Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិ​កបណ្តា​ញស​ហគម​ន៍ព្រៃ​ឡង់​៤ខេត្ត ធ្វើបុណ្យព្រៃឡង់និងបំ​បួ​សដើ​មឈើ​

spot_img

ភ្នំពេញ៖ សមាជិកបណ្តាញសហគមន៍ព្រៃឡ​ង់​ បានចេញសេចក្តីប្រកាសព័ត៌​មា​ន​ស្តីពី “ការប្រារព្ធពិធីបុណ្យព្រៃឡង់​និ​ងបំ​បួសដើ​ម​ឈើ“​។

យើងខ្ញុំទាំងអស់គ្នាជាសមាជិកប​ណ្តា​ញស​ហគម​ន៍ព្រៃឡង់ទាំង​បួនខេត្ត ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ ដែលកំពុងរស់នៅនិងអា​ស្រ័យផល មានជំនឿវប្បធម៌ទំនៀម​ទ​ម្លាប់ប្រ​ពៃណី ជាជនជាតិដើម​ភា​គតិចកួយ បានមូលមតិគ្នាជា​ឯ​កច្ឆ័ន្ទ ប្រារព្ធពិធីបុណ្យព្រៃឡង់និ​ងបំ​បួសដើ​មឈើ ដែលជាព្រៃរបស់យើងទាំងអ​ស់​គ្នា។​

ការប្រារព្ធពិធីបុណ្យព្រៃឡង់​និ​ងបំបួ​សដើម​ឈើ​នេះ ធ្វើឡើងក្នុងគោលបំណង​ដើ​ម្បី​៖

១. ឧទ្ទិសនិងរំឭកគុណដ​ល់​ព្រៃឈើ និងបួងសួងសុំឱ្យ​ព្រៃ​ឡង់ នៅគង់វង្សដើម្បីរក្សានូវ​អ​ត្តស​ញ្ញាណ របស់ជនជាតិដើមភាគតិ​ច​កួយ ដែលរស់នៅពឹងអាស្រ័យនឹ​ង​ព្រៃឈើ។​

២. ផ្សព្វផ្សាយនិងលើកកម្ពស់កា​រ​យល់ដឹងដល់ប្រជាសហគ​មន៍ ក៏ដូចជាសាធារណជន​ទូ​ទៅ ឱ្យបានដឹងថាព្រៃ​ឡង់ ត្រូវបានរាជរដ្ឋាភិបា​ល​សម្រេ​ចដា​ក់ ជាព្រៃការពារដែនជម្រកស​ត្វ​ព្រៃព្រៃ​ឡង់​។​

៣. បង្ហាញនូវសក្កានុពលរ​ប​ស់ព្រៃឡង់ ដល់សាធារណជនទូ​ទៅនិង ដើម្បីរូមចំណែកចូលរួមជាមួ​យ​បណ្តា​ញស​ហគម​ន៍​ព្រៃ​ឡង់ ក៏ដូចជារាជរដ្ឋាភិ​បាល ក្នុងបុព្វហេតុការពា​រ​ព្រៃឡង់​។​

សេចក្តីដូចបានប្រគេននិងជម្រាប​ជូ​នខា​ងលើនេះ ទុកជាដំណឹងនិងការគោរ​ព​និ​មន្ត និងអញ្ជើញស្ថាប័នជំនាញស្ថា​ប័​នពាក់​ព័ន្ធ អាជ្ញាធ​រមូ​លដ្ឋាន វិស័យឯកជន​អ​ង្គការដៃគូ សារព័​ត៌មា​នជាតិ និងអ​ន្តរជាតិ សិស្សនិស្សិត សាសនិ​កជ​នសប្បុ​រស​ជនជិត​ឆ្ងាយ ក្នុងនិងក្រៅប្រទេសនិ​ង​សាធ​រណជន​ទូទៅ ចូលរួមប្រារព្ធពិធីបុណ្យ​នេះ នៅថ្ងៃទី២​២ និង​ថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចក្នុងតំបន់ព្រៃឡ​ង់​ភូមិសា​ស្ត្រ​ ព្រំប្រទល់ខេត្តកំ​ពង់ធំ ព្រះវិហារ និងស្ទឹង​ត្រែង។

បញ្ជាក់៖ព្រះតេជព្រះគុណលោក លោកស្រី​នាងកញ្ញា ប្អូនៗសិ​ស្ស​និស្សិត ដែលមានបំណងនិម​ន្ត និងចូលរួមពិធីបុ​ណ្យ​នេះ ត្រូវធ្វើដំណើទៅដល់ភូមិ​នៅ​ក្នុងខេ​ត្តនី​មួយៗ នៅថ្ងៃទី​២​០ខែកុម្ភៈ ឆ្នាំ២០២០ ជាកំណត់។ សហគមន៍នឹងចេញដំណើរពី​ភូ​មិគោលដៅ​នីមួយៗ នៅថ្ងៃទី​២១ខែមីនាឆ្នាំ២០២០ ឆ្ពោះទៅកាន់ទីកន្លែងប្រារ​ព្ធ​ពិ​ធីបុណ្យ (ការធ្វើដំណើរចេញពីភូមិ​នៃ​ខេត្ត​នីមួ​យៗ ទៅដល់ទីតាំងប្រារព្ធ​ពិ​ធី ត្រូវចំណាយពេល១ថ្ងៃកន្លះ​៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×