Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធានការ​ពង្រឹង និង​លើកកម្ពស់​វិន័យ បទបញ្ជាផ្ទៃក្នុង​​និង​ការអប់រំ​សីលធម៌ នៅតាម​គ្រឹះស្ថានសិក្សា​

spot_img

​ភ្នំពេញ​៖​ក្រសួង​អប់រំ បាន​លើកឡើងថា ​រយៈពេល​កន្លងមកនេះ បាតុភាព​អសកម្ម និង​អសីលធម៌​មួយចំនួន​បានកើត​ឡើង​ទាំង​នៅក្នុង ទាំង​នៅ​​បរិវេណ​នៃ​គ្រឹះស្ថានសិក្សា ដែល​បាន​បង្កឱ្យមាន​គ្រោះថ្នាក់​ផ្សេងៗ ក្នុងករណីខ្លះ​រហូតដល់បាត់បង់​អាយុ​​ជីវិត​របស់​យុវជន​ក្នុង​វ័យ​សិក្សា​។

​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ថៃទី​២០​មករា បាន​សេចក្តីប្រកាស​ព័ត៌មាន​​ស្តីពី​វិធានការ​ពង្រឹង និង​លើកកម្ពស់​វិន័យ បទបញ្ជាផ្ទៃក្នុង​​និង​ការអប់រំ​សីលធម៌ នៅតាម​គ្រឹះស្ថានសិក្សា​។​

​រយៈពេល​កន្លងមកនេះ បាតុភាព​អសកម្ម និង​អសីលធម៌​មួយចំនួន​បានកើត​ឡើង​ទាំង​នៅក្នុង ទាំង​នៅ​
​បរិវេណ​នៃ​គ្រឹះស្ថានសិក្សា ដែល​បាន​បង្កឱ្យមាន​គ្រោះថ្នាក់​ផ្សេងៗ ក្នុង​ករណីខ្លះ​រហូតដល់បាត់បង់​អាយុ​​ជីវិតរបស់​យុវជន​ក្នុង​វ័យ​សិក្សា​។ ក្រសួង​អប់រំ យុវជន និង​កីឡា​ទទួលស្គាល់​នូវ​រាល់​កង្វល់ និង ​ការព្រួយបារម្ភ​​នានារ​របស់​សាធារណជន មាតាបិតា អ្នកអាណាព្យាបាល និង​សិស្ស និស្សិត​ទាំងអស់ ព្រមទាំង​ចូលរួម​សោក​​ស្តាយ​និង​រំលែក​ទុក្ខ ចំពោះ​ក្រុមគ្រួសារ​ដែល​ទទួលរង​ផលប៉ះពាល់ ដោយសារ​ហេតុការណ៍​ទាំងនេះ​។​

​ក្នុង​គោលបំណង​ទប់ស្កាត់​នូវ​បាតុភាព​អសកម្ម និង​អសីលធម៌​ទាំងនេះ​នៅ​ថ្ងៃ​ខាងមុខ ក្រសួង ​អប់រំ​​យុវជននិង​កីឡា សូម​អំពាវនាវ និង​ណែនាំ​ដល់​អាជ្ញាធរ​អប់រំ​គ្រប់​លំដាប់ថ្នាក់ គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ​​យុវជន សិស្សានុសិស្ស និង​យុវជន ព្រមទាំង​មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ និង ​អាជ្ញា​ធរមាន​សមត្ថ​​កិច្ច​គ្រប់​លំដាប់ថ្នាក់ សូម​ចូលរួម​ពង្រឹង និង​លើកកម្ពស់​ការគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និង ​ការអប់រំ​សីលធម៌​
​ដូចខាងក្រោម ៖

១. គណៈកម្មការ​គ្រប់គ្រង​សាលារៀន ៖ គណៈកម្មការ​ទ្រទ្រង់​សាលារៀន នាយក​សាលារៀន និង​​គ្រូ​បន្ទុក​ថ្នាក់ ត្រូវ​ផ្សព្វផ្សាយ និង​ពង្រឹង​ការអនុវត្ត​ឱ្យបាន​ហ្មត់ចត់​បំផុត​នូវ “​សេចក្តីណែនាំ ០១. ស​ណន ចុះ​ថ្ងៃ​
​ទី​២០ ខែមករា ឆ្នាំ​២០២០ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្តីពី​ការពង្រឹង​ការអនុវត្ត បទបញ្ជាផ្ទៃក្នុង​នៅ​​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​” ជាពិសេស​ត្រូវ​ពង្រឹង​យន្តការ​របស់ ​ក្រុមប្រឹក្សាវិន័យ​នៅតាម​
​គ្រឹះស្ថានសិក្សា​នីមួយៗ ឱ្យបាន​រឹងមាំ​។​

២. ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ និង​រចនាសម្ព័ន្ធ​អង្គការ​យុវជន​ដែលមាន​នៅតាម ​គ្រឹះស្ថានសិក្សា​​រួមទាំង​កាយរឹទ្ធិ​ជាតិ​កម្ពុជា យុវជន​កាកបាទក្រហម ត្រូវ​ចូលរួម​ឱ្យបាន​ផុសផុល​បំផុត​ជាមួយ ​សិស្សានុសិស្ស​​ក្នុងការកសាង​មិត្តភាព សាមគ្គីភាព ការជួយ​យកអាសារ​គ្នា ការគោរពវិន័យ​និង​ក្រមសីលធម៌ ការគោរព​សេចក្តី​​ថ្លៃថ្នូរ​របស់​បុគ្គល គ្រួសារ សាលារៀន និង​សង្គមជាតិ​។​

៣. គ្រឹះស្ថានសិក្សា​ទាំងអស់​ត្រូវ​ប្រើប្រាស់​ពេលវេលា​សមស្រប​សម្រាប់​ការកោះប្រជុំ ​សិស្សានុសិស្ស​តាម​ថ្នាក់ តាម​ក្រុម ឬ​ក្នុងអំឡុង​ពេលមុន​ឬ​ក្រោយ​កម្មវិធី​គោរព​ទង់ជាតិ ដើម្បី​ធ្វើការ​ពន្យល់ ​ណែនាំដាស់តឿន​​ក្រើនរំលឹកដល់​សិស្សានុសិស្ស​ទាំងអស់​ឱ្យ​គោរព​វិន័យ និង​បទបញ្ជាផ្ទៃក្នុង​របស់ ​គ្រឹះស្ថានសិក្សា​។ គ្រឹះស្ថាន​​សិក្សា ត្រូវ​ជំរុញការសិក្សា​ស្វែងយល់​អំពី​អត្ថន័យ និង​ការ​ច្រៀង​បទ​ចម្រៀង “​ពង្សាវតារ​ខ្មែរ​” ដើម្បី​លើកតម្កើង​​ភាព​មោទភាព​ឧត្តមភាព​ជាតិនិយម និង​ការជឿជាក់​លើ​ព្រះរាជាណាចក្រ​កម្ពុជា ពី​គ្រប់ ​ស្រទាប់​​សិស្សានុសិស្ស​។ សេចក្តប្រកាស​ព័ត៌មាន​នេះ និង​បទបញ្ជាផ្ទៃក្នុង​របស់​គ្រឹះស្ថានសិក្សា​ត្រូវ ​ផ្សព្វផ្សាយ​ជា​​សាធារណៈ លើ​បញ្ជរ​ព័ត៌មាននៅតាម​គ្រឹះស្ថានសិក្សា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​គ្រប់​រូបភាព​។​

៤. គ្រូ​បន្ទុក​ថ្នាក់ និង​គ្រូ​ប្រចាំ​មុខវិជ្ជា ត្រូវ​បន្ត​ដាស់តឿន ក្រើនរំលឹក និង​បញ្ឈប់​ការអប់រំ​ចរិយា ​សម្បទា​​បន្ថែម​លើ​ពុទ្ធិ​សម្បទា និង​បំ​ណិ​ន​សម្បទា​នៅ​គ្រប់​ម៉ោង​សិក្សា​ទាំងអស់​ដល់​សិស្សានុសិស្ស​ឱ្យ ​អស់ពី​លទ្ធភាព​។​​

ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​ថ្លែងអំណរគុណ និង​សូម​អំពាវនាវ​ដោយ​ទទូច ចំពោះ ​មាតាបិតា អ្នក​​អាណាព្យាបាល និង​អ្នកពាក់ព័ន្ធ​នានា សូមមេត្តា​ចូលរួម​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ចំណាយ​​ពេលវេលា​បន្ថែម ទាំង​នៅតាម​គេហដ្ឋាន ឬ​ទីកន្លែង​ផ្សេងទៀត ក្នុង​ការបន្ត​អប់រំ ពន្យល់ ណែនាំ​បុត្រ​ធីតា​គ្រប់ៗ​​រូបឱ្យ​ដើរ​លើ​គន្លង​នៃ​សីលធម៌ និង​ចរិយា​ធម៌​។​​ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​សំណូមពរ​ដល់​អាជ្ញា​ធរមានសមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ សូម​បន្ត​​ពង្រឹង​ការអនុវត្ត​ច្បាប់ ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មានសុវត្ថិភាព​” ដើម្បី​រក្សា ​សណ្តាប់ធ្នាប់​សាធារណៈ​​សន្តិសុខ និង​សុវត្ថិភាព សម្រាប់​សហគមន៍ និង​គ្រឹះស្ថានសិក្សាទាំងអស់ នៅ​ទូទាំង ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ដើម្បី​ទប់ស្កាត់​បញ្ហា​បាតុភាព ភាព​អសកម្ម​នៅតាម​គ្រឹះស្ថានសិក្សា​មួយចំនួន ការធ្លាក់ចុះ​នៃ ​សីលធម៌​សង្គមការប្រើប្រាស់​អំពើហិង្សា និង​ភាពខ្វះ​ទំនួល​ខុសត្រូវ​របស់​សិស្សសាលា មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ​បានរៀបចំ​កិច្ចប្រជុំ​ស្ដីពី ការត្រួតពិនិត្យ និង​ពង្រឹង ​ប្រសិទ្ធភាព​ការងារ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​។​ឮ

​ក្នុងនោះដែរ​ការងារ​សំខាន់ៗ ដែល​ត្រូវបាន​យកមក​ពង្រឹង​បន្ថែម ក្នុង​កិច្ចប្រជុំ​នេះ​រួមមាន​៖

ការពង្រឹង​ការគ្រប់គ្រង​សាលារៀន ដែល​ក្នុងនោះ​អ្នក​ដែល​ពាក់ព័ន្ធ​មាន នាយក នាយរង​- ​នាយិកា​រង គ្រូ​បន្ទុក​ថ្នាក់ គ្រូ​បន្ទុក​ផ្នែក​ក្រុមប្រឹក្សា​កុមារ យុវជន ។ តួនាទី ភារកិច្ច​របស់​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ខណ្ឌ ដែលមាន​តួនាទី​ក្នុងការ​ពង្រឹង​ការងារ​តាមដាន ការដឹកនាំ​គ្រប់គ្រង​ដំណើរការ​សាលារៀន ត្រូវមាន​ការប្រជុំ​ប្រចាំខែ​ឱ្យបាន​ទៀងទាត់ ត្រូវមាន​ម្ចាស់ការ ចុះ​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​នៅតាម​គ្រឹះស្ថានសិក្សា​ក្រោម​ឱវាទត្រូវ​រាយការណ៍​ពី​សកម្មភាព​ជាប្រចាំ​នៅតាម​គ្រឹះស្ថានសិក្សា​របស់ខ្លួន​។

​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​ការដឹកនាំ​ដោយ​លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ ដែល​ក្នុងនោះ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​មន្ទីរ ប្រធានការិយាល័យ​នៃ​មន្ទីរ ប្រធានការិយាល័យ​អប់រំ យុវជន និង​កីឡា​ខណ្ឌ នាយក​វិទ្យាល័យ នាយក​អនុវិទ្យាល័យ និង​នាយក​សាលាបឋមសិក្សា​៕ ដោយ​៖​កូ​ឡាប​

spot_img
×