Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើមិនចង់ឡើ​ង​ទម្ង​ន់ខ្លាំ​ងទេ ចូរកុំទទួលអាហារទាំងនេះច្រើ​ន​ខ្លាំ​ងពេ​ក

spot_img

មនុស្សជាច្រើនខំប្រឹងប្រែងខ្លាំងណាស់ដើម្បី​អា​ច​ទទួល​បានរូ​បរាង​ស្គមស្រ​ស់ស្អាត ឬស្រកទម្ងន់។ អ្នកខ្លះព្យាយាមហាត់ប្រាណយ៉ាងទៀង​ទា​ត់ ហើយតមអាហារជាច្រើនដើម្បីអាចទទួល​បា​នរូ​បរាង​សមតា​មក្ដី​ស្រមៃ។ ទោះជាយ៉ាងណា ការតមអាហារមិនបា​ន​ត្រឹម​ត្រូវ​មិនផ្ដ​ល់អត្ថ​ប្រយោជ​ន៍អ្វី​ឡើយ ផ្ទុយទៅវិញ គឺមានតែធ្វើឱ្យអ្នកឃ្លានកាន់តែខ្លាំ​ង​ ហើយមិនទទួលបាននូវសារធាតុចិញ្ចឹមចាំ​បា​ច់សម្រា​ប់រ​ក្សាសុខ​ភាពរា​ងកា​យតែប៉ុ​ណ្ណោះ។​

ខាងក្រោមនេះ ជាអាហារមួយចំនួន ដែលអ្នកគួរតម បើចង់រក្សារា​ងឲ្យនៅ​ស្អាត​ដ​ដែល។

១. បាយស

បាយស មិនត្រឹម​តែធ្វើឱ្យ​អ្នក​កើនទ​ម្ងន់​ប៉ុណ្ណោះទេ ប៉ុន្តែក៏មិនប្រសើរសម្រាប់សុខភា​ព​ប៉ុ​ន្មាន​ដែរ។ បាយស ត្រូវបានរំលាយដោយរាង​កា​យយ៉ា​ងឆា​ប់រហ័​ស​ដែលនាំឱ្យកើនឡើងនូវកម្រិត​នៃ​ជាតិស្ក​រក្នុ​ង​ឈាម។ ក៏ព្រោះតែបែបនេះ អ្នក​នឹ​ងមាន​អា​រម្មណ៍អស់ថាមពលលឿ​ន ហើយចាប់ផ្ដើមទទួលទានអាហា​រ​ផ្សេង​ៗ​ រួមទាំងអាហារដែលមិនល្អ​ចំ​ពោះសុ​ខភា​ពដើ​ម្បីទ​ទួល​បាន​ថា​មព​ល​ត្រ​ឡប់​មកវិញ។ ក្រៅពីនេះ បាយស មានផ្ទុកសារធាតុចិញ្ចឹម​សំ​ខាន់​ៗ​តិចជាងបាយអង្ករ​ស​ម្រូប​ឆ្ងាយ​ណា​ស់។ ដូច្នេះដើម្បីទទួលបាន​នូ​វរូ​បរា​ងស្រ​ស់ស្អា​ត​ ក៏ដូចជាសុខភាព​ល្អ​ប្រសើរ ចូរជ្រើសការទទួលទា​ន​បាយ​អង្ក​រសម្រូ​បជំ​នួ​ស​វិញ។

២. គ្រឿងស្រវឹង

ភាគ​ច្រើននៃពួកយើងសុទ្ធតែបានដឹ​ង​ហើ​យថា ការទទួលទានគ្រឿង​ស្រ​វឹង គឺមិនល្អសោះឡើយចំពោះសុខភា​ព​ ​ក៏ដូ​ចជា​អំឡុងពេ​លស​ម្រ​កទម្ងន់។ សូម្បីតែការទទួលទា​ន​ស្រា​ក្រហ​មត្រឹមកម្រិតមធ្យមក៏កើ​ន​កាឡូ​រីប​ន្ថែម​ដ​ល់ទៅ ២០០០ កាឡូរីក្នុងរយៈពេលមួយខែ។​ ​លើសពីនេះទៅទៀត រាងកាយនឹងមិនអាចធ្វើការដុ​​តបំ​ផ្លាញ​ជាតិខ្លា​ញ់ផ្សេ​ងៗ​បានឡើយ ប្រសិនបើជាតិអាល់កុលមិនត្រូវ​បា​នក​ម្ចា​ត់ចេញ ឬបន្សាបអស់​។​

៣. អាហារកំប៉ុង

ភាគច្រើននៃអា​ហារ​កំប៉ុង គឺមានផ្ទុកសម្បូរទៅដោយជា​តិ​សូដ្យូ​ម ឬអំបិល ដើម្បីអាចរក្សាទុកបានយូ​រ​។ សូដ្យូម គឺជាសារធាតុប្រឆាំងការ​ប​ញ្ចុះជា​តិទឹក​ដែល​មាន​ន័យ​​ថា វាជួយរក្សាជាតិទឹ​ក​ក្នុង​រាងកា​យ។ ដូច្នេះអ្នកនឹងជួបប្រទះអាការៈហើម​ ​ដែល​ធ្វើឱ្យអ្ន​កមា​នអា​រម្ម​ណ៍មិ​នស្រួ​ល ហើយមើលទៅធាត់ទោះបីជា​អ្ន​កព្យា​យាម​សម្រ​កទម្ង​ន់យ៉ា​ង​ណាក៏ដោយ។ លើសពីនេះទៅទៀត អាហារកំប៉ុ​ង​មានផ្ទុ​ក​ជាតិ​កាឡូរី​ខ្ពស់ ប៉ុន្តែសារធាតុចិញ្ចឹមចាំបាច់ទាប​បំ​ផុត​ដែល​មិន​ល្អសោះ​ឡើយស​ម្រាប់​សុ​ខភាព ក៏ដូចជាទម្ងន់របស់អ្នក​។

៤. ទំពាំងបាយជូរ

ផ្លែទំពាំង​បាយជូរ ក៏ដូចទៅនឹងផ្លែឈើដទៃទៀ​​តដែរ គឺមានប្រយោជន៍ណាស់សម្រា​ប់​សុខ​ភាព​ ដូច្នេះអ្នកមិនចាំបាច់ឈ​ប់​ទទួ​លទាន​វាទាំ​ងស្រុ​ង​តែ​ម្ដងឡើយ។ ទោះជាយ៉ាងណា ផ្លែទំពាំង​បា​យ​ជូ​រ មានផ្ទុកសម្បូរទៅដោ​យ​ជា​តិស្ក​រខ្ពស់ ដូច្នេះការទទួលទានខ្លះអាច​ចា​ប់ផ្ដើ​មនូ​វវ​ដ្តនៃការឃ្លានជាតិផ្អែមមួយដែ​ល​ពិ​បាក​នឹ​ងគ្រ​ប់គ្រង។

៥. ទឹកដោះគោឆៅ ឬទឹ​កដោះ​គោសុ​ទ្ធ

តើអ្នកធ្លាប់ដឹងទេថាទឹកដោះគោ​ឆៅ​ ក៏មានផ្ទុកសម្បូរទៅដោយជាតិ​ខ្លា​ញ់​ឆ្អែ​ត (saturated fats) និងកូឡេស្តេរ៉ូលមិនល្អ​ស​ម្រា​ប់សុ​ខភាព ក៏ដូចជាការសម្រ​ក​ទ​ម្ងន់ដែរ? លើសពីនេះទៅទៀត ​អា​ហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់ឆ្អែតខ្ពស់ គឺផ្សារភ្ជាប់ទៅនឹងជំងឺធា​ត់​ជ្រុ​ល ក៏ដូចជាបណ្ដាលឲ្យរាង​កា​យធ​ន់​នឹ​ងអាំងស៊ុយលីនបង្កជំងឺទឹកនោមផ្អែ​ម​ផ​ងដែរ។ ដូច្នេះដើម្បីជាការប្រសើរ​ ​ចូរជ្រើសទទួលទានទឹក​ដោះ​គោ​គ្មា​នជាតិខ្លាញ់៕

អត្ថបទ​៖ health

spot_img
×