Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្ដមសេ​នីយ៍ វង្ស ពិសេន ទាមទារឲ្យនាយទាហាន ​ពលទា​ហាន​ ទាំងអស់ត្រូវលើកកម្ពស់ការប្រុ​ង​ប្រយ័ត្ន និងតាមដានជាប់​ជា​​ប្រ​ចាំ​ចំ​ពោះសភា​ព​ការណ៍​

spot_img

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីសភាពកា​រ​ណ៍ជាតិ អន្តរជាតិ ដែលរយៈពេលប៉ុន្មានឆ្នាំចុង​ក្រោ​យនេះ មានសភាពប្រែប្រួល ស្មុគស្មាញ ដែល​ទាមទា​រឲ្យនា​យទា​ហាន ពលទាហាន ទាំងអស់ត្រូវលើកកម្ពស់កា​រ​ប្រុង​ប្រយ័ត្ន និងតាមដានជាប់ជាប្រ​ចាំ​។

នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០​១​៩ និ​ងលើក​ទិស​ដៅអ​នុវ​ត្តឆ្នាំ​២០២០ របស់បញ្ជាការកងទ័ពជើង​ទឹ​ក ស្ថិតនៅខណ្ឌជ្រោយចង្វា​ រាជ​ធានី​ភ្នំពេញ លោកនាយឧត្ដមសេនី​យ៍​ វង្ស ពិសេន អគ្គមេបញ្ជាការនៃក​ង​យោធព​លខេម​រភូមិន្ទ បានថ្លែងនូវការដឹងគុ​ណ ចំពោះកិច្ចខិតខំប្រឹងប្រែងរប​ស់​កង​ទ័ព​​ជើងទឹក ដែលក្នុងរយៈពេលមួយឆ្នាំម​ក​នេះ​បានស​ម្រេច​ភារកិ​ច្ចគួ​រជាទី​មោ​ទនៈ ទាំងកិច្ចការពារបូរ​ណ​ភាព​ទឹក​ដី ការថែរក្សាសន្តិសុ​ខ​សណ្តាប់​ធ្នា​ប់សង្គម ក៏ដូចជាការហ្វឹកហ្វឺន និងថែទាំជួសជុល​ស​ម្ភារ ។ នាយឧត្ដមសេនីយ៍​ ​បានគូសបញ្ជាក់ពីសភាពកា​រ​ណ៍​ជាតិ អន្តរជាតិ ដែលរយៈពេលប៉ុន្មានឆ្នាំ​ចុ​ងក្រោ​យនេះ​មាន​សភាព​ប្រែ​ប្រួ​ល ស្មុគស្មាញ ដែលទាមទារឲ្យនាយទាហា​ន​ ពលទាហាន ទាំងអស់ត្រូវលើកកម្ពស់ការប្រុ​ង​ប្រ​យ័​ត្ន និងតាមដានជាប់ជាប្រ​ចាំ​ ​ក្នុងនោះបង្រ្កាបឲ្យបានដាច់ខាតរាល់​ឧ​បា​យក​ល នៃចល​នាប​ដិវ​ត្តន៍ពណ៌ ដែលមានគោលបំណងផ្តួ​ល​រំ​លំរាជរ​ដ្ឋា​ភិបា​លស្រប​ច្បា​ប់។

ទន្ទឹមនោះ នាយឧត្ដមសេនីយ៍ ​អគ្គមេបញ្ជាការ​ ក៏បានសំណូមពរដល់​ថ្នា​ក់​ដឹ​ក​នាំ នាយនាវី ពលនាវឹកទាំងអ​ស់​ ត្រូ​វយកចិត្តទុកដាក់ពិ​​និត្យ​កា​រកំណត់ទិសដៅភារកិច្ចសម្រាប់ពេល​ខា​ងមុ​ខ នូវអ្វីដែលជាកា​រ​ចាំបាច់ ដើម្បីប្រមូលផ្ដុំការដោះស្រា​យ​ បង្កើនប្រសិទ្ធភាពការងារនៅតា​​មកង​ឯកភា​ពមុ​ន​នឹងធ្វើការផ្សព្វផ្សាយ និងចាត់តាំងអនុវត្ត​។​

នាយឧត្ដមនារី ទៀ វិញ អគ្គមេបញ្ជាការរ​ង មេបញ្ជាការកងទ័ពជើ​ង​ទឹក បានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំ២០​១​៩ក​ន្លង​ម​កនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋា​ភិ​បា​ល ក្រសួងការពារ​ជា​តិ និង អគ្គបញ្ជាការ​ដ្ឋា​ន កងទ័ពជើងទឹ​ក​បាន​យក​ចិ​ត្តទុក​ដាក់ប្រមូលផ្ដុំដឹកនាំអនុវត្តភា​​រកិច្ច​រ​បស់​ខ្លួនយ៉ា​ង​សកម្ម ក្នុងនោះភារកិច្ចកិច្ចកា​រ​ពារបូ​រណ​ភា​ពទឹ​កដី កងទ័ពជើងទឹកបានពង្រឹ​ង​ប្រៀ​បការ​ពា​រដែនទឹក កោះ ឆ្នេរ ដែនអាកាស និងធ្វើល្បាតក្នុងភូមិសាស្ត្រ​ទ​ទួ​លខុស​ត្រូវ​បា​នជាប់​ជា​ប្រ​ចាំ​ ។ ជាមួយនោះ បានចាត់តាំងកម្លាំ​ង​ និងមធ្យោបាយចេ​ញ​ធ្វើ​ស​ក​ម្មភាព ទប់ស្កាត់ និង បង្រ្កាបបទល្មើសរក្សាស​ន្តិ​សុ​ខ​ ចូលរួមជួយសង្គ្រោះ​គ្រោះ​មហ​ន្តរា​យ​ផ្សេ​ងៗ​ ព្រមទាំងចេញល្បាតរួមគ្នានៅ​តំ​បន់​ទឹ​កប្រវ​ត្តិសាស្ត្រ ជាមួយកងទ័ពជើ​ង​ទឹ​កប្រទេ​សជិ​ត​ខាង​​ផងដែរ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×