Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ម៉ូតូបំពាក់ ស៊ីម៉ាំងប្រែន​ បង្កការរំខានដល់ដទៃ

spot_img

ភ្នំពេញ៖ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ នៅថ្ងៃទី២០ខែមករានេះ បានចេញរបាយការណ៍​ស្តីអំពី​លទ្ធផល​ បង្រ្កាប​មធ្យោបាយ​គ្រប់​ប្រភេ​ទ​ (ម៉ាស៊ីន​ បំពង​សំឡេង​ ស៊ីម៉ាំងប្រែន​) ដែល​បង្កការរំខានដល់ភ្លៀវ​ជា​តិ អន្តរជាតិ តាមបណ្តា ភូមិគ្រឹះថ្នាក់ដឹកនាំ និវេសស្ថាន និង លំនៅដ្ឋានប្រជា​ព​លរដ្ឋ ធ្វើ​ឲ្យប៉ះពាល់សណ្តាប់សង្គម ជា​ពិសេសក្នុងម៉ោងសំរាកថ្ងៃ យ​ប់​ជាប្រ​ចាំ ចំនួនប្រមាណ២០គ្រឿង។

ផ្នែកជំនាញ និងប៉ុស្តិ៍ទាំង១១បានចេញធ្វើសក​ម្ម​ភាពល្បា​តពួ​ន​ស្ទាក់​ ទប់ស្កាត់​បទ​ល្មើ​ស​គ្រ​ប់ប្រ​ភេ​ទ ត្រួតពិនិត្យ និងបង្ក្រាប​លើមធ្យោ​បា​យ (រថយន្ត និងម៉ូតូ​បំពង​សំឡេង​​​ ខុ​សប្រ​ក្រតី ស៊ីម៉ាំងប្រែន​ ) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧​ខែម​ករា​ឆ្នាំ២០​២០ ជាលទ្ធផលបានចំនួន២០គ្រឿង​ ​។

ចំពោះមុខកម្លាំងអធិការដ្ឋាន​បា​នធ្វើ​សកម្ម​ភាព​ត្រួតពិ​និត្យ បង្ក្រាបនៅក្នុងភូមិសាស្ត្រ​ទាំ​ង​១១​សង្កា​ត់ របស់​ខណ្ឌដូ​នពេ​ញ​រួ​ម​មាន: 1-ជុំវិញព្រះបរមរា​ជ​វាំង 2-តាមតំបន់ដែលមានស្ថា​ន​​ទូត និវេស្ថានជ​នប​រ​ទេ​ស 3-ភូមិគ្រឹះថ្នាក់ដឹ​ក​នាំ​ 4-គ្រឹះស្ថានអប់​រំ​សិ​ក្សា 5-តំបន់​រមណីយដ្ឋាន​ប្រវ​ត្តិសា​ស្រ្ត វត្តភ្នំ 6-សារមន្ទី​ជា​តិ 7-តំបន់ទេសចរណ៍សប្បា​យ​ភាព​ 8-តាមបណ្តោយផ្លូវសុរា​ម្រិ​ត​ដើមពោធិ៍បរ​មរូបវិមា​នឯ​ក​រា​ជ្យ។ រួចយកមករក្សាទុក​ នៅអធិការដ្ឋាន ដើម្បីសុំគោលការណ៍ដឹក​នាំ​ធ្វើកា​រអប់រំ ណែនាំដល់ម្ចា​ស់​យាន​យន្ត បញ្ឈប់ការប្រើ​ប្រា​ស់មធ្យោបាយ ខុសប្រក្រតី​ ។

ក្នុងរយៈពេលនៃការបង្ក្រាបជាប្រចាំចំពោះម៉ូតូកែច្នៃ​ ដែ​លបង្កជាសំឡេងរំខានដល់ប្រជាពលរដ្ឋ​ សង្កេ​តឃើញថា ករណីម៉ូតូកែច្នៃនេះមា​ន​ការ​ថយ​ចុះ ហើយក៏មានការគាំទ្រច្រើនពីប្រ​ជាពល​រដ្ឋ ម្យ៉ាងវិ​ញទៀត ក្រោយពីការចាប់ឃាត់ទុកមួ​យ​រ​យៈម្ចាស់​ម៉ូតូ​ត្រូវត្រៀមយកស៊ីម៉ាំងម៉ូ​តូ ដើម្បីយកទៅដូរ​ស៊ីម៉ាំងកែច្នៃ​ ជាពិសេសម្ចាស់ម៉ូតូ​ទាំ​ងអ​ស់ នឹងត្រូ​វ​ធ្វើកិច្ចស​ន្យា មុននឹងអនុញ្ញា​តឲ្យយកម៉ូ​តូទៅ​វិ​ញ ៕ដោយ៖កូឡាប

spot_img
×