Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​កំណាច​ម្នាក់ បាន​ចាក់​សាំង​ស្រោច​ដុត​ប្រពន្ធ​ទាំង​រស់ បណ្តាល​ឲ្យ​ឆេះ​រលាក រលួយ​ពេញ​ខ្លួន​

spot_img

​ភ្នំពេញ​៖ ផ្តើមចេញពី​ទំនាស់​ក្នុង​គ្រួសារ ប្តី​កំណាច​ម្នាក់ បាន​ចាក់​សាំង​ស្រោច​ដុត​ប្រពន្ធ​ទាំង​រស់ បណ្តាល​ឲ្យ​ឆេះ​រលាក រលួយ​ពេញ​ខ្លួន​កាលពី​ម៉ោង​១​រសៀល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០ នៅផ្ទះ​ជួល ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ បូ ស្រី​ណែ​ត អាយុ​២៩​ឆ្នាំ កម្មការិនី​រោងចក្រ ស្នាក់នៅ ភូមិ​សង្កាត់​កើតហេតុ មាន​ស្រុកកំណើត ភូមិ​បឹង​ង៉ោង ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែក​ប្តី​កំណាច​មានឈ្មោះ វង់ ចាន់​សុភាព អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​កន្លែងកើតហេតុ ស្រុកកំណើត​ឃុំ​គ្រ​ញូង ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។ ប្តី​ប្រពន្ធ​មួយគូ​នេះ បាន​រៀបការ​នឹង​គ្នា​អស់​រយៈពេល​ជាង​៧​ឆ្នាំ​មកហើយ មានកូន​ស្រី​២​នាក់ ក្នុង​របរ​ធ្វើការ​រោងចក្រ​ផង លក់​បាយ ម្ហូប នៅមុខ​រោងចក្រ ក្នុងភូមិ​កើតហេតុ ។ ដោយសារ​ការរស់នៅ​មិន​ចុះសម្រុង​គ្នា ប្តី​ប្រពន្ធ​ខាងលើ ស្ម័គ្រចិត្ត​រៀងខ្លួន ទៅ​អាជ្ញាធរ សុំ​លែងលះគ្នា​ដោយ​សន្តិវិធី ឯកភាព យក​កូន​ម្នា​ក់មួយ កូនច្បង​រស់នៅ​ជាមួយ​ប្តី កូន​ប្អូន រស់នៅ​ជាមួយ​ប្រពន្ធ ចែកផ្លូវ​គ្នា​ដើរ​រៀងខ្លួន អស់​រយៈពេល​ជាង​១​ខែ​មកហើយ ។ អតីត​ប្រពន្ធ​ទៅ​រស់​នៅឯ​ស្រុក​វិញ លុះ​មកដល់​រសៀល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០ នេះ ភាគី​ខាង​អតីត​ប្រពន្ធ ឌុប​កូនស្រី និង​ប្អូនស្រី​តូច​ម្នាក់ទៀត ទៅផ្ទះ​ជួល​ដែល​ប្តី​ស្នាក់នៅ ក្នុង​បំណង​ទៅ​ប្រមូល​ខោអាវ ផ្ទាល់ខ្លួន​ដែល​នៅ​សេសសល់ គ្មាន​បំណង​អ្វី​ផ្សេង​ឡើយ ស្រាប់តែ​ខាង​ប្តី​ខឹង ស្ទុះ​ទាញ​បាន​ដប​សាំង ដាក់​ស្រោច​លើ​ខ្លួន ហើយ​ចាប់​ដុត​អតីត​ប្រពន្ធ​ទាំង​រស់​តែម្តង ឆេះ​រលាក​រលួយ​ពេញ​ខ្លួនប្រាណ រួច​យកលុយ យក​ទូរស័ព្ទ រត់គេចខ្លួន​បាត់ ។​

​ក្រោយ​កើតហេតុ ស្ត្រី​រងគ្រោះ​នៅមាន​ស្មារតី​នៅឡើយ ជិះ​ម៉ូតូ​ទៅ​រត់​ឲ្យ​ពេទ្យ​ជួយសង្គ្រោះ​បឋម​សិន ចំណែក​ប្អូនស្រី​ជិះ​ម៉ូតូឌុប ទៅតាម​ឪពុក ក្រុមគ្រួសារ​នៅឯ​ស្រុក​មកជួយ រហូតដល់​ល្ងាច​ថ្ងៃ​ដដែល ។ ក្រុមគ្រួសារ​ដឹក​តាម​ប៉ូ​តូ​កង់​បី មកប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣ តែ​ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ ក្តៅ​រោលរាល​ពេញ​ខ្លួន នៅវេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ដដែល ទើប​ក្រុមគ្រួសារ ទទូច​ស្នើសុំ អន្តរាគមន៍ ពី​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ។​

​សមត្ថកិច្ច​អន្តរាគមន៍​ភ្លាមៗ បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​អាយុជីវិត ហើយ​កម្លាំង​សមត្ថកិច្ច​ចុះទៅ​សាកសួរ ដល់ទី​តាំង​កើតហេតុ ត្រូវបាន​ម្តាយ​របស់​ជនល្មើស​ឆ្លើយថា​មិនដឹង រឿង​តិចតួច មិនតែប៉ុណ្ណោះ ថែមទាំង​ចោទប្រកាន់ តិ​ដៀល​លើ​ស្ត្រី​រងគ្រោះ ថា​មាន​សហាយ​ទៅវិញ ។ សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​៣ កំពុងមាន​ចំណាត់ការ ក្នុង​រឿង​ប៉ុនប៉ង​មនុស្សឃាត ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនដៃដល់ ធ្លាប់​ជាប់ពន្ធនាគារ ម្តង​ហើយ រឿង​ហឹ​ង្សា​ក្នុង​គ្រួសារ វាយ​ប្រពន្ធ​ឲ្យ​មាន​របួសស្នាម និង​ប្រើប្រាស់​គ្រឿងញៀន លុះ​ចេញ​មកវិញ មិន​រាងចាល ប៉ុនប៉ង​មនុស្សឃាត លើ​ប្រពន្ធ​ទៀត ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×