Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការត្រួតពិនិត្យ​លើ​ករណី​បាតុភាព​អំពើហិង្សា​លើ​សិស្ស​នៅ​វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារ​ដើមថ្កូវ​

spot_img

​រាជធានី​ភ្នំពេញ​៖ លោក​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចាត់តាំង​លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ ឱ្យ​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​ស្ដីពី​ករណី​បាតុភាព ទំនាស់ ហិង្សា ដែល​បង្កដោយ យុវតី​៤​រូប​មកពី​វិទ្យាល័យ​ហ៊ុនសែន ប៊ុនរ៉ានី ផ្សារ​ដើមថ្កូវ និង​សាលា​ទួន​ហ្វា ទៅ លើ​យុវតី​មួយរូប​នៅ​វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារ​ដើមថ្កូវ​។​

​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅក្នុង​គោលបំណង​ណែនាំ​ដល់​អាណាព្យាបាល និង​សិស្ស​បង្ក​៖ ទទួលស្គាល់​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​។ សូម​អភ័យទោស​ចំពោះ​សកម្មភាព​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កន្លងមក​។ ប្ដេជ្ញាចិត្ត​មិនឱ្យ​សកម្មភាព​នេះ​កើតឡើង​ជាថ្មី​។ ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​ដើម្បី​តម្កល់​ទុកជា​ឯកសារ​។​

​សូមជម្រាបថា ជាធម្មតា​ការដាក់ទណ្ឌកម្ម​ទៅលើ​សិស្សានុសិស្ស​ដែល​ប្រព្រឹត្ត​ខុសពី​បទបញ្ជាផ្ទៃក្នុង​សាលា​មាន​បី​កម្រិត​៖ ១.​ស្ដីបន្ទោស​ជា​លាយលក្ខណ៍អក្សរ ២.​ស្ដីបន្ទោស​ដោយ​ចារ​លើ​សៀវភៅ​សិក្ខាគារិក និង​៣.​បញ្ឈប់​ការសិក្សា​។​

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​នេះ ប្រធាន​មន្ទីរ​រាជធានី​ភ្នំពេញ​បាន​ទូន្មាន​ដល់​សិស្ស​បង្ក​ទាំង​៤​នាក់​និង​សំណូមពរ​ដល់​អ្នកអាណាព្យាបាល​៖ បញ្ឈប់​ការគុំកួន​គ្នា និង​បញ្ឈប់​សកម្មភាព​ហិង្សា​ខ្វះ​សីលធម៌​ល្មើស​វិន័យ គោរព​បទបញ្ជាផ្ទៃក្នុង​សាលា និង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដើម្បី​ក្លាយជា​ធនធានមនុស្ស​មា​ន​ប្រយោជន៍​សម្រាប់​សង្គម សូម​អាណាព្យាបាល​សិស្ស​ជួយ​អប់រំ​ណែនាំ​កូន​បន្ថែម​នៅក្រៅ​ម៉ោង​សិក្សា និង​តាមដាន​ការសិក្សា​កូន អាណាព្យាបាល​ត្រូវ​សហការ​ជាមួយ​សាលា​ពាក់ព័ន្ធ​នឹង​ការសិក្សា​របស់​សិស្ស​។​

​ដោយឡែក​ក្នុងឱកាស​នោះ​ផងដែរ អាណាព្យាបាល សិស្ស​បង្ក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ គណៈ​គ្រប់គ្រង​សាលា ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ករណីនេះ ព្រមទាំង​សន្យាថា​នឹងធ្វើ​ការណែនាំ​អប់រំ​កូនៗ ព្រមទាំង​ចូលរួម​សហការ​ជាមួយ​សាលា​បញ្ឈប់​សកម្មភាព​ដែល​ធ្លាប់​កើតឡើង​កន្លងមក​។ ជាមួយគ្នានេះ​សិស្ស​បង្ក​ទាំង​៤​នាក់​ក៏បាន​បង្ហាញ​ការសោកស្ដាយ​ចំពោះ​ទង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កន្លងមក​សន្យាថា​មិនឱ្យ​សកម្មភាព​នេះ​កើតឡើង​ជាថ្មី​ដោយ​ខិតខំ​រៀនសូត្រ​ធ្វើជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ​។​

​ក្នុងឱកាស​នោះ​ផងដែរ​យុវ​សិស្ស ស្រ៊ុន កែវ​មរកត ដែលជា​ជនរងគ្រោះ និង​ម្តាយ​បាន​លើកលែងទោស​ចំពោះ​សិស្ស​បង្ក​ទាំង​៤​នាក់ មិនមាន​ការគុំកួន​ប​ន្ ត​និង​សំណូមពរ​សិស្សានុសិស្ស​ទូទាំងប្រទេស​មេត្តា​កុំ​យក​គំរូ​តាម ដោយ​ខិត​ខំរៀន​សូ​ត្ រ​និង​សូម​អាណាព្យាបាល​ទាំងអស់​យកចិត្តទុកដាក់​ចំពោះ​ការសិក្សា​កូនៗ​របស់ខ្លួន​៕ ដោយ​៖​កូ​ឡាប​

spot_img
×