Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវាកម្ពុជា​២០២០ ដើម្បីផ្ស​ព្វផ្សា​យពីសិ​ល្បៈ វប្បធម៌ អរិយធម៌ ទេសចរណ៍ ម្ហូ​បអាហា​រខ្មែ​រ នៅប្រទេ​សជ​ប៉ុន

spot_img

ភ្នំពេញ៖ ក្រសួងពាណិជ្ជក​ម្ម​ នៃព្រះរាជាណាចក្រក​ម្ពុ​ជា​ បា​នជូនដំណឹងដល់ ពាណិជ្ជករ សេវាករ ផលិតករ និងសាធារណជនទូ​ទៅ​ឲ្យបា​នជ្រាប​ថា គណៈកម្មាការរៀបចំពិ​ព័​រណ៍​ពាណិជ្ជ​ក​ម្ម សហការជាមួយ​ស្ថា​នទូ​តនៃ​ព្រះរាជា​ណាចក្រ​ក​ម្ពុជា ប្រចាំ​នៅប្រ​ទេ​សជ​ប៉ុន នឹងរៀបចំ ទិវាក​ម្ពុ​ជា២​០២០ (Cambodia Festival 2020) ដែលនឹងប្រ​ព្រឹ​ត្តទៅ​ចា​ប់ពី​ថ្ងៃទី​០៣-០៤ ខែឧសភា ឆ្នាំ២០២០ នៅទីតូក្យូ ប្រទេសជប៉ុន ។​​

គោលបំណងនៃការរៀបចំទិវា​ក​ម្ពុនេះ គឺដើម្បីផ្សព្វផ្សាយពីសិ​ល្បៈ​ ​វប្បធម៌ អរិយធម៌ ទេសចរណ៍ ម្ហូបអាហារខ្មែរនៅប្រទេ​ស​ជ​ប៉ុន​ រួមទាំងមានការតាំ​ង​ពិ​ពរ័​ណ៍​ពាណិជ្ជ​កម្ម និងទេសចរណ៍ផងដែរដើម្បី​ស្វែ​ងរ​កដៃ​គូពាណិជ្ជកម្ម ​និ​ងទាក់ទាញទេសចរណ៍ចូ​ល​មក​ទស្សនា​ប្រទេ​សក​ម្ពុជា​។

ក្នុងឱកាសនេះ ក្រសួ​ងពា​ណិជ្ជ​កម្ម សូមអញ្ជើញលោក​ លោកស្រីជា ពាណិជ្ជករ សេវាករ ផលិតករ ដែលជាម្ចាស់ក្រុម​ហ៊ុ​ន ​សហគ្រា​ស​ ដែលមា​នចំណា​ប់អា​រម្ម​ណ៍ និងបំណងទៅចូលរួម​ផ្ស​​ព្វផ្សា​យ​ ពីផលិ​តផ​ល ឬសេវាកម្មរប​ស់​ខ្លួ​ន ឬមានគម្រោងស្វែងរក​ដៃ​គូពា​ណិជ្ជ​ក​ម្ម ក្នុងព្រឹត្តិ​កា​រណ៍​ខា​ង​លើ សូមទំនាក់ទំ​ន​ង និងបំពេញបែប​ប​ទ ​នៅនាយ​កដ្ឋាន​កិច្ច​ការ​ពិព័​រណ៍ នៃអគ្គនាយកដ្ឋា​ន​ជំរុ​ញពា​ណិជ្ជ​កម្ម ក្រសួ​ង​ពាណិ​ជ្ជកម្ម ដោយភ្ជាប់មកជាមួយនូវ​ពា​ក្យស្នើ​សុំចូ​ល​រួម និង​ឯក​សា​រពាក់​ព័​ន្ធផ្សេ​ង​ៗ​ទៀត ចាប់ពី​ថ្ងៃជូ​ន​ដំ​ណឹ​ង​នេះរ​ហូត ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ជាកំណត់ (បញ្ជាក់៖ក្រសួងពាណិជ្ជកម្ម​ ​សូមរក្សាសិទ្ធិផ្តល់អាទិភាព​ជូ​នអ្ន​កដែ​លបាន​មកដា​ក់ពា​ក្យមុ​ន​)៕ ដោយ៖កូឡាប

spot_img
×