Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​តវ៉ា​ក្នុង​ទំនាស់​ដីធ្លី​ម្នាក់​ស្លាប់ តើ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ មាន​ចេតនា​ចូលរួម​បិទបាំង​ដែរឬទេ ?

spot_img

​ភ្នំពេញ​៖ លោក​វិ​ល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក នៅ​ថ្ងៃទី​១៩​ខែមករា​នេះ បាន​សរសរ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា ក្រោយ​បទបញ្ជា​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ក្រុមការងារ​អធិការកិច្ច​របស់​កង​រាជ​អាវុធហត្ថ បាន​រកឃើញថា អ្នក​តវ៉ា​ក្នុង​ទំនាស់​ដីធ្លី​ឈ្មោះ ទុយ ស្រស់ មុន​ស្លាប់​បាន​រង​ការវាយដំ​ហឹ​ង្សា​ពី​សំណាក់​មេបញ្ជាការរង​អាវុធហត្ថ នឹង​បក្ខពួក ជាពិសេស ត្រូវ​ពួក​ញៀន​ថ្នាំ​ក្នុង​គុក​វាយ​ធ្វើបាប​ទៀត ដែល​ផ្ទុយ​នឹង​ការប្រកាស​ទាំងស្រុង របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ដែល​អះអាងថា ជនរងគ្រោះ​ស្លាប់​ព្រោះ​មាន​បញ្ហា ស្មារតី​នឹង​ញៀន​ស្រា ។​

​លោក​បាន​បន្តថា ដូចនេះ​មហាជន​សូម​ស្វែងយល់ថា តើ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ មាន​ចេតនា​ចូលរួម​បិទបាំង​ដែរឬទេ ? តើ​មន្ត្រី​កោសល្យវិច័យ​របស់​ការិយាល័យ​បច្ចេកទេស របស់​ស្នងការ​ខេត្ត ចូលរួម​បិទបាំង​ដែរឬទេ ? ព្រោះ​លទ្ធផល​ទាំង​២​ផ្ទុយស្រឡះ​។​

​តាម​ការសង្កេត​របស់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា កន្លងមក​បញ្ហាដីធ្លី​មួយចំនួន​ពិតជា​មាន​ក្រុម​អាណាធិបតេយ្យ​បំពាន​ដី​រដ្ឋ​មែន តែ​បញ្ហា​ត្រង់​ថា​ម្ដេច​ពេល​ពួកគេ ចូល​បំពាន​អាជ្ញាធរ​មិន​ចាត់វិធានការ ដែល​នេះហើយ​ជា​ភាព​អសកម្ម ប៉ុន្តែ​មាន​ករណី​ផ្សេងទៀត គឺ​អាជ្ញាធរ ឃុបឃិត​គ្នា ចោទ​ពលរដ្ឋ​ដែល​បានរស់នៅ​អាស្រ័យ​ផល ស្របច្បាប់​ថា​ជា​ពលរដ្ឋ​អាណាធិបតេយ្យ ដោយ​ចេតនា​ពួក​អ្នកមានអំណាច​អស់នោះ យក​ដី​ទាំងនោះ​ឲ្យ​ក្រុម​ពួក​អ្នកមាន​វិនិយោគ​តែប៉ុណ្ណោះ ។​

​ថ្មីៗ​នេះ​យើងខ្ញុំ​បានទទួល​បណ្ដឹង​ពី​ពលរដ្ឋ​នៅ​ខេត្ត​មួយ ប៉ែក​និរតី​នៃ​ប្រទេស ថា​អាជ្ញាធរ យក​កងកម្លាំង​មក​ឡោមព័ទ្ធ​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅណា រកតែ​បាយ​ហូប​គ្មាន ហើយ​ឈានដល់​មាន​ជំងឺ នឹង​ខ្លះ​ស្លាប់ ដោយ​រូបភាព​ខ្លះទៀត វាយខ្នោះ​របៀប​ចងស្លាបសេក​ក្នុង​លក្ខណៈ​បំពាន​សិទ្ធិមនុស្ស​ទៀតផង ការអនុវត្តន៍​បែបនេះ​របស់​អាជ្ញាធរ​ក្រោម​គឺ​ពាក្យ​ថា បង្ក្រាប​ពលរដ្ឋ​បំពាន​ដី​រដ្ឋ​អាណាធិបតេយ្យ ។​

​លោក​ថា ខ្ញុំ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ខិលខូច សុំ​មេត្តា​បញ្ឈប់​សកម្មភាព​ជ​ប្រព័ន្ធ​របស់ខ្លួន ហើយ​អនុវត្តន៍​នយោបាយ​ដំណោះស្រាយ​ដីធ្លី​តាម​គោលនយោបាយ​ស្បែក​ខ្លា ច្បាប់​ភូមិបាល នឹង​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​អោយបាន​ត្រឹមត្រូវ ចៀសវាង​មាន​បញ្ហា​ដល់​ខ្លួន​ក្រោយពេល​មន្ត្រី​តាមដាន​ការអនុវត្តន៍​ច្បាប់​ស្រាវជ្រាវ​រក​ឃេ​ី​ញ ។​

​មន្ត្រី​តាមដាន​ការអនុវត្តន៍​ច្បាប់​ដឹង​ច្បាស់​ថា ពួក​មន្ត្រី​ខូច​ខ្លាច​បំផុត​គឺ​អស់តំណែង នឹង​ពេល​ការពិត​នឹង​ភស្តុតាង​ត្រូវបាន​គេ​ដឹង ព្រោះ​ពពួក​មន្ត្រី​អស់នោះ ពុំ​ដែលមាន​ឆន្ទៈ​យក​ដំណែង​ក្នុង​មុខងារសាធារណៈ​មក​បម្រើ​ពលរដ្ឋ​ទេ ក្រៅពី​បម្រើ​ប្រយោជន៍​របស់ខ្លួន ដូចនេះ​ពេល​អស់ដំណែង ពួកគេ​អាច​ធ្លាក់ខ្លួន​ជាង​មនុស្ស​ទាត​ខ្យល់​ទៅទៀត ៕​ដោយ​៖​កូ​ឡាប​

spot_img
×