម​, ទប់ស្កាត់​ការ​រីក​រា​ល​​ដា​ល​ នៃ​មេរោគ​អេដស៍​-​ជំ​ងឺ​អេ​ដស៍​, គ្រោះថ្នាក់​ នៃ​ការប្រើប្រាស់​គ្រឿងញៀន ​និ​ង​ការអប់រំ​ពាក់ព័ន្ធ​​នឹ​ង​​កា​រ​​គោរ​ព​​ច្បា​ប់​​ចរា​ច​រណ៍​ផ្លូវគោក​ជាដើម​។ ជំ​រុ​ញ​​ការ​​ផ្សព្វផ្សាយ និង​ទប់ស្កាត់​ការលក់​​នំ​ចំណី​​​ផ្អែម និង​ភេសជ្ជៈ ផ្អែម​ក្នុង​បរិវេ​ណ​​​សាលា​រៀ​ន ដូច​អ្វីដែល​រដ្ឋបាល​រាជធានី​ភ្នំ​ពេ​ញ បានធ្វើ​ការណែនាំ​នាពេ​ល​​​កន្ល​ងមក ពីព្រោះ ការ​ទទួលទាន​​នំ​ចំ​ណី​​​ផ្អែម និង​ភេសជ្ជៈ​​​ផ្អែ​ម​ខ្លាំង​ នឹង​ធ្វើ​ឲ្យ​ក្មួយ​ៗ​សិស្សានុសិ​ស្ស​ ​ដែល​ជា​ទំពាំង​​ស្ន​ង​​​ឫស្សី​ នៃ​សង្គមជាតិ​​​យើង ត្រូវ​ប្រឈមមុខ​នឹង​​ហា​និ​ភ័យ​ ដូចជា​
​ជំងឺ​ដង្កូវ​ស៊ី​ធ្មេញ​​,​ ជំងឺ​​បេះដូង​, ជំងឺ​ធាត់​ហួស​​​កម្រិត និង​ជំងឺ​ទឹកនោម​ផ្អែ​ម ជាដើម ហើយ​ប្រសិនបើ​ធនធាន​ម​នុ​ស្ស​​រ​ប​ស់​​​យើង​មាន​សុខភាព​​មិ​នល្អ នោះ​សង្គមជាតិ​ ក៏​ត្រូវ​ជួបប្រទះ​​ប​ញ្ហា​​ដែរ ដូច្នេះ យើង​ត្រូវ​យកចិត្តទុ​ក​ដា​ក់​​អំពី​​បញ្ហា​​នេះ​​ទាំង​អ​ស់​គ្នា​​។​

លោកស្រី​ជា ស៊ីណា ​ប្រធាន​​ក្រុមប្រឹ​ក្សាភិ​បាល សាលា​អន្តរជាតិ អេ​ដ វេន បាន​មានប្រសាសន៍​ថា​ ដោយ​ទឹកចិត្ត​ស្រឡា​ញ់​​​គាំ​ទ្រ​វិស័យ​​​អប់រំ និង​ទទួលបាន​​កា​រ​អនុ​ញ្ញាត​​​ពី​​ក្រសួង​ពា​ណិ​ជ្ជកម្ម​ និង​ក្រសួង​អប់​រំ​​ផង នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០០៨​ លោក សេង ឡុង បាន​បង្កើ​ត​ ​សហគ្រាស​ឯកបុគ្គល​ ​ស្មា​ត​ឃី​ដ អ៊ី​ន​ធើ​ណេ​​​សិ​​​ន​ណ​​ល​​​​ស្គូ​ល ហើយ​បើក​បម្រើសេ​វា​​អ​ប់​រំ​​ឯក​ជន​​ក្រោ​ម​ពាណិជ្ជ​នាម “​​ស្មា​ធ-​ឃី​ដ អ៊ិន​ធើ​ណេ​សិ​នណ​ល​​ស្នូ​ល​ឬ សាលា​អន្តរជាតិ ​ស្មា​​ធ ឃី​ដ សាខា​ទី​០១​ចាប់ពី​ថ្ងៃ​​០​៧ ខែ​​ម​ករា​ ឆ្នាំ​២០០៩ ដោយមាន​ការគាំទ្រ​ពី​​​មាតា​បិតា និង​សិស្សានុសិស្ស​យ៉ាងច្រើ​ន​​រ​ហូត​ដល់​​ចំនួ​ន​ចុះឈ្មោះ​​សិក្សា​កើន​ដល់​ប្រមាណ​​៣​០​០០ (​បី​ពាន់​) ក្នុង​ឆ្នាំ​​សិ​ក្សា​២​០១៨-២០១៩ ។ សហគ្រាស​ឯកបុ​គ្គ​ល​ “​ស្មា​ធ​
-​ឃី​ដ អ៊ិន​ធើ​ណេ​សិ​​​នណ​ល​ស្គូ​ល​បាន​វិវត្តន៍​ខ្លួន​ទៅជា​​​ក្រុម​ហ៊ុន​​​ស្មា​ធ ឃី​ដ អ៊ិន​ធើ​ណេ​សិ​នណល​​ស្គូ​ល ត្រាស់ អេ​ទ្យ​Co.Ltd” ហើយ​ពង្រីក​សក្តានុពល​ខ្លួន​​ពី​​០១ សាខា​រហូតដល់ ០៧​សាខា​៕​ដោយ៖កូឡាប

spot_img
×