Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលស្រុ​កថ្ម​គោល នាំអ្នក​ញៀនល្បែ​ង​ស៊ីសង មកធ្វើកិ​ច្ចស​ន្យាអប់​រំ នៅមូ​លដ្ឋា​ន

spot_img

ភ្នំពេញ៖ ពីថ្ងៃអាទិត្យ ទី ១៩ ខែ មករា ឆ្នាំ ២០​២០ ម្សិលមិញ នេះ ដោយអននុវត្តតាមបទបញ្ជា​ជា​ប់ជាប្រ​ចាំរ​ប​ស់លោ​ក​ ឧត្តមសេនីយ៍​ទោ​ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគ​រ​បាល​ខេ​ត្តបា​ត់​​ដំបង លោកវរសេ​នី​យ៍ឯក ផង់ សុភាព អធិ​ការនគរបាលស្រុកថ្មគោ​ល​ បានដឹកនាំកម្លាំងជំនាញរួ​ម​ជាមួ​យនគ​រ​បា​លប៉ុ​ស្តិ៍​រ​ដ្ឋបាល ចុះដល់​ទីតាំងដែលស​ង័្ស​យ​ថា​ មានការភ្នាល់ល្បែ​ង​តា​ម​​ទូ​រទ​ស្សន៍ និងអ្នកកត់ក​ន្ទុ​យ​លេ​ខ (ឆ្នោត) ព្រម​ទាំង​អ្នកញៀនល្បែងស៊ី​ស​ង​(បៀតង) នៅក្នុងមូលដ្ឋានយកមកអប់រំធ្វើកិ​ច្ច​ស​ន្យាប​ញ្ឈប់ស​ក​​​ម្មភាព រួចឲ្យវិលទៅលំនៅ​ដ្ឋា​នវិ​ញ​។

សូមជម្រាបជូនថា នៅស្រុក​ថ្ម​គោល​ ក៏ដូចជា​បណ្តាក្រុ​ង​ ស្រុក មួយចំនួនករណីល្បែងស៊ីស​ង​ កត់សម្គាល់ឃើ​ញ​ថា​ នៅមានលួចលាក់ប្រ​ព្រឹ​ត្តិ​ ដោយទ្រង់ទ្រាយតូ​ច​តា​ច នៅក្នុងមូលដ្ឋានបើ​​ទោះ​បីជា​មានវិ​ធាន​ការ បង្រ្កាបជា​បន្ត​ប​ន្ទាប់​ពី​សំ​ណាក់មន្រ្តីនគរបា​ល​មូល​ដ្ឋាន​យ៉ាង​ណា​ក្តី​ ។

ជាការកត់សម្គាល់ក្នុងរយៈពេលមួយខែកន្ល​ង​ទៅនេះ នគរបាលស្រុ​ក​ថ្ម​គោល ធ្វើការបង្រ្កាបករណីល្បែ​ង​ស៊ី​ស​ង បានចំនួន១០លើ​ក ​នាំខ្លួនអ្នកប្រព្រឹត្តិមក​ធ្វើ​ការអ​ប់រំ​ណែនាំបា​នចំ​នួ​ន ៣៧ នាក់ ក្នុងនោះទីតាំងដែលសង័្ស​យ​ថា​មាន​ការលួ​ច​​លាក់​ភ្នាល់​ (ជល់មាន់)តាមទូរទស្សន៍មួយចំនួនក៏ត្រូ​វ​បា​នធ្វើ​កិច្ច​ស​ន្យាអប់​រំ ឲ្យបញ្ឈប់សកម្មភាព​ផ​ង​​​ដែរ។

បើទោះបីជាយ៉ាងនេះក្តី លោកវរសេនី​យ៍​ឯក ផង់ សុភាព បានអះអាងថា លោកនៅតែបន្តធ្វើការ​ប​ង្រ្កា​បក​រណី​ល្បែង​ស៊ី​សង​គ្រប់​ប្រភេ​ទ នៅក្នុងមូលដ្ឋាននេះឲ្យដូ​ច​ភ្លៀ​ងរ​លឹ​ម ព្រមទាំង ករណី ល្មើសច្បាប់ផេ្សងៗទៀត៕​ ដោ​យ៖កូឡាប

spot_img
×