Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយរង​ប៉ុស្តិ៍នគរបាល​ម្នាក់ ត្រូវបាន​ជនល្មើស​បាញ់សម្លាប់ ខណៈ​នាយប៉ុស្តិ៍​រងរបួស​ធ្ងន់ ពេល​ចុះ​អន្តរាគមន៍​ករណី​អំពើហិង្សា​នៅ​ឃុំ​ចំបក់

spot_img

(​កំពង់ស្ពឺ​)៖ នាយករង​ប៉ុស្តិ៍នគរបាល​ចំបក់ ស្រុក​ភ្នំស្រួច​ម្នាក់ ត្រូវបាន​ជនល្មើស​បាញ់សម្លាប់ ខណៈ​នាយប៉ុស្តិ៍​ម្នាក់ទៀត ត្រូវរបួស​ធ្ងន់ ក្នុងពេលដែល​ពួកគាត់​ចុះ​អន្តរាគមន៍ ករណី​អំពើហិង្សា​មួយ ដែល​កើតឡើង​នៅ​ភូមិ​ក្រាំងចេក ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅ​យប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០​។​

​រដ្ឋបាលខេត្ត​កំពង់ស្ពឺ បានប្រកាសថា “​ក្នុងនាម​រដ្ឋបាល​ស្រុក ថ្នាក់ដឹកនាំ​គណៈបញ្ជាការ​ឯកភាព សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជូន​ក្រុមគ្រួសារ​សព​លោក​អនុសេនីយឯក ទុយ ពៅ នាយរង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ចំបក់ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ទទួលមរណភាព ក្នុងពេល​បំពេញភារកិច្ច​អន្តរាគមន៍ ក្នុង​អំពើ​ហឹ​ង្សា ក្នុងភូមិ​ក្រាំងចេក ឃុំ​ចំបក់ នា​យប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០ នេះ ក្នុង​គោលដៅ​ថែរក្សា​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាពរបស់​ឃុំ ។ មរណភាព​នេះ ជាការ​បាត់បង់​ជា​បាត់បង់ ថ្នាក់ដឹកនាំ​ក៏​ជា​មន្ត្រីរាជការ ដ៏​ល្អ​ក្នុង​កងកម្លាំង​នគរបាលជាតិ ។ សូមអោយ​វិញ្ញាណ​ខ័​ន្ធ​លោក​អនុសេនីយឯក ទុយ ពៅ សូម​បាន​ទៅកាន់​សុគតិភព​កុំ​បីខាន​ឡើយ “​។​

​អាជ្ញាធរ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបញ្ជាក់​អំពី​ដើមហេតុ​ដែល​នាំ​ឲ្យ​មាន​ករណី​ឃាតកម្ម​នេះ​ថា នៅ​ម៉ោង​៧៖០០​នាទី ដល់ ៨៖០០​នាទី​យប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០ មាន​ករណី​អំពី​ហឹ​ង្សា​មួយ បានកើត​ឡើង​នៅ​ភូមិ​ក្រាំងចេក ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ដែល​បង្កឡើង​ដោយ​ឈ្មោះ ទូច ហេង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​បង្ក​អំពើ​ហឹ​ង្សា​វាយ​ទៅ​ឈ្មោះ ច​ន សុខ​វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា នៅ​នឹង​ផ្ទះ​ជនរងគ្រោះ ហើយ​ជនសង្ស័យ​បាន​ស្ទុះ​មករក​កាប់​ឈ្មោះ ច​ន សុខ​វី ប៉ុន្តែ​ជនរងគ្រោះ​បាន​រត់គេចខ្លួន​រួច ជនសង្ស័យ​បន្តទៅ​វាយ​យាយ និង​តា​របស់​ជនរងគ្រោះ ពេលនោះ​ម្ដាយក្មេក​របស់​ឈ្មោះ ច​ន សុខ​វី បាន​រាយការណ៍​ជូន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ចំបក់ ក្នុង​ការជួយ​ធ្វើ​អន្តរាគមន៍​។​

​មួយសន្ទុះ​លោកនាយ​ប៉ុស្តិ៍ និង​នាយរង​ប៉ុស្តិ៍នគរបាល​ឃុំ​ចំបក់ ក៏បាន​មកដល់ ពេលនោះ​ជនសង្ស័យ​ឈ្មោះ ទូច ហេង ស្ទុះ​ទៅ​វាយ និង​ប្រតាយប្រតប់​ជាមួយ​លោក ទុយ ពៅ នាយរង​ប៉ុស្តិ៍​ឃុំ​ចំបក់ ហើយក៏​មានការ​តដៃ​គ្នា ជនសង្ស័យ​បាន​ដណ្តើម​យកបាន​កាំភ្លើងខ្លី ម៉ាក K59 របស់លោក ទុយ ពៅ ហើយ​បាន​បាញ់​មកលើ លោក ទុយ ពៅ រួចហើយ​​បាន​បន្ត​មក​ដេញ​បាញ់​លោក រស់ សារិន នាយប៉ុស្តិ៍​នគរបាល​ឃុំ​ចំបក់​ទៀត តែដោយសារ​កាំភ្លើង​នោះ​អស់​គ្រាប់ លោកនាយ​ប៉ុស្តិ៍​ឃើញ​ស្ថានភាព​នេះ ក៏​ស្ទុះ​ទៅ​ចាប់​ជនសង្ស័យ​ជាមួយ​ឈ្មោះ ច​ន សុខ​វី ទើប​ចាប់​ជនសង្ស័យ​ឈ្មោះ ទូច ហេង បាន​។​

​ភ្លាម​នោះដែរ ប្រជាពលរដ្ឋ​ក៏បាន​ដឹក លោក ទុយ ពៅ នាយរង​ប៉ុ​ស្តិ័​នគរបាល​ឃុំ​ចំបក់​មន្ទីរពេទ្យ ប៉ុន្តែ​ដោយ​របួស​ធ្ងន់ធ្ងរ​លោក ទុយ ពៅ ដាច់ខ្យល់​តាមផ្លូវ សាកសព​ត្រូវប្រគល់ ជូន​ក្រុមគ្រួសារ​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​។​

​ករណីនេះ​លោក រស់ សារិន នាយប៉ុស្តិ៍​បាន​រងរបួស​បែក​ខ្ទង់ច្រមុះ ត្រូវ​រថយន្ត​បន្តទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ចំណែក​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​និង ចាត់​វិធានការណ៍​ផ្លូវច្បាប់​៕ ដោយ​៖​កូ​ឡាប​

spot_img
×