Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិកស​ណ្ឋាគារ​ផ្កា​យ៥ Great Duke ជាង១០០​នាក់ ធ្វើកូដកម្មទាមទារដំ​ណោះ​ស្រាយ​

spot_img

ភ្នំពេញ៖ បុគ្គលិកសណ្ឋាគារផ្កាយ​៥​ Great Duke (អតីតសណ្ឋាគារ Inter-Continental) ជាង១០០​នា​ក់ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ បាននាំគ្នា ធ្វើ​កូ​ដក​ម្ម ដើម្បីស្វែងរកដំណោះស្រាយ ទូ​ទា​ត់សំណងឲ្យបានត្រឹមត្រូវតាមច្បា​ប់​កំ​ណត់​ ខណៈសមាជិកគ្រួសាររបស់ពួ​ក​គាត់​រា​ប់​រយ​នាក់ កំពុងជួបបញ្ហា​ជី​វ​ភាព។

លោក ទូច កុសល ប្រធានសហជីពរបស់បុគ្គលិ​ក​សណ្ឋា​គា​រ Great Duke បានថ្លែងថា តាមការគ្រោងទុកកូដកម្ម​ទា​មទា​រ​រប​ស់​ បុគ្គលិកសណ្ឋាគារ​ ​Great Duke ដើម្បីឲ្យម្ចាស់ដោះស្រាយតា​ម​ច្បា​ប់​នោះ ដែលមានអ្នកចូល​រួ​ម​ច​ន្លោះពី១០០ ទៅ១៤០នាក់ ធ្វើកូដកម្មជាបន្ដបន្ទាប់រ​ហូ​តទា​ល់​តែមា​នដំណោះ​ស្រា​យស​ម​ស្រ​ប ហើយទីតាំងដែលធ្វើកូដ​ក​ម្ម​នោះ គឺធ្វើនៅមុខសណ្ឋាគារផ្ទា​ល់​,​ មុខក្រសួង​កា​រងារ និងបណ្ដុះបណ្ដាលវិ​ជ្ជា​ជី​វៈ, ខុទ្ទកាល័យសម្ដេ​ច​តេ​ជោ​ ហ៊ុន សែន តែម្ដង។

ប្រធានសហជីពរូបនេះបាន​ប​ន្ដទៀតថា រហូតមកដល់ពេលនេះ​ ​មេធាវីតំណាងឲ្យម្ចា​ស់​សណ្ឋា​គា​រ​ Great Duke ដែលបិទទ្វារឈប់ទទួលភ្ញៀវ​ ​កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ហាក់បីដូចជាមិនមាន​ចេ​តនា​ ក្នុងការចូលមកដោះស្រាយជាមួយ​បុ​គ្គ​លិក​នោះទេ ដោយចេះតែអូសបន្លាយ​ពេ​ល​វេ​លាពី​មួ​យ​ថ្ងៃ ទៅមួយថ្ងៃ បំណងធ្វើឲ្យក​ម្ម​ករ​នឿ​យនាយចិត្តអាចនឹងបញ្ឈ​ប់​កា​រ​តវ៉ា។

សូមជម្រាបថា ក្នុងដំណោះស្រាយ​ប​ញ្ហា​អតី​តបុ​គ្គលិ​កសណ្ឋា​គារ​នេះ ខាងសហជីពរ​ប​ស់លោ​ក​ បានជួបមេធារីរបស់ស​ណ្ឋា​គារ​ចំនួន​២ដ​ងម​ក​ហើយ គឺលើកទី១ មុនការប្រកាសបិទសណ្ឋាគារ​ ​នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៩ ដែលពេលនោះ មេធាវីបានជូន​ដំ​ណឹ​ងពីកា​របិទ​ស​ណ្ឋា​គារ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩តទៅ ​ត​ម្រូវ​ឲ្យបុគ្គលិកទាំងអស់ឈប់សម្រាក ចាប់ពីពេលនោះម​​ក ​មិនបាច់ទៅធ្វើការ​ត​ទៅ​ទៀត​ទេ សណ្ឋាគារនឹងដោះស្រាយសំណ​ង​ជូន​តាម​ផ្លូ​វ​ច្បាប់។

លោក ទូច កុសល ​ប​ន្តថា ជំនួបជាមួយមេធាវីសណ្ឋាគារ​លើ​កទី​២ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០កន្លងទៅ​នេះ​ ​ប៉ុន្តែជំនួបនោះមិនបានលទ្ធ​ផ​ល​អ្វីឡើយ ដោយមិនយ​ល់​ស្រ​ប តាមការស្នើសុំរបស់​អ​តី​ត​បុ​គ្គលិក ហើយរហូតដល់​ថ្ងៃ​ទី​១​៨ ខែម​ក​រា មានរយៈពេលជាង១០ថ្ងៃ​ហើ​យ មិនទាន់ទទួលបាន​ដំ​ណឹ​ង​ថ្មីឡើយ។ បុគ្គលិករបស់ស​ណ្ឋា​គា​រ ស្នើសុំឲ្យដោះស្រាយសំណង​ជូ​ន​ពួក​គាត់ចំ​នួ​ន៤​ចំណុច៖ ១ – ស្នើសុំឲ្យដោះស្រាយសំណង ​អ​តីតភាពការងា​រ​មុ​នឆ្នាំ​២​០១៩ ដែលមានក្នុងមាត្រា៩១នៃច្បាប់​កា​រ​ងារ, ២- ទាមទារសំណ​ង​ជំ​ងឺចិត្ត ដែលមានក្នុងច្បាប់ការងា​រ​មាត្រា៨​៩​, ៣- ទាមទារឲ្យផ្តល់នូវប្រាក់ជូន​ដំ​ណឹង ដែលមានក្នុងមាត្រា៧៥នៃច្បាប់កា​រ​ងា​រ​ និង៤- ស្នើឲ្យសុំផ្តល់ប្រាក់ឈប់ស​ម្រា​ក​ប្រ​ចាំ​ឆ្នាំ ​ដែលនៅសេសសល់។​

លោក កុសល បញ្ជាក់ថា អ្វីដែលនៅមិនទាន់ស្របគ្នាពា​ក់​ព័ន្ធ​ការ​ទាមទា​រ​រ​បស់​បុគ្គលិកនេះ គឺខាងសណ្ឋាគា​រ​ថា​ គេមិនអាចផ្តល់សំ​ណ​ង​ជំងឺ​ចិ​ត្តបា​នទេ ដោយសារស​ណ្ឋា​គា​រក្ស័​យធុន ហើយចំពោះការទូទាត់ប្រាក់បំណា​​ច់អតី​តភា​ពកា​រងា​រ ឬការបើកប្រាក់រំលឹ​ក​អតី​តភា​ព​កា​រងារ គឺយកតែប្រាក់ឈ្នួលគោលសុ​ទ្ធ​សាធ​មក​គណនា​ ​ដោយមិនរាប់បញ្ចូលជាមួ​យ​ប្រាក់​បន្ទា​ប់បន្សំ​ឡើ​យ និងចំណុចដែលខ្វែងគំ​និ​តគ្នាខ្លាំ​ង​នោះ គឺសណ្ឋាគារផ្តល់ប្រាក់​សំ​ណ​ង ​ដោយលក្ខណៈប​ង់​រំ​លស់ ជា៣ដំ​ណា​ក់​កាល គឺបង់លើទី១ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០, លើកទី២ បង់នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ និងលើកទី៣​ នៅ​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ប៉ុន្តែអតីតបុគ្គលិកមិន​ព្រ​មឡើ​យ។​

សូមរំលឹកថា សណ្ឋាគារផ្កាយ៥ ដែ​ល​មាន​វ័​យចំណា​ស់​មួ​យ នៅរាជធានី​ភ្នំពេ​ញ ដែលជាអតីតស​ណ្ឋា​គា​រ Inter-Continental Hotel ក្រោយមកប្តូរឈ្មោះទៅជា ​T​he Great Duke Phnom Penh នៅដើមឆ្នាំ២០១​៨​ បានប្រកាសបិទទ្វារឈប់​ដំ​ណើ​រកា​រ​ចាប់​ពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ២០១៩៕ ដោយ៖កូឡាប

spot_img
×