Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណាត់ការ​អភិបាល​ខេត្តកំពត ករណី​ឧកញ៉ា គុយ លៀប​គី ដែល​ចាក់ដី​លុប​ព្រៃកោងកាង ដែន​សហគមន៍​នេសាទ​ព្រែក​ត្នោត រំលោភ​យក​ជិត​១០០​ម៉ែត្រ​ប្រើ​សុទ្ធ​ឡាន​ស្លាក​លេខ (​ខម​)

spot_img

កំពត​៖​ករណី​ឧកញ៉ា គុយ លៀប​គី ព្រៃកោងកាង​នៅ​មាត់សមុទ្រ ដែលជា​ដែន​សហគមន៍​នេសាទ​ព្រែក​ត្នោត ស្ថិតនៅ​ភូមិ​ព្រែក​ត្នោត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត រំលោភ​យក​ធ្វើ​កម្មសិទ្ធិ និង​ត្រូវបាន​ក្រសួងកសិកម្ម រដ្ឋបាល​ជលផល និង​អាជ្ញាធរ​ខេត្តកំពត ចុះទៅ​ឃាត់​សកម្មភាព​ចាក់ដី​លុប​ព្រៃកោងកាង​ដែលជា​ជម្រក​ធនធាន​សមុទ្រ និង​ជា​ដែន​សហគមន៍​នេសាទ​ព្រែក​ត្នោត​កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០​នោះ គួរតែមាន​ចំណាត់ការ​ផ្លូវច្បាប់​លើ​ឧកញ៉ា គុយ លៀប​គី មិនគួរ​ត្រឹម​បញ្ជា​អោយ​កាយ​ដី​ចេញ​វិញ​។ ហើយ​បណ្ដោយអោយ​អ្នក​ប្រ​ព្រិ​ត្តិ​រួចខ្លួន​ពី​សំណាញ់​ច្បាប់​នោះទេ គឺ​មិន​សម​ទាល់តែសោះ​។ រឿងនេះ​ប្រសិន​អ្នកចាក់ដី​លុប​ព្រៃ​កោង​ត្រឹមតែ​ជា​ពលរដ្ឋ​ធម្មតា និង​ត្រូវ​ជាប់គុក​ហើយ ដូច្នេះ​សូម​លោក​អភិបាល​ខេត្តកំពត ជាវ តា​យ និង​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​មេត្តា​ពិចារណា​ផង​។​

​តាម​លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល បាន​ប្រាប់​សារ​ព័​ត៍​មាន​ឱ្យដឹងថា ៖ ការចាក់ដី​ចូល​ព្រៃកោងកាង​រំលោភ​យក​​ដែន​សហគមន៍​នេសាទ​ព្រែក​ត្នោត​នេះ មាន​ប្រវែង​១០០​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ​។ ហើយ​ការចាក់ដី​នេះ​ធ្វើឱ្យ​ខូចខាត​បង្គោល​ឡាក់ ព្រំប្រទល់​ព្រៃកោងកាង​ចំនួន​៣​ដើម និង​លុប​ថ្នាល់​បណ្តុះ​កូន​កោង​កាង​ចំនួន​៧​ពាន់​ដើម​។​

​តាម​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​អះអាងថា​៖ ឧកញ៉ា គុយ លៀប​គី ពិតជា​ថ្លើមធំ​មែន រហូតដល់​លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​បញ្ជា​អោយ​លោក ឃុន សាវឿន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម​រុក្ខា ប្រ​ម៉ាញ់ និង​នេសាទ ដឹកនាំ​មន្ដ្រី​ជំនាញ​ចុះ​ពិនិត្យ និង​ហាមឃាត់​បណ្ដោះអាសន្ន ហើយ​សំណូមពរ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បញ្ជា​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ និង​កាយ​ដី​ចេញ ដើម្បី​រក្សា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ការពារ​ព្រៃកោងកាង​ដែលជា​ផ្ទះ​សុវត្ថិភាព​របស់​ជីវៈចម្រុះ និង​ជួយ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​។​

​លោក ម៉ម សំណាង ជា​មេការ​គ្រប់គ្រង​លើ​ការចាក់ដី​បាន​បញ្ជាក់ថា​៖ ការចាក់ដី​ធ្វើ​ផ្លូវ​នេះ​មាន​ទទឹង​១០​ម៉ែត្រ បណ្តោយ ២៥០​ម៉ែត្រ សម្រាប់ធ្វើ​ផ្លូវ​សាធារណៈ​។ លោក ម៉ម សំណាង បន្តថា​៖ ការចាក់ដី​នេះ លោក​ទទួល​ម៉ៅការ​ពី​ឧកញ៉ា គុយ លៀប​គី​។​បន្ទាប់ពី​សួរនាំ​រួច​នោះ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពត បាន​ណែនាំ​ឱ្យ​ផ្អាក​សកម្មភាព​ចាក់ដី​នេះ ដើម្បី​ស្វែងរក​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​។​

​ពាក់ព័ន្ធ​ការចាក់ដី​លុប​ព្រៃកោងកាង និង​ដែន​សហគមន៍​នេសាទ​នេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មិន​ត្រឹម​អោយ​អនុ​រដ្ឋលេខា​ខាងលើ​ដឹកនាំ​ក្រុមការងារ​ពិនិត្យ​និង​ផ្អាក​សកម្មភាព​ចាក់ដី​រំលោភ​យក​ព្រៃកោងកាង​ប៉ុណ្ណោះ​ទេ គឺ​លោក​រដ្ឋមន្ត្រី​ថែមទាំង​បញ្ជា​បញ្ជា​ឱ្យ​លោក អេង ជា​សាន ចុះទៅពិនិត្យ​ជាបន្ទាន់​។​

​លោក អេង ជា​សាន បានឱ្យដឹងថា​៖ ការចាក់​លុប​ព្រៃកោងកាង​នេះ វា​នាំឱ្យ​ប៉ះពាល់​ដល់​ជម្រក​ធនធាន​សមុទ្រ ហើយក៏​ប៉ះពាល់​ដល់​ការនេសាទ​របស់​ប្រជា​សហគមន៍​ផងដែរ​។​

​ករណី​ខាងលើនេះ លោក​ជាវ តា​យ អភិបាល​ខេត្តកំពត បញ្ជា​ឲ្យ​គ្រឿងចក្រ​កាយ​ដី ដែល​រំលោភ​ព្រៃកោងកាង នៅ​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ចេញ​វិញ​ហើយ​។​

​បន្ទាប់ពី រដ្ឋបាល​ខេត្តកំពត ដែល​ដឹកនាំ​ដោយ លោក ជាវ តា​យ អភិបាលខេត្ត ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​ចាក់ដី​រំលោភ​ចូល​ព្រៃកោងកាង ជាមួយនិង លោក ឃុន សាវឿន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​រដ្ឋបាល​ជលផល រួចមក នៅ​រសៀល ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ លក ជាវ តា​យ បាន​បញ្ជា​ឲ្យ​គ្រឿងចក្រ​កាយ​ដី ដែល​រំលោភ​ព្រៃកោងកាង នៅ​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ចេញ​វិញ​ហើយ​។​

​លោក​អភិបាលខេត្ត បាន​លើក​បញ្ជាក់ថា​: អ្វី​ដែលជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​គឺជា​កង្វល់​របស់​រាជរ​ដ្ឋា​ភិ​បាល​។ ដូច្នេះ​រដ្ឋបាលខេត្ត​គ្មានអ្វី​ដែល​ទុក​បណ្ដោយ​ឲ្យ​ការរំលោភបំពាន​ណាមួយ ដែល​ផ្ទុយ​នឹង​ការអនុវត្ត​ច្បាប់​នោះទេ​។ ជា​លទ្ធផល រួមមាន​៖ ក្រុមហ៊ុន​ត្រូវ​ផ្អាក​ធ្វើ​សកម្មភាព​ចាក់ដី​។ ក្រុមហ៊ុន​ត្រូវ​កាយ​ដី ដែល​ចាក់​ចូល​សមុទ្រ ចេញ​វិញ​ជាបន្ទាន់​៕ ដោយ​៖​កូ​ឡាប​

spot_img
×