Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពូលចោរ​ប្រមឹក​ប្រចាំ​ប្រវត្តិ​សាស្រ្ត! លួច​រថក្រោះ​បើក​បុក​ទម្លុះ​ផ្សារ​ទំនើប ដើម្បី​ធ្វើ​រឿង​មួយ​នេះ​ដ៏សែន​ហួសចិត្ត (មានវីដេអូ)

spot_img

​បុរស​ម្នាក់​នៅក្នុង​ប្រទេស​រុស្ស៊ី បាន​បង្ក​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម បន្ទាប់ពី​បាន​លួច​យក​រថក្រោះ​១​គ្រឿង​ដែល​គ្របដណ្តប់​ដោយ​ព្រិល និង​បើក​បុក​ទម្លុះ​ទ្វា​ផ្សារ​ទំនើប ដើម្បី​លួច​យក​ស្រា​១​ដប ។​

​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​បើក​ទម្លុះ​ទ្វា​ផ្សារ​ទំនើប បុរស​រូប​នោះបាន​បាត់បង់​ម្ចាស់ការ និង​បុក​បំផ្លាញ​រថយន្ត Daewoo ១​គ្រឿង ដែល​ចត​ចោល​នៅខាងមុខ​ផ្សារ ។​

M-1970 ដែល​ជាប្រភេទ​រថក្រោះ​មាន​សមត្ថ​ភាពចុះ​ទឹកបាន​នេះ ត្រូវបាន​បុរស​រូបនេះ​លួច​យក​ចេញពី​កន្លែង​ហ្វឹកហាត់​ប្រណាំង motorsport ក្បែរ​នោះ មុនពេល​បើក​កាត់​ព្រៃតូចៗ ចូលទៅក្នុង​ទីក្រុង Murmansk ស្ថិតនៅ​ភាគខាងត្បូង​តំបន់ Apatity

​ទោះយ៉ាងណា បុរស​រូបនេះ ក្រោយមក​ត្រូវបាន​ចាប់ខ្លួន ក្នុងករណី​លួច​ដប​ស្រា ខណៈដែល​ផ្សារ​ទំនើប​នោះ ពុំ​ត្រូវ​បានផ្តល់​អាជ្ញាប័ណ្ណ​លក់​សារជាតិ​គ្រឿង​ស្រវឹង​នៅ​ព្រឹក​ព្រលឹម​ឡើយ ៕ ចន្ទី

spot_img
×