Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ដឹកនាំ​កងកម្លាំង​មន្ដ្រីនគរបាល​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ សព​នាយរង​ប៉ុស្តិ៍នគរបាល ត្រូវបាន​ជនល្មើស​បាញ់សម្លាប់​

spot_img

​កំពង់ស្ពឺ ÷ ​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ដឹកនាំ​កងកម្លាំង​មន្ដ្រីនគរបាល​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ សព​នាយរង​ប៉ុស្តិ៍នគរបាល ត្រូវបាន​ជនល្មើស​បាញ់សម្លាប់ ពេល​ចុះ​អន្តរាគមន៍​ករណី​អំពើហិង្សា​នៅ​ភូមិ​ក្រាំងចេក ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច​។ នៅ​ថ្ងៃ​ដដែល លោក ផោន​គ​របាល​ខេត្តកំពង់ស្ពឺ អញ្ជើញ​សាកសួរ​សុខទុក្ខ​កងកម្លាំង​នគរបាល សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ រងរបួស​ដោយសារ​ជន​ល្មេី​សវាយ​ពេល​ចុះ​អន្ដរាគមន៍​ជួយ​ប្រជា​ពលរ​ដ្ព​ល​រដ្ឋ​ក្នុងករណី​អំពេី​ហឹ​ង្ស​នៅ​ថ្ងៃទី​១៩​មករា​។​

​កាលពី​វេលា​ម៉ោង​១៩:៤៥​នាទី នា​ថៃ្ង​ទី​១៨ ខែមករា ឆ្នាំ​២០២០ លោកនាយ​ករង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំបក់ ស្រុក​ភ្នំស្រួច ត្រូវបាន​ជនល្មើស​បាញ់សម្លាប់ ក្នុងពេលដែល​ចុះ​អន្តរាគមន៍ លេី​ករណី​អំពើហិង្សា​មួយ​ដែល​កើតឡើង​នៅ​ភូមិ​ក្រាំងចេក ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុង​ហេតុការណ៍​នោះដែរ ក៏​បណ្ដាល​ឲ្យ​មន្ដ្រី​រងរបួស​ពីរ​នាក់ នាយរង​ប៉ុស្ដិ៍​ស្លាប់ នាយប៉ុស្ដិ៍ រងរបួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ ។

​រសៀល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត ក្នុងនាម​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍​សន្ដិ​បណ្ឌិត​អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្ដម វុី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​អ​ញ្ជើ​ញ​ដឹកនាំ​កងកម្លាំង​នគរបាល​ចូលរួម គោរព​វិញ្ញាណក្ខន្ធ ប្រគល់ជូន​ថវិកា​មិត្តសមាគម​នគរបាល និង​បំពាក់​ឋានន្តរស័ក្តិ​ប​ច្ឆា​មរណៈ​ថ្នាក់​វរសេនីយ៍ត្រី​ជូន​សព​លោក​អនុសេនីយ៍ឯក ទុយ ពៅ ដែល​ត្រូវបាន​ជន​ល្មេី​ស​បាញ់សម្លាប់ ។

​ក្នុងនាម​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍​សន្ដិ​បណ្ឌិត ឯកឧត្ដម អភិបាលខេត្ត កងកម្លាំង​នគរបាល​ទូទាំង​ខេត្តកំពង់ស្ពឺ ពិតជា​មានការ​សោកស្ដាយ​អាឡោះអាល័យ​ជា​ពន់ពេក ចំពោះ​ការបាត់បង់​អាយុជីវិត​មន្ត្រីនគរបាល ដែល​បាន​លះបង់​កំលាំងកាយ​កំលាំង​ចិ​ត្ដ​ក្នុង​បុព្វហេតុ​បំ​រេី​ជាតិ​-​មាតុភូមិ ដែលជា​គំរូ​វីរៈភាព​អោយ​កងកម្លាំង​នគរបាល​ចងចាំ​ជានិច្ច​ក្នុង​ចិ​ត្ដ​នូវ​គុណបំណាច់​ប​ស់លោក​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត បានប្រគល់​នូវ​ថវិកា មិត្តសមាគម​នគរបាល​ជាតិ រួមទាំង​បច្ច័យ​ផ្ទាល់ខ្លួន បច្ច័យ​អង្គភាព សរុប ១១.០០០.០០០ រៀល (​ថវិកា​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍​សន្ដិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ ៣.០០០.០០០​រៀល​)​និង​បាន​បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ត្រី ជា​កិ​ច្ចប​ច្ឆា​មរណៈ​ជូន​សព​លោក​អនុសេនីយ៍ឯក ទុយ ពៅ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ដឹកនាំ​កងកម្លាំង​នគរបាល អញ្ជើញ​សាកសួរ​សុខទុក្ខ​កងកម្លាំង​លោក​អនុសេនីយ៍ឯក រស់ សារិន នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ចំបក់ រងរបួស​ក្នុង​កិច្ច​ប្រតិ​ប​ត្ដិ​ការ ជួយ​អន្ដរាគមន៍​ក្នុងករណី​បង្ក​ហឹ​ង្សា​នៅ​ភូមិ​ក្រាំងចេក ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​១៩:៤៥​នាទី នា​ថៃ្ង​ទី​១៨ ខែមករា ឆ្នាំ​២០២០ ប្រព្រឹត្តិ​ឡេី​ង​ដោយ​ជន​ល្មេី​ស ទូច ហេង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បាញ់​បង្ក​ហឹ​ង្សា​ដេញ​វាយ​ឈ្មោះ ច​ន សុខ​វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ដេញ​វាយ​លោកតា អាយុ​៧០​ឆ្នាំ យាយ​ប​ង្កេី​ត​អាយុ ៦៨​ឆ្នាំ ទេី​ប​មាន​កិច្ច​ស្នេី​សុំ​ជួយ​អន្ដរាគមន៍​បន្ទាន់​ពី​សមត្ថកិច្ច នគរបាល​រដ្ឋបាល​ចំបក់ ជាហេតុ​ធ្វើ​ឲ្យ​ជនល្មើស​ឆ្លៀតឱកាស​ធ្វើការ​ប្រតាយប្រតប់​រហូត​ដ​ណ្ដេី​ម​បាន​អាវុធ​បាញ់ប្រហារ​មក​លេី​សមត្ថកិច្ច​នគរបាល​រួមមាន លោក​អនុសេនីយ៍ឯក ទុយ ពៅ ស្លាប់ លោក​អនុសេនីយ៍ឯក រស់ សារិន រងរបួស​ធ្ងន់ បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ ។​

​រសៀល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០ នេះ​ផងដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ រួមជាមួយ​លោក លោកស្រី ស្នងការរង មន្ត្រីនគរបាល​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ បាន​នាំយក​នូវ​ថវិកា​មួយចំនួន​ជូន​ដល់​លោក​អនុសេនីយ៍ឯក រស់ សារិន នាយ​ប៉ុ​ស្ថិ៍​ដែល​កំពុង​សំរាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ ក្នុងនោះដែរ​លោក​តាប​ង្កេី​ត​ជន​ល្មេី​ស​ក៏​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ​ផងដែរ រងគ្រោះ​ដោយសារ​អំពេី​វាយ​របស់លោក​ចៅ ពាល ថវិកា​ប្រគល់ជូន​លោក​អនុសេនីយ៍ឯក រស់ សារិន នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​ចំបក់ សរុប ៥​លាន​រៀល ដប់​មុឺ​ន​រៀល (​ថវិកា ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍​សន្ដិ​បណ្ឌិត ២ លាន​រៀល ) លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​ឧបត្ថម្ភ​ថវិកា​ជូន​លោកតា ជន​ល្មេី​ស ចំនួន​៣០ មុឺ​ន​រៀល សម្រាប់​ដោះស្រាយ​ការលំបាក​ក្នុងពេល​ព្យាបាល​ជំងឺ ៕ ដោយ​៖​កូ​ឡាប​

spot_img
×