Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​កាតព្វកិច្ច​ប​ង់​ថ្លៃ​សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម

spot_img

​ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​ស្តីពី​ការផ្លាស់ប្តូរ​ប្រព័ន្ធគ្រប់គ្រង និង​នីតិវិធី​នៃ​ការបង់​កម្រៃ​សេវា​គ្រប់គ្រង​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ក្នុងដំណាក់កាល​អន្តរ​កាល ជូន​ដល់​ចៅសង្កាត់​ទាំងអស់ ខណ្ឌ​ទាំងអស់ និង​មន្ទីរ​ទាំងអស់​នៅ​ជំវិញ​រាជធានី​ភ្នំពេញ ដើម្បីអោយ​ពួកគាត់​យកទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​អោយ​ជ្រាប​ទាំងអស់គ្នា​។​

​លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែងថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​កាតព្វកិច្ច​ប​ង់​ថ្លៃ​សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សម្រាប់​ខែមករា ឆ្នាំ​២០២០ គឺ​ត្រូវ​ទៅ​បង់​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃ​ទ​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ធនាគារ​អេ​សុី​លីដា ឫ​នៅ​ភ្នាក់ងារ​ហិរញ្ញវត្ថុ​ផ្សេងទៀត​ដូច​មាននៅ​ក្នុ​ងេ​សច​ក្តី​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ សូម​អរគុណ ចំពោះ​ស្មារតី​ចូលរួម​របស់​បងប្អូន​ទាំងអស់គ្នា​។​

​សូមបញ្ជាក់ថា លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីណែនាំ​ការផ្លាស់ប្តូរ​ប្រព័ន្ធគ្រប់គ្រង និង​នីតិវិធី​នៃ​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​។​

​នៅ​រាជធានី​ភ្នំពេញ ក្នុងដំណាក់កាល​អន្តរ​កាល​​អនុលោម​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បង្កើត រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ​” ដែលមាន​ភារកិច្ច​​ទទួលបន្ទុក​លើ​ការគ្រប់គ្រង​ការផ្តល់សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ការអនុវត្ត​ប្រព័ន្ធគ្រប់គ្រង​សំរាម និង​​សំណល់​រឹង​ថ្មី និង​ការប្រមូល​ចំណូល​ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ដោយ​មិន​ដាក់​ក្នុង​វិក្កយបត្រ​អគ្គិសនី​​ទៀត​ទេ​។ ក្នុងអំឡុងពេល​អន្តរ​កាល គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ រហូត​ដល់ពេល​បង្កើត​បាន និង ដាក់​​ឱ្យ​ដំណើរការ​ពេញលេញ​នូវ​ប្រព័ន្ធគ្រប់គ្រង​សំរាម និង​សំណល់​រឹង​ថ្មី​ក្នុងពេល​ឆាប់ៗ​ខាងមុខ រាជរដ្ឋាភិបាល​​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ស៊ុន​ទ្រី មាន​សិទ្ធិ​បន្ត​ប្រតិបត្តិ​ការសម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម និង​សំណល់​រឹង​ជា​បណ្តោះអាសន្ន​សិន ប៉ុន្តែ​មិនមាន​សិទ្ធិ​ក្នុងការ​ប្រមូល​ថ្លៃ​សេវា សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម និង​សំណល់​រឹង​​តទៅទៀត​ទេ​។ ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​រក្សា​ស្ថានភាព​ចំពោះ​តម្លៃ​សេវា​បច្ចុប្បន្ន​ជា​បណ្តោះ​​អាសន្ន​សិន និង​សូម​ប្រជាពលរដ្ឋ​ប្រើប្រាស់​អត្រា​តម្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​ដែល​បាន​បង់​រួចហើយ​កាលពី​ខែតុលា ឆ្នាំ​២០១៩ ជា​មូលដ្ឋាន ដើម្បី​បន្ត​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ក្នុងអំឡុងពេល​​អន្តរកាល​នេះ​។​

​ដើម្បី​ទំនើបកម្ម​សេវាសាធារណៈ និង​សម្រួល​ដល់​ការបង់ថ្លៃ​ប្រើប្រាស់​សេវា​ឱ្យបាន​គ្រប់​ទីកន្លែង រដ្ឋបាល​
​វាជ​ធានី​ភ្នំពេញ សម្រេច​ផ្អាក​ការចេញ និង​ចែក​វិក្កយបត្រ​ប្រមូល​ថ្លៃ​សេវា​សំរាម និង​សំណល់​រឹង​ជា​ក្រដាស ដូចដែល​​ធ្លាប់​ភ្ជាប់​ជាមួយ​វិក្កយបត្រ​អគ្គិសនី ហើយនឹង​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បង់​ទូទាត់​តាម​មធ្យោបាយ​អេឡិចត្រូនិក​​ជំនួស​វិញ​ដូចខាងក្រោម​ ៖

​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ តទៅ អតិថិជន​ត្រូវ​បង់ថ្លៃ​សេវា​ប្រចាំខែ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥
​នៃ​ខែ​បន្ទាប់ (​ឧទាហរណ៍ សម្រាប់​ថ្លៃ​សេវា​ប្រចាំ​ខែមករា ឆ្នាំ​២០២០ អតិថិជន​ត្រូវ​បង់ថ្លៃ​សេវា​ពីថ្ងៃ​ទី​០១ ដល់​ថ្ងៃទី​១៥ ​ខែកុម្ភៈ​) តាម​មធ្យោបាយ​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក (​តាម​ទូរស័ព្ទដៃ​) ឬ​បញ្ចរ​ទូទាត់​នៅ​ធនាគារ ACLEDA ឬ​ EMONEY, Lyhour Weiluy, Pi Pay, True Money St Dara Pay ​អតិថិជន​ក៏​អាច​ជ្រើសរើស​បង់ថ្លៃ​សេវា​សម្រាប់​ច្រើន​ខែ​ទុកជាមុន​បាន​ផងដែរ ដោយ​ប្រព័ន្ធ​ទូទាត់​នឹង​ធ្វើការ​កាត់កង​ ​និង​បង្ហាញ​សមតុល្យ​ទឹកប្រាក់​នៅសល់​ជា​ស្វ័យប្រវត្តិ​ជា​រៀងរាល់ខែ​។ ក្នុងករណី​ខកខាន​មិនបាន​បង់​ទូទាត់​ ​ក្រោយ​រយៈពេល​ដប់​ប្រាំ (១៥) ថ្ងៃ នៃ​ដំណាច់ខែ​នីមួយៗ នឹងត្រូវ​បានចាត់ទុក​ជា​បំណុល ដែលជា​កម្មវត្ថុ​នៃ​ការ​​ផាកពិន័យ​ទៅតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ព្រមទាំង​វិធានការណ៍​ផ្សេងៗ​ទៀត​តាម​ការចាំបាច់​។​

១- ចំពោះ​អតិថិជន​ដែល​ធ្លាប់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​ក្នុង​វិក្កយបត្រ​អគ្គិសនី​៖ អតិថិជន​
​ត្រូវ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ដោយ​ផ្អែក​តាម​ថ្លៃ​សេវា​ដែល​បាន​បង់​កាលពី​ខែតុលា​
​ឆ្នាំ​២០១៩ ដោយ​គ្រាន់តែ​វាយ​បញ្ចូល លេខ​សំគាល់​អតិថិជន (D) ដែលមាន​នៅក្នុង​វិក្កយបត្រ​អគ្គិសនី​។​

២- ចំពោះ​អតិថិជន​ដែល​ធ្លាប់​បង់ថ្លៃ​សេវា​ដោយផ្ទាល់​ជូន​ក្រុមហ៊ុន​ស៊ីន​ទ្រី​៖ អតិថិជន​មិនត្រូវ​បន្ត​បង់ថ្លៃ​សេវា​
​ប្រមូល​សំរាម និង​សំណល់​រឹង​ជូន​ក្រុមហ៊ុន​ស៊ីន​ទ្រី តទៅទៀត​ទេ ប៉ុន្តែ​ត្រូវ​បង្វែរ​ការបង់ថ្លៃ​សេវា​​ប្រមូល​សំរាមនិង​សំណល់​រឹង មក​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ​វិញ​​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ឬ​ធនាគារ ដូច​បាន​ជម្រាបជូន​ខាងលើ ដោយ​ផ្អែក​តាម​ថ្លៃ​សេវា​ដែល​បាន​​បង់​ឱ្យ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ដូច​មាននៅ​ក្នុង​វិក្កយបត្រ​ចុងក្រោយ ហើយ​ត្រូវ​បង្ហាញ​ឯកសារ​បង់ប្រាក់​នៅ​​បញ្ជរ​បង់ប្រាក់​របស់​ធនាគារ ឬ​ភ្នាក់ងារ​ទូទាត់​ផ្សេងៗ​ទៀត ដូច​បាន​ជម្រាបជូន​ខាងលើ​។​

៣- ចំពោះ​អតិថិជន​ដែល​មិន​ធ្លាប់​បងថ្លៃ​សេវា​ជូន​ក្រុមហ៊ុន​ស៊ីន​ទ្រី​សោះ​៖ អតិថិជន​ត្រូវយក លេខ​សំគាល់​
​អតិថិជន (ID) របស់ខ្លួន​នៅក្នុង​វិក្កយបត្រ​អគ្គិសនី មក​បង់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​ធនាគារ ដូច​បាន​
​ជម្រាបជូន​ខាងលើ​កុំបី​ខាន​។​

​បញ្ជាក់​៖ អតិថិជន​ដែល​ត្រូវ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ត្រូវ​ប្រើប្រាស់ លេខ​សំគាល់​អតិថិជន (ID)
​ដែលមាន​នៅក្នុង​វិក្កយបត្រ​អគ្គិសនី ដូច​មាន​គំរូ​ឧបសម្ព័ន្ធ​ភ្ជាប់​មកជា​មួយ​។​

​ទទួលបាន​សេចក្តីណែនាំ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកបង្កើត​សំរាម​
​និង​អស់​នៅ​រាជធានី​ភ្នំពេញ នឹងចូលរួម​ចំណែក​ក្នុងការ​ពង្រីក​វប្បធម៌​ចូលរួម ក៏ដូចជា​ការរក្សា​អនាម័យ បរិស្ថាន​​សោភ័ណភាព​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​ស្រស់ស្អាត និង​ត្រូវអនុវត្ត​សេចក្តីណែនាំ​នេះ ប្រកបដោយ​ស្មារតី​ទទួល​​សត្រូវ​ខ្ពស់​៕​ដោយ​៖​កូ​ឡាប​

spot_img
×