Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដ្រូ​ន​មួយគ្រឿង ធ្លាក់​នៅ​កោះកុង តម្លៃ​ជាង​១០០០​លាន​រៀល ដោះ​បំបែក​តួខ្លួន​ចេញ​យកមក​ស្រាវជ្រាវ​

spot_img

កោះកុង ៖ ដ្រូ​ន​មួយគ្រឿង ដែល​ធ្លា​ក់នៅ​ចំណុច​ភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​នោះ ត្រូវបាន​ប្រភព​បញ្ជាក់​ពី​តម្លៃ និង​ក្រុមហ៊ុន ដែល​ផលិត​វា​ឡើង​ហើយ​។​ប៉ុន្តែ​ថា​តើ​ហេតុអ្វី បាន​វា​មក​ធ្លាក់​លើដី​ខ្មែរ​នោះ មិនទាន់មាន​ប្រភព​ណាមួយ​បញ្ជាក់​នៅឡើយ​ទេ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​មន្ទីរ​ព័ត៌មាន​ខេត្តកោះកុង នៅ​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០២០​។​

តម្លៃ​ដ្រូ​ន ដែល​ធ្លា​ក់នៅ​កោះកុង​នោះ ចន្លោះ​ពី ១០០០​លាន​រៀល ទៅ​១៣០០​លាន​រៀល ហើយ​ស្ថិតក្នុង​ស៊េរី Rainbow drone ផលិត​នៅ​ខែ ឧសភា ឆ្នាំ​២០១៥ ជា​ផលិតផល​របស់ ក្រុមហ៊ុន CASC (​ក្រុមហ៊ុន​ចិន​)​។ ចំពោះ​មូលហេតុ​នៃ​ការធ្លាក់​នេះ ត្រូវបាន​គេ​សន្និដ្ឋានថា បណ្ដាលមកពី​អស់​ប្រេង​

​គួរ​បញ្ជាក់ថា ដ្រូ​ន​មួយគ្រឿង ដែល​ធ្លា​ក់នៅ​កោះកុង​ខាងលើនេះ ទំហំ តួ ៥,១០​ម៉ែត្រ ស្លាប​សងខាង ៩,៦០​ម៉ែត្រ ហើយ​ក្រុម​ជំនាញ​បច្ចេកទេស បានសម្រេច​ដោះ​បំបែក​តួខ្លួន​ចេញ ដើម្បី​ងាយស្រួល​ក្នុង​ដឹកជញ្ជូន​យកមក​ភ្នំពេញ ហើយ​រៀបបញ្ចូល​វិញ​ក្នុង​គោលដៅ​ស្រាវជ្រាវ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×