Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវតី​៤​រូប នឹង​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន យ៉ាងហោចណាស់​២​ខែ បើសិនជា​ខាង​ព្រះរាជអាជ្ញា​មាន​ឆន្ទៈ​អនុវត្ត​ច្បាប់​ឲ្យស្មើភាព

spot_img

​ភ្នំពេញ​៖ លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១៩​មករា​នេះ​ថា យុវតី​៤​រូប នឹង​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន យ៉ាងហោចណាស់​ក៏​២​ខែ​ដែរ បើសិនជា​ខាង​ព្រះរាជអាជ្ញា​មាន​ឆន្ទៈ​អនុវត្ត​ច្បាប់​ឲ្យ ស្មើភាព យុត្តិធម៌ បើ​យោងតាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​យើង​។​

​សូម​អាន​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​តទៅ ៖ មាត្រា​២១៤ ថិរវេលា​នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន ក្នុង​បទមជ្ឈិម​ទាក់ទង និង​អនីតិជន​
​មាន​អាយុ​ចាប់ពី ១៤​ឆ្នាំ ដល់ ក្រោម​១៨ ឆ្នាំ ចំពោះ​អនីតិជន​អាយុ​ចាប់ពី​១៤ ឆ្នាំ ដល់ ក្រោម ១៨ ឆ្នាំ និង​ត្រូវ​ចោទប្រកាន់​ពីបទ​មជ្ឈិម​ថិរវេលា​ឃុំខ្លួន​បណ្តោះអាសន្ន​មាន​ដូចតទៅ ៖ ១-​ការឃុំខ្លួន​បណ្តោះអាសន្ន គឺ​មិន អាច​លើសពី​២​ខែ​បានទេ​កាលណា​អនីតិជន​មាន​អាយុ​តិចជាង​១៦​ឆ្នាំ ២-​ការឃុំខ្លួន​បណ្តោះអាសន្ន​គឺ​មិនអាច​លើសពី​៤​ខែ​បានទេ កាលណា​អនីតិជន​មាន​អាយុ​ចាប់ពី ១៦ ឆ្នាំ​ដល់​ក្រោម ១៨ ឆ្នាំ ថិរវេលា​ការឃុំខ្លួន​បណ្តោះអាសន្ន​តា​ម​ចំណុច​ទី ១ និង​ចំណុច​ទី​២​ខាងលើនេះ មិនត្រូវ​លើសពី​ពាក់កណ្តាល នៃ​អប្បបរមា នៃ​ទោស ដែល​ច្បាប់​បានកំណត់​សម្រាប់​អនីតិជន​នោះឡើយ​។​

​លោក ពេជ្រ ស្រស់ បន្តថា នៅ​ព្រឹក​ថ្ងៃនេះ ខ្ញុំ​នឹង​ផ្ញើលិខិត​មួយ​ជូន រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ដើម្បី​ជំរុញ​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង តម្លាភាព និង យុត្តិធម៌ គឺ​ដើម្បី​ធានាបាន​នូវ​សង្គម​ស្អាតស្អំ ហើយ​ខ្ញុំ​នឹងមិន​ផ្ញើលិខិត​ជូនទៅ​ព្រះរាជអាជ្ញា​នោះទេ ដោយសារ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​មាន​សិទ្ធិ​ប្តឹង​អន្តរាគមន៍​ដើម្បី​ព្រះរាជអាជ្ញា​អនុវត្ត​នីតិវិធី​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×