Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការផ្ទុះវី​រុស​ប្រភេទ​ថ្មីនៅ​ចិន កើនឡើងដល់ ១៣៩ករណី និងបានរាលដាលទៅទី​ក្រុ​ងប៉េ​កាំង និងក្វាងទុង​

spot_img

ចិន នៅថ្ងៃចន្ទនេះ បានធ្វើការបញ្ជា​ក់ថា ការផ្ទុះនៃវីរុសប្រភេទថ្មីមា​ន​ចំនួន ១៣៩ករណី និងបណ្តាលឲ្យមនុ​ស្ស​ចំនួ​ន​ ៣នា​ក់ស្លា​ប់​។

ការផ្ទុះនៃវីរុសដ៏អាថ៌កំបាំ​ង​នេះ កំពុងធ្វើឲ្យអ្នកជំនា​ញ​វេ​ជ្ជសា​ស្រ្ត នៅតែពិបាកយ​ល់​យ៉ាង​ខ្លាំង​។

មន្រ្តីចិនបាន​ប​ញ្ជាក់ថា វីរុសនោះត្រូវបានគេរកឃើញរាលដាល​ទៅ​ដ​ល់ទីក្រុ​ងប៉េ​កាំ​ង និងខេត្តក្វាងទុ​ង​។ វីរុសថ្មីផ្ទុះឡើងជាលើកដំ​បូ​ងនៅ​ក្នុងទី​ក្រុ​ង Wuhan។

អាជ្ញាធរសុខាភិបាលចិននៅ​ក្នុ​ងទី​ក្រុង​ប៉េកាំ​ង និយាយថា មនុស្សចំនួន ២នាក់ដែលបានធ្វើដំណើរ​ទៅ​កា​ន់ទីក្រុ​ង Wuhan ត្រូវបានគេបញ្ជូនទៅ​កា​ន់ម​ន្ទី​រពេទ្យ​ ដើម្បីធ្វើការព្យាបាលរោគរ​លា​កសួ​តដែ​លទា​ក់ទង​ទៅនឹង​វីរុ​ស​ថ្មីនោះ​ ហើយពួកគេកំពុងស្ថិត​ក្នុ​ងស្ថា​នភាព​នឹ​ងនរ។

សូមបញ្ជាក់ថា ក្រោយពេលមានការរា​យ​ការណ៍​ពី​ការផ្ទុះវីរុស​ប្រភេ​ទ​ថ្មីនៅ​ចិន ប្រទេសសិង្ហបុរី និ​ងទីក្រុ​ងហុ​ងកុង បានធ្វើការរឹតបន្តឹងត្រួតពិនិ​ត្យ​អ្ន​កដំ​ណើរយ​ន្ត​ហោះ ដែលមកពីទីក្រុ​ង​ Wuhan។

ចំណែកអាជ្ញាធរអាមេ​រិច ក៏បានប្រើប្រាស់វិ​ធា​នកា​រស្រដៀ​ងគ្នា​ កាលពីថ្ងៃសុក្រម្សិ​ល​មិ​ញ នៅព្រលានយន្តហោះសំ​ខា​ន់ៗ​ ៣ ក្នុងទីក្រុង​ San Francis​co, Los Angeles និង​ New York៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×