Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន​ទស្សនា​ពិព័រណ៍​យោធា និង​ការប្រកួត​កីឡា​កងទ័ព​ឆ្នាំ​២០១៨

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១២​រោច ខែ​បុស្ស ឆ្នាំ​រកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៨ នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ទស្សនា​ពិព័រណ៍​យោធា និង ការប្រកួត​កីឡា​កងទ័ព ដែល​បាន​រៀ​ចំឡើង​នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ ក្នុងឱកាស​នោះ​ផងដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ទស្សនា​តាម​ស្តង់​នីមួយៗ ដែល​មាន​ការរៀបចំ​តុបតែង​ជា​សម្ភារៈ​យោធា ព្រៃ​សិប្បនិម្មិត គ្រឿង​សព្វាវុធ ដូចជា​រថ​គ្រោះ រថពាសដែក និង​អាវុធ​មួយចំនួន​ទៀត​ផង​។​

​ពិព័ណ៍​យោធារ និង​កីឡា​កងទ័ព រយៈពេល​៣​ថ្ងៃ​គឺ​ថ្ងៃទី​១២-១៤ ខែ មករា ឆ្នាំ​២០១៨ នៅ​មជ្ឃមណ្ឌ​លកោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ ការបង្កើត​ពិធី​នេះ គឺ​ក្នុង​គោលបំណង​ទី ១)​ដើម្បី អបអរ​ខួប​លើក​ទី​៣៩ នៃ​ថ្ងៃ​ជ័យជម្នះ​៧​មករា ២) រំលឹក​ដល់​គុណូបការៈ​ដល់​អតីតយុទ្ធជន​កម្ពុជា ៣) គឺ​ដើម្បី​ឲ្យ​មហាជន និង​យុវជន បាន​ស្វែងយល់​អំពី​កងទ័ព​ក្នុង​ការចូលរួម​ការពា​រ​ជាតិ និង​រក្សា​សន្តិភាព និង​ទី​៤) គឺ​ដើម្បី​បង្កើន​ទំនាក់ទំនង​l​រឹងមាំ​ល្អ​រវាង​មហាជន​និង​កងទ័ព​។ សូម​អញ្ជើញ​បងប្អូន​ចូលរួម​អោយបាន​ច្រើ​កុះករ​៕​ ដោយ​៖​កូឡាប​

spot_img
×