Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោធា ស័ក្តិ ៣ ម្នាក់​បាញ់បោះ​សេរី បញ្ជូនទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​ដុះ​ក្លែ​ល​

spot_img

​ភ្នំពេញ​៖ សមត្ថកិច្ច ខណ្ឌដង្កោ បាន ចុះ អន្តរាគមន៍ ឃាត់ខ្លួន មន្ត្រីយោធាស័ក្តិ ៣ ម្នាក់បំរើការងារនៅអង្គភាព យោធភូមិភាគ ពិសេស ស្រវឹងស្រា បាញ់បោះ សេរី បង្កឱ្យមាន ការភ្ញាក់ផ្អើល ប្រជាពលរដ្ឋ និង សមត្ថកិច្ច មូលដ្ឋាន ហើយ​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច នាំយកទៅ​ការិយាល័យ​ស្រាវជ្រាវ​យុ​ត្តិ​ធ​ម៍ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ។​

​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់ បម្រើ​ការងារ​នៅ​អង្គភាព​យោធភូមិភាគ​ពិសេស ដោយហេតុថា​ស្រវឹង​ដក​កាំ​ភ្លេី​ង​បាញ់បោះ​សេរី ធ្វេី​អោយ​ប្រជា​ពល​ដ្ឋ​ភ័យខ្លាច និង​បាត់បង់​សេចក្តីថ្លៃថ្នូរ​ក្នុងនាម​ជា​ខ្លួន​ជា​កងកម្លាំង ។

​យោងតាម​របាយការណ៍​កង​រាជ​អាវុធ ហត្ថ​ខណ្ឌដង្កោ​អោយដឹងថា​ជនសង្ស័យ មានឈ្មោះ ពៅ សារ៉ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​០៦ បុរី​ពិភពថ្មី ផ្លូវ​លេខ​១១០ ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើ​សកម្មភាព​ប្រើប្រាស់ អាវុធខ្លី​១​ដើម ម៉ា​កឡុក​បាញ់​ចំនួន​២​គ្រាប់ កាលពី​វេលា​ម៉ោង​០៧៖៤០​នាទី យប់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ម្តុំ​លំនៅឋាន របស់​ជនសង្ស័យ​រស់​នៅ​។​

​សមត្ថកិច្ច​ដកហូត​អាវុធខ្លី​ម៉ា​កឡុក​១​ដើម គ្រាប់​ចំនួន​១០​គ្រាប់ នឹង​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​ពិនិត្យ​រកឃើញ សំបក​គ្រាប់​០១​គ្រាប់​។​

​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច នាំយកទៅ​ការិយាល័យ​ស្រាវជ្រាវ​យុ​ត្តិ​ធ​ម៍ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​កំណត់ហេតុ​ស្តាប់​ចម្លើយ ទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ដោយ​៖​កូ​ឡាប

spot_img
×