Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះអគ្គិភ័យក្នុងឱកាសបុណ្យចូលឆ្នាំចិន, ប្រគល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរ​ដ្ឋ​ចំ​នួន៥១គ្រួសារ ដែលរងផ​លប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ក្រុង​រ​ណប​ជ្រោ​យច​ង្វា

spot_img

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​ណែ​នាំប្រជាពលរដ្ឋ ​ប្រុងប្រ​យ័ត្នចំ​ពោះកុ​ងតា​ក់ភ្លើ​ង ត្រូវបិទឲ្យអស់​ មុននឹងចាកចេញពី​គេ​ហដ្ឋា​ន ព្រោះអគ្គិភ័យភាគច្រើនកើ​ត​ឡើ​ង ពីអគ្គិសនី​នេះ​តែម្តង ដោយសារតែធ្វេស​ប្រ​ហែ​សរ​បស់​ម្ចាស់ផ្ទះ​ ​។

ក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលខិតជិតមកដល់នោះ លោក ឃួង ស្រេង បានមានប្រសាសន៍ថា ​ដើមឡើ​យយើង​ មានផ្ទះតូចតាចហើ​យ​ មានរបង មានអីមិនគត់​មត់ កាល​ណាចេញ​ទៅរ​កស៊ីតែងបារម្ភ ​ខ្លាចមានចោរចូ​ល​ ខ្លាច​មាន​អគ្គិ​ភ័យ ឥឡូវមានសោចា​ក់ស្រួលបួល ប៉ុន្តែកន្លែងខ្លះខ្ពស់ ​ត្រូវ​​ប្រ​យ័ត្នអំពី​អគ្គិភ័​យ​ខ្លះផង ចេញពីផ្ទះ ត្រូវបិទភ្លើងឲ្យអស់ កុំ​ឲ្យមានបញ្ហានេះកើតឡើង​ ​ជារឿយៗអគ្គិភ័​យ ច្រើនតែកើតឡើង នៅ​រដូវ​ប្រាំង ហើយមូលហេតុអគ្គិសនី​នេះ​ឯ​ង។ ដូច្នេះកុំទៅបន្ទោសអគ្គិស​នី​ជាអ្ន​កធ្វើ​ឲ្យឆេះ ប៉ុន្តែមូលហេតុមកពីម្ចា​ស់​ផ្ទះ មានការធ្វេសប្រហែ​ស​។

លោក ឃួង ស្រេង បានលើកឡើងថា បិទបារ៉ែតភ្លើ​ង​តែម្តង​ផ្ទះ​ដែលចេញហើយ​ គួរបិទបារ៉ែតតែ​ម្ត​ង ។ កុំគិតថា ទូរទឹកកកស្អុ​យអី​ បើក​ទូ​រចោលទៅ ។ បញ្ហានេះជាពិសោធន៍ ​ដែលខ្ញុំសង្កេតឃើ​ញ​ថា ក្នុងរាជធានី​ភ្នំ​ពេញ ភាគច្រើនអគ្គិភ័យឆា​ប់​ឆេះ ដោយសារបញ្ហាដោ​តឌុ​យសា​កចោ​ល​ ដែលសូមឲ្យបងប្អូនប្រុ​ង​ប្រ​យ័​ត្ន ។
ក្នុងពិធី​ប្រគល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរ​ដ្ឋ​ចំ​នួន៥១គ្រួសារ ដែលរងផ​លប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ក្រុង​រ​ណប​ជ្រោ​យច​ង្វា នៅព្រឹកថ្ងៃទី២០ ខែ​ម​ករានេះ ​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ បានមាន​ប្រសា​សន៍ថា ការចែកប័ណ្ណកម្មសិទ្ធិជូនប្រ​ជា​ព​លរ​​ដ្ឋ​ចំនួន៥១ គ្រួសារនាពេលនេះ ​គឺជាលើកទី៥​ហើយ ដែលសរុបទំាងអស់ចំ​នួ​ន​៣៤​១ប័ណ្ណ ដែលគ្រោង នឹងបញ្ចប់នាពេលឆាប់ៗ​នេះ​។​
លោកអភិបាលរាជធានីភ្នំពេ​ញ បានបញ្ជាក់ថា ការចែក​ប័ណ្ណ ប្រគល់ផ្ទះជូនប្រជាពលរ​ដ្ឋ​ដែល​រងផ​ល​ប៉ះពាល់ពី​គ​ម្រោងអ​ភិវ​ឌ្ឍន៍ក្រុងរណប​ជ្រោ​យច​ង្វា​នេះ ​ជាការឆ្លុះបញ្ចាំងនៃការយកចិ​ត្ត​ទុកដា​ក់​ខ្ពស់ របស់ប្រមុខរា​ជ​រដ្ឋាភិ​បា​ល ក្នុងការធានាសិ​ទ្ធិ​កាន់កាប់ស្រ​បច្បា​ប់រប​ស់ប្រជា​ពល​រដ្ឋ សំដៅលើកកម្ពស់ជីវភាព​ ​សុខុមា​លភា​ព និងកាត់បន្ថយ​ភា​ព ក្រីក្រ រួមទំាងរួមចំណែកការ​ព​ង្រឹ​ងយុត្តិ​ធម៌ និងស្ថិរភា​ព​ស​ង្គ​​ម។

អ្នកឧញ៉ា ពុងឃាវសែ អគ្គនាយកក្រុ​មហ៊ុនអូស៊ីអា​ស៊ី​បាន​ឲ្យដឹ​ងថា មកដល់ពេលនេះ​ក្រុ​ម​ហ៊ុន​ អូស៊ីអាស៊ីបានដោះស្រា​យ​ផល​ប៉ះពាល់ជូនប្រជាពលរដ្ឋ​បា​ន​ចំនួ​ន​៩២,០៦ភាគរយហើយ ខណៈនៅ សល់​ជា​ង៧​ភា​គរយ ឬជាង៨០គ្រួសារទៀ​ត​ នឹងត្រូវដោះស្រាយបញ្ចប់នាពេ​ល​ខាមុ​ខ។ លោកបានបញ្ជា​ក់​ថា​ ក្រុមហ៊ុនបានខិតខំអ​ភិ​វ​ឌ្ឍន៍ក្រុង​រ​ណបជ្រោ​យ​ច​ង្វា ឲ្យក្លាយទៅជាទីក្រុ​ង​ទំនើបនាពេលខា​ង​មុ​ខនេះ ដោយមានមជ្ឈមណ្ឌលពាណិ​ជ្ជ​ក​ម្ម ​អគាររដ្ឋ​បា​ល សួនច្បារ ផ្លូវគមនាគមន៍​ធំ​ទូ​លាយ សួនកម្សាន្តរ និងអគារលំនៅដ្ឋាន​ប្រ​ណិ​តៗ​ ផ្សារទំ​នើ​ប សម្រាប់ការរស់នៅបែបស៊ី​វិ​ល័យ​របស់ប្រជាពលរដ្ឋក្នុង​ទី​ក្រុ​ង៕ដោយ៖កូឡាប

spot_img
×