Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តាញ​សង្គម ចោទ​លោកស្នងការ​នគរបាល​ខេត្តកោះកុង ហាម​មិន​ឲ្យ​លោក តាន់ ហេង ធ្វើ​ផ្ទះ​លើដី​របង​គាត់​

spot_img

​កោះកុង​៖ មានការ​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ហេតុអ្វី​បានជា​លោកស្នងការ​នគរបាល​ខេត្តកោះកុង ហាម​មិន​ឲ្យ​លោក តាន់ ហេង ធ្វើ​ផ្ទះ​លើដី​របង​គាត់​អ៊ីចឹង ។ ករណីនេះ​ស្នងការ​នគរបាល​ខេត្តកោះកុង បាន​បញ្ជាក់ថា ដី​នោះ គឺ​លោក តាន់ ហេង បាន​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដោយ​ធ្វើ​របង​បិតបាំង រារាំង​ការដើរ​ចេញ ចូល បង្ក​ការលំបាក​ដល់​មន្ត្រី ដែល​រស់នៅក្នុង​អង្គភាព​រហូតមក កាល​គាត់​ជា​ស្នងការ​ង (​បច្ចុប្បន្ន​ចូលនិវត្តន៍​) រដ្ឋបាល​ស្នងការដ្ឋាន បានធ្វើ​បណ្តឹង ទៅ​អាជ្ញាធរខេត្ត​រួចហើយ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង សូម​ធ្វើការ​ឆ្លើយបំភ្លឺ ចំពោះ​គណនី​ហ្វេ​ស​បុក​ឈ្មោះថា “ ស្អែក​ស្លាប់​ស្អែក​ស្លាប់ ត្រូវ​បម្រើ​រាស្ត្រ “ ដែល​បាន​បង្ហោះ​ខ្លឹមសារ​ថា ហេតុអ្វី​បានជា​លោកស្នងការ​ហាម​មិន​ឲ្យ​លោក តាន់ ហេង ធ្វើ​ផ្ទះ​លើដី​របង​គាត់​ចឹ​ង !!​។

​រដ្ឋបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង នៅ​ថ្ងៃទី​១៩​ខែមករា​នេះ សូម​ធ្វើការ​បំភ្លឺ ជូន​ចំពោះ​មតិ​សាធារណជន​មេត្តា​ជ្រាបថា ចំពោះ​អតីត​ប្រវត្តិ​ដី​នេះ មិនមែនជា​របស់លោក តាន់ ហេង នោះទេ ដី​នោះ គឺ​ផ្លូវ​ចេញ​-​ចូល ស្នងការដ្ឋាន​នគរបាល​ខេត្ត ស្ថិតក្នុង​ទិស​ខាងត្បូង នៃ​អង្គភាព​ស្នងការដ្ឋាន សម្រាប់​បងប្អូន មន្ត្រីនគរបាល​ដែល​ស្នាក់​នៅក្នុង​អង្គភាព​ប្រើប្រាស់​ជា​ច្រកចេញ – ចូល មិនមែនជា​កម្មសិទ្ធិរ​បស់ លោក តាន់ ហេង នោះទេ ហើយក៏​មិនមែនជា​កម្មសិទ្ធិ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សំ​ឃិត វៀន ស្នងការ​នគរបាល​ខេត្ត​ដែរ ដោយ​ដី​នេះ​លោក តាន់ ហេង បាន​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដោយ​ធ្វើ​របង​បិតបាំង រារាំង​ការដើរ​ចេញ ចូល បង្ក​ការលំបាក​ដល់​មន្ត្រី ដែល​រស់នៅក្នុង​អង្គភាព​រហូតមក កាល​គាត់​ជា​ស្នងការ​ង​(​បច្ចុប្បន្ន​ចូលនិវត្តន៍​) រដ្ឋបាល​ស្នងការដ្ឋាន បានធ្វើ​បណ្តឹង ទៅ​អាជ្ញាធរខេត្ត​រួចហើយ​។ មិនមែន​លោកស្នងការ​ជំទាស់​នឹង​ការសាងសង់​របស់ តាន់ ហេង នោះទេ​៕​ដោយ​៖​កូ​ឡាប​

spot_img
×