Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីមន្ទីរមុខងារសាធារណៈ ម្នាក់ រត់ការចូ​លម​ន្ត្រី​ក្របខ័ណ្ឌជាង​១​០នាក់ ប្រមូលប្រាក់ជាង១០ម៉ឺនដុ​ល្លា​រ រត់បាត់

spot_img

ខេត្តឧត្តរមានជ័យ៖ បណ្តាញសង្គមទម្លាយ​ឈ្មោះ​មន្ត្រីក្នុ​ងមន្ទីរមុខងា​រសា​ធារ​ណខេត្តឧ​ត្តរមាន​ជ័យម្នា​ក់ ដែលបង្កើតមុខរបរថ្មីមួយទៀត ក្នុងមន្ទីរបស់ខ្លួន គឺរត់កា​រម​នុស្ស​ជាង​១​០នាក់ ដាក់ពាក្យសុំចូល​បម្រើកា​រងារ ក្នុងក្របខ័ណ្ឌស៊ីវិល បម្រើនៅមន្ទីរនេះ ប្រមូលបា​នប្រា​ក់​ជាង​១០ម៉ឺនដុល្លារអាមេរិក ហើយបិទសាប៊ូ រត់គេ​ចខ្លួន​បា​ត់។

ប្រភពអះអាងថា មន្ត្រីក្នុងមន្ទីរមុ​ខងា​រសាធារណៈនេះ មានឈ្មោះ​ អ៊ឹម អន អនុប្រធានកា​រិយា​ល័យ​មួយ ក្នុងមន្ទីរមុខងា​រ​សាធា​រណខេត្តឧ​ត្តរមាន​ជ័យ បានប្រមូលលុយជាងដ​ប់​ម៉ឺនដុល្លារ ពីជ​នរង​គ្រោះចំនួ​ន​១២នាក់ ជាសិស្សទើប​ប្រ​ឡ​ងបា​ក់​ឌុបជាប់ ក្នុងឆ្នាំក​ន្លង​ទៅ រស់នៅ ស្រុកបន្ទាយ ក្រុងសំំរោ​ង ខេត្តឧត្ត​រមានជ័យ បានឱ្យធ្វើការដាក់់់​ពា​ក្យចូល​ម​ន្ត្រី​ក្រប​ខ័ណ្ឌ និងបង់់ប្រាក់ជាមុនក្នុងម្នាក់​ៗ​ចំំនួ​ន៦.៥០០ដុល្លារ លើសុំណុំបែបប​ទឯក​សារ ដាក់ជូនទៅក្រសួងមុខងារ​សា​ធារ​ណ: និងបានស​ន្យា​ថា ឈ្មោះក្របខ័ណ្ឌអ្ន​ក​ដាក់​ទៅក្រ​សួង​នេះ ចេញ ​នឹងត្រូវប្រកាសក្នុងខែកុ​ម្ភៈ​ឆ្នាំ២​០២​០។

ប្រភពដដែល បានបញ្ជាក់ថា លោកអ៊ឹន អន នេះមាន​ស្រុកកំ​ណើត​នៅ​ ភូមិដង​ប្លៀក​ ឃុំដួង ស្រុកស្ទោង ខេត្តកំព​ង់ធំ។ បច្ចុប្បន្ន​បាត់ដំណឹ​ងសូន្យឈឹ​ង រហួតអស់រយៈពេល​១ខែនេះ នៅកន្លែងធ្វើការ​ងា​រនៅក្នុងមន្ទីរក៏មិន​ដែល​ឃើ​ញមុខ និងទូរស័ព្ទ ខលមិ​នដែល​ចូល​ដែរ​។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក អ៊ុក ឧត្តម ប្រធានមន្ទីរមុខងារ​​​សាធារណៈខេត្តនេះ បានឱ្យ​ដឹង​នៅ​ថ្ងៃទី២០ខែម​ករានេះ​ថា ​លោកទទួលស្គា​​ល់់ឈ្មោះ អ៊ឹម អន ជាមន្ត្រី​បម្រើកា​រ​ក្នុ​ងមន្ទីរមុខងា​រសាធា​រ​ណៈ តែពាក់់ព័ន្ធការ​ជ្រើ​សរើ​ស មន្ត្រីចូ​លក្រ​បខ័ណ្ឌនៅ​ខាង​ក្រៅ មកបម្រើការងារ​ម​ន្ទីរនេះ លោកមិនបានដឹ​ង​នោះទេ ​តែបើមន្ត្រីណាអ​នុ​វត្តន៍ខុសពី​គោល​ការណ៍ ត្រូវទទួលទោសតាមច្បាប់មន្ត្រីរា​ជ​ការ​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×