Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​ខេត្តតាកែវ​ដឹកនាំ​កងកំលាំង​ចុះ​ជួប​ជាមួយនិង​ទីបញ្ជាការ​យោធា​ការពារ​ព្រំដែន និង​គយ ខេត្ត​អាន​យ៉ាង​ដើម្បី​រឹតបន្តឹង​ចំនង​សា​ម្គី​មិត្តភាព​សម្រួល​ដល់​ការទប់ស្កាត់​បទល្មើស​ឆ្លងដែន​រវាង​ខេត្ត​ជាប់​ព្រំដែន​

spot_img

​តាកែវ​៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ នេះ​ឯកឧត្តម​ឧ​ត្ត​ម​សេនី​យ៏​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ដឹកនាំ​កំលាំង​ប្រតិភូរ​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ជូនពរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​វៀតណាម ដល់ទី​បញ្ជាការ​យោធា​ការពារ​ព្រំដែន និង​គយ ខេត្ត​អាន​យ៉ាង ដើម្បី​រឹតបន្តឹង​ចំនង​សា​ម្គី​មិត្តភាព​សម្រួល​ដល់​ការទប់ស្កាត់​បទល្មើស​ឆ្លងដែន​រវាង​ខេត្ត​ជាប់​ព្រំដែន ខេ​ត្តា​កែវ ខេត្ត​អាន​យ៉ាង ។

​ថ្លែង​ក្នុងជំនួប​នោះដែរ ឯកឧត្តម​ឧ​ត្ត​ម​សេនី​យ៏​ទោ សុខ សំណាង មានប្រសាសន៍ថា នេះ​ជា​ទំនៀម​ទំលាប់​ក្នុងការ​ប្រា​ស្រាយ​ទាក់ទង​គ្នា​រវាង​កងកំលាំង​មាន​សមត្ថកិច្ច ដើម្បី​រួមគ្នា​ទុបស្កាត់ បង្ការ រាល់​ការកើតមាន​បទល្មើស​ឆ្លងដែន​រវាង​ខេត្ត​ជាប់​ព្រំដែន​និង​គ្នា ខេត្តតាកែវ ប្រទេស​កម្ពុជា និង​ខេត្ត​អាន​យ៉ាង សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។ លោក​បាន​បន្តថា ដោយមាន​កិច្ចសហការ​ណ៏​និង​ទំនាក់ទំនង​ល្អ រាល់​សកម្មភាព​បទល្មើស​នានា ក្នុង​ឆ្នាំ​កន្លងទៅ គឺ​យើង​បាន​ទប់ស្កាត់ និង​បង្ក្រាបបាន​ដោយ​ជោគជ័យ ហើយ​នៅមាន​ករណី​ផ្សេង​ខ្លះទៀត​គឺ​កំពុងតែ​ធ្វើ​អង្កេត និង​ផ្ត​ល់ព​ត័​មាន​អោយ​គ្នា​ទៅវិញទៅមក ។

​ជា​កិច្ច​ឆ្លើយតប​ក្នុងការ​ជំនួប​សំណេះសំណាល​និង​ជូនពរ​ឆ្នាំ​ថ្មី​នេះ លោក​មេបញ្ជាការរង​យោធា​ការពា​ព្រំដែន និង​លោក​ប្រធាន​នាយកដ្ឋាន​គយ ខេត្ត​អាន​យ៉ាន បាន​សំដែង​នៅ​ទឹកចិត្ត​សប្បាយរីករាយ និង​ទទួល​យ៉ាង​រាក់ទាក់ ជាពិសេស​និង​បន្ត​ចំណង​សា​ម្គី​មិត្តភាព​រវាង​កងកំលាំង​មាន​សមត្ថកិច្ច ដើម្បី​រួមគ្នា​ទុបស្កាត់​បទល្មើស​ឆ្លងដែន​នានា និង​ជួយ​សម្រួល​ដល់​ការចេញចូល​រកស៊ី​រប​ស់​ប្រជាពលរដ្ឋ​ទាំងសងខាង​ផងដែរ ៕ ដោយ ៖  តាកែវ​

spot_img
×