Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអនុវត្តច្បាប់ ទប់ស្កាត់អំពើពុករលួយ ​ភាពអយុត្តិធម៌ក្នុង​សង្គម និងការរំលោភបំពានដោយប្រើ​អំ​ណា​ច ត្រូវបានលុបបំបាត់​

spot_img

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី ​រដ្ឋម​ន្ដ្រី​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា​ ការអនុវត្តច្បាប់ទប់​ ​ស្កាត់អំពើពុករលួយ ភា​ពអយុ​ត្តិធ​ម៌ក្នុ​ងសង្គម និងការរំលោភបំពានដោយ​ប្រើ​អំណា​ច ត្រូវបានលុបបំបាត់​ ​និងហួសសម័យ​។


ក្នុងពិធី បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩​ និងផែនការទិសដៅភារកិច្ច​ឆ្នាំ​២០២០ របស់ក្រសួងទំនាក់ទំនង​ជា​មួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែល បានធ្វើឡើងនាថ្ងៃចន្ទ​ទី​២០ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារសុខា​ភ្នំ​ពេញ លោកស្រីម៉ែន សំអន បានបញ្ជាក់ថា៖ វឌ្ឍន ភាពការងារ នៃបេសកកម្មចម្បងរបស់ក្រសួង ​ដើម្បីឲ្យអង្គសន្និបាតធ្វើការត្រួត​ពិ​និត្យ​តាម ដាន ដូចជា ការអនុវត្តច្បាប់ ទប់ស្កាត់អំពើពុករលួ​យ ភាពអយុត្តិធម៌ក្នុងសង្គម ​និ​ងការរំលោភបំពានដោយប្រើអំណា​ច​ ដើម្បីបម្រើប្រយោជន៍បុគ្គល និងបក្ខពួក គ្រួសារ និងការពារសិទ្ធិរបស់​ព​លរដ្ឋ និងសុវត្ថិភាព​សា​ធា​រណៈ គឺពង្រឹងអភិបាលកិច្ចល្អ ​ដែលជាស្នូលនៃយុទ្ធ​សា​ស្ត្រចតុ​កោណ ដើម្បីកំណើនការងារសមធ​ម៌​ និង​ប្រ​សិទ្ធ ភាពរបស់រាជរដ្ឋាភិបា​ល។
ទន្ទឹមនឹងការពិ​និ​ត្យលើ​របា​យកា​រ​ណ៍ ប្រចាំ ឆ្នាំ២០១៩ លោកស្រី ម៉ែន សំអន បានផ្តល់ជាការលើកទឹកចិ​ត្ត​ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ថ្នាក់ចំណុះឲ្យក្រ​សួ​ង ដែលបានអនុវត្តប្រកបដោ​យ​ល​ទ្ធផ​ល ល្អក្នុងសកម្មភា​ព​កា​រងា​រកន្លងមក មានលក្ខណៈសម្បត្តិថ្លៃ​ថ្នូ​រ ស័ក្តិសមជាអ្នកបម្រើដ៏ល្អ​រ​បស់ប្រ​ជាជ​ន​ដោយផ្លា​ស់ប្តូ​រឥ​រិយាបទ ប្រែក្លាយខ្លួនទៅជាអ្នកផ្តល់សេវា​ដ៏​មាន​ប្រ​សិទ្ធភាព និងជាដៃគូរអភិ​វ​ឌ្ឍន៍ ដែលអាចទុកចិ​ត្ត​បាន សំដៅបម្រើប្រជាពលរ​ដ្ឋ​ឱ្យកា​ន់តែប្រ​សើរ​ឡើង តាមរយៈការបង្កើនប្រសិទ្ធផលសេវា​ក​ម្ម​សាធា​រណៈ។
លោកស្រី ជាមួយគ្នានេះ មន្ត្រីរាជការក្រសួងទាំង​អ​ស់ត្រូ​វយក​ចិ​ត្តទុ​ក​ដាក់អ​នុ​វត្តឱ្យបានល្អ តាមអភិក្រមទាំង​៥ របស់សម្តេចតេជោនាយ​ក​រដ្ឋមន្ត្រី គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលយើងត្រូវចងចាំកុំ​ឲ្យ​ភ្លេ​ចខ្លួ​ន៕ដោយ បញ្ញាស័ក្តិ

spot_img
×