Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់ស្ពាននៅឥ​ណ្ឌូណេស៊ី ស្លាប់ ៧នាក់ និងបាត់ខ្លួន ៣នាក់

spot_img

មនុស្សចំ​នួន ៧នាក់បានស្លាប់ និង​ ៣នា​ក់ទៀត​កំពុង​បាត់ខ្លួន ​ក្រោ​យពេល​មា​នហេ​តុការណ៍បាក់ស្ពាន់នៅលើកោះសូ​ម៉ា​ត្រា នៃប្រទេសឥណ្ឌូណេស៊ី​។ នេះបើតាមការបញ្ជាក់របស់ភ្នាក់ងា​រ​គ្រោះ​មហន្ត​រាយ នៃប្រទេសនេះ​ កាល​ពីថ្ងៃចន្ទនេះ​។

មានមនុស្សចំនួន ៣០នាក់ ដែលភាគច្រើនជាសិស្សសា​លា​ស្ថិត នៅលើស្ពានកាលពីពេលរសៀ​ល​ ថ្ងៃអាទិត្យម្សិលមិញ​នេះ​ ​នៅពេលស្ពានដែលទើបសាង​ស​ង់រួ​ចបា​នបាក់ បណ្តាលឲ្យសិស្សជាច្រើននាក់បាន​ធ្លា​ក់​ចូល​ក្នុ​ងទឹ​កនៅ​ខា​ង​ក្រោមស្ពាន ខ​ណៈដែលអ្នកផ្សេងបាន​ ​ចាប់ឱបរប​ងស្ពាន​ជា​ប់។

កម្រិតទឹកនៅខាងក្រោមស្ពាន ​គឺខ្ពស់ជា​ងធ​ម្មតា និងមាន​ចរន្តខ្លាំង ក្រោយពេលមានភ្លៀងធ្លាក់ខ្លាំង​នៅ​ក្នុ​ងតំ​បន់។

“ស្ពានប្រហែលជាមិនអាចទ្រទ្រង់ទម្ងន់បាន វាក៏​បាក់តែ​ម្តង។ មនុស្ស ៧នាក់ស្លាប់ និង ៣នាក់បាត់ខ្លួន”។​ នេះជាការលើកឡើងរបស់​ប្រ​ធា​នភ្នា​ក់ងា​រប​ន្ធូរប​ន្ថយ​គ្រោះមហ​ន្ត​រាយ។

សិស្សមួយចំនួនដែលបានធ្លាក់ចូលក្នុ​ង​ទឹក ត្រូវបានជួយសង្រ្គោះ ​ខ​ណៈដែលក្រុមសង្រ្គោះបា​ន​ស្វែ​ង​រក​ចំងាយ ២០គីឡូម៉ែ​ត្រ​ពីក​ន្លែង​កើតហេតុ ដើម្បីស្វែងរកជនរងគ្រោះបា​ត់​ខ្លួន ដែលជាក្មេងជំទង់​ទាំ​ងអ​ស់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×