Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ៖ យើង​ចូលរួម​ជិះ​ស៊ីក្លូ​ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​បងប្អូន​ស៊ីក្លូ​និង​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ក្នុង​ទីក្រុង​

spot_img

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នា​ពេលកន្លងមក​ធ្លាប់​មាន​សមាគម​ធាក់​ស៊ីក្លូ​មួយ​ចំនួន ធ្លាប់បាន​យក​ថវិកា​សម្តេច ដើម្បី​ទៅ​ទ្រទ្រង់​សកម្មភាព​នានា តែ​ទីបំផុត​បែរជា​យក​ទៅ​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ព្រោះតែ​ហេតុនេះហើយ ទើប​សម្តេច​បង្កើត​មូលនិធិ​ត្រីចក្រយាន ហើយ​គ្រប់គ្រង​ដោយ​ខ្លួនឯង​។

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៣ ខែ​មករា ឆ្នាំ​២០១៨​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជួប​សំណេះសំណាល ព្រមទាំង​ពិសារ​អាហារ​ជាមួយ​បងប្អូន​អ្នកធាក់ស៊ីក្លូ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ៣០៨​នាក់ ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ យើង​ដឹង​ហើយ​ថា ស៊ីក្លូ គឺជា​អត្តសញ្ញាណ​មួយ​របស់​ជាតិ​យើង​ដែរ ដែល​យើង​ត្រូវ​នាំគ្នា​ថែរក្សា​កុំអោយ​បាត់បង់​។​

​នៅក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ប្រកាស​បើក​ជា​ផ្លូវការ​នូវ “​សមាគម​មូលនិធិ​ត្រីចក្រយាន (​មូលនិធិ​ស៊ីក្លូ​)​។ មូលនិធិ​នេះ គឺ​ចាប់ផ្តើម​ពី​ថវិកា​សប្បុរស ៥០០ លាន​រៀល ដែល​បាន​ទទួល​ពី​សប្បុរសជន​នានា និង​ពាណិជ្ជករ​នៅក្នុង​ប្រទេស​។ បងប្អូន​អ្នកធាក់ស៊ីក្លូ គឺ​អាច​ដាក់​ពាក្យ​សុំចូល​ជា​សមាជិក​សមា​គ​បាន ដោយ​មិន​តម្រូវអោយ​បង់ប្រាក់​សមាជិក​ឡើយ​។ សមាជិក​ទាំងអស់​នឹង​ទទួលបាន​នូវ​ផលប្រយោជន៍​មួយចំនួន​ដូចជា៖ ​ប្រាក់​ជួល​ស៊ីក្លូ​ប្រចាំថ្ងៃ ២០០០​រៀល ប្រាក់​អាហារ ៥០០០​រៀល​និង​សេវា​ថែទាំ​សុខភាព និង​ព្យាបាល​ដោយ​ឥត​គិ​ថ្លៃ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ ដែល​ផ្តល់​ដោយ​មូលនិធិ​សមធម៌​។​

​ក្រៅ​ពី​ផលប្រយោជន៍​ខាងលើ គឺ​សមាគម​នឹង​ពិចារណា​ក្នុង​ការផ្តល់​ការឧ​ប​ត្ត​ម្ភ​បន្ថែម​ជូន​បងប្អូន​អ្នកធាក់ស៊ីក្លូ ដូចជា​ក្នុង​រដូវ​បុណ្យទាន (​ចូលឆ្នាំ និង​ភ្ជុំបិណ្ឌ មរណភាព​ជាដើម​)​។ សម្តេច​តេជោ ហ៊ុន សែន ត្រូវបានជ្រើតាំង​ជា ប្រធានកិត្តិយស​របស់ “​សមាគម​មូលនិធិ​ត្រីចក្រយាន (​មូលនិធិ​ស៊ីក្លូ​)”​។ នៅ​ថ្ងៃ​នេះ​បងប្អូន​សមាជិក​អ្នកធាក់ស៊ីក្លូ​ទាំង​៣០៨​នាក់ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ ៥៧​ម៉ឺន​រៀល (៥០០០០​រៀល ជា​អំណោយ ពី​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង ៧០០០០​រៀល ប្រាក់​ពី​មូលនិធិ​) ព្រមទាំង ភួយ អាវ​រងា កន្សែង ក្រមា អាវ​ភ្លៀង និង​មុង​។ មូលនិធិ​ទាំងនេះ គឺ​ដាក់​នៅក្នុង​កាត Wing ដែល​បងប្អូន​ងាយស្រួល​អាច​បើ​កនៅ Wing នៅ​គ្រប់​ទីកន្លែង​។ នេះ​គឺជា​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ទាំង​ទ្វេ ដើម្បី​អោយ​ជីវិត និង​ជីវភាព​រស់នៅ​របស់​លោក​តា អុំ ពូ និង​បងប្អូន​អ្នកធាក់ស៊ីក្លូ​ទូទាំង​ប្រទេស​កាន់តែ​ប្រសើរ​ឡើង​។ សូម​បងប្អូន​អ្នកធាក់ស៊ីក្លូ គោរព​ច្បាប់​ចរាច​រណ៍ កុំ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​។ សូម​ក្រុមហ៊ុន​ទេសចរណ៍​ជួយ​ទាក់ទាញ​ទេសចរ​បរទេស​អោយ​ចូលរួម​ប្រើប្រាស់​ស៊ីក្លូ​។ យើង​ចូលរួម​ជិះ​ស៊ីក្លូ​ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​បងប្អូន​ស៊ីក្លូ​។ ស៊ីក្លូ គឺ​កាត់​បន្ថយ​ការបំពុល​បរិស្ថាន​ក្នុង​ទីក្រុង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អរគុណ​ដល់​សប្បុរជន​ទាំងអស់​ដែល​បាន​ឧបត្ថម្ភ​ដល់​មូលនិធិ​ស៊ីក្លូ​ថ្ងៃនេះ និង​បន្ត​ឧបត្ថម្ភ​ប្រចាំឆ្នាំ​។ នៅថ្ងៃនេះ មូលនិធិ​សរុប​ដែល​ទទួល​បាន​ជាប​ថម​គឺមាន ប្រាក់​វិភាគទាន​សម្តេច​តេជោ និង​សម្តេច​កិ​ត្តិ ២៤០០០0​ដុល្លារ និង​ប្រាក់​សប្បុរជន​ជាង ២០០០០០ ដុល្លារ​ថែម​ទៀត​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា មាន​ហេតុផល​ចំនួន​៤ ដែល​នាំ​ឲ្យ​សម្តេច​សម្រេច​បង្កើត​មូលនិធិ​ត្រីចក្រយាន (​មូលនិធិ​ស៊ីក្លូ​)​។ ហេតុផល​ទាំង​៤​នោះ​រួមមាន​៖ ខែ​មករា ជា​ខួប ៣៩​ឆ្នាំ​នៃ​ការ​រំដោះប្រទេស​ចេញពី​របប ប៉ុល ពត​។ ៥ មករា ខួប ៤២​ឆ្នាំ នៃ​អាពាហ៍ពិពាហ៍​របស់​សម្តេច​។ ថ្ងៃទី​៨ មករា ជា​ខួប ៣៩​ឆ្នាំ នៃ​ការចូល​កាន់កាប់​អំណាច​រដ្ឋ​តាមរយៈ​ជ្រើសតាំង ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ទី​៤ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា គឺជា​ខួប​លើក​ទី ៣៣​ឆ្នាំ ដែល​សម្តេច​បាន​ឡើងកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​។ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​អ្នក​ប្រកប​របរ​លើ​វិស័យ​ទេសចរណ៍​ទាំងអស់ ចូលរួម​គាំទ្រ​ដល់​អ្នកធាក់ស៊ីក្លូ​។ សម្តេច​ក៏​បាន​អំពាវនាវ​ដល់​អ្នកធាក់ស៊ីក្លូ កុំ​បរិភោគ​គ្រឿង​ស្រវឹង​ពេល​ធាក់​ស៊ីក្លូ​៕​ ដោយ​៖​កូឡាប​

spot_img
×