Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ចុះបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​ជ្រក​ក្រោម​ផ្លាក​ល្បែង​កំសាន្ដ​)

spot_img

​ខេត្ត​ព្រះសីហនុ ៖ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​ឲ្យ​ដឹងថា ដោយមាន​ការសម្របសម្រួល និង​ដឹកនាំ​នីតិវិធី​ពី​លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​លេខ​១ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ដ​ព្រះសីហនុ បាន​ចុះទៅ​បង្ក្រាប​ទីតាំង​ល្បែង​បាញ់​ត្រី (​ខុសច្បាប់​) ០២​កន្លែង​នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​។​

ទីតាំង​ល្បែង​បាញ់​ត្រី (​ខុសច្បាប់​) ០២​កន្លែង​គឺ​ ៖

I. យីហោ ហ្គេម​កម្សាន្ត ហ័ង​គ័ន ស្ថិតក្នុង​ក្រុម​១៥ ភូមិ​៣ សង្កាត់​១ ក្រុ​ុ​ង​-​ខេត្ត​ព្រះសីហនុ ។ ជា​លទ្ធផល​យើង​ពិនិត្យ​ឃើ​ញំ​ទីតាំង​ខាងលើ​ពុំមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះទេ ហើយ​យើង​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​បុគ្គលិក​ដែល​កំពុង​បំរើការ​នៅក្នុង​ទីតាំង​ខាងលើ រួម​នឹង​អ្នកលេង​យកមក​សាកសួរ មានឈ្មោះ​ដូចខាងក្រោម​៖

១. ឈ្មោះ LI YATIAN ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិន ជា​អ្នកគ្រប់គ្រង​ទិ​តាំង​ខាងលើ ស្នាក់នៅ​ទីកន្លែង​កើតហេតុ ។​

២. ឈ្មោះ ស៊ុំ ចន្ទ្រា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ ជា​បុគ្គលិក​ផ្នែក​ដាក់​ពុង​

៣. ឈ្មោះ ផុន រ៉ា​វ័ន ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ ជា​បុគ្គលិក​ផ្នែក​ដាក់​ពុង​

៤. ឈ្មោះ ផុន សា​វ័​ន្ត ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ ជា​បុគ្គលិក​ផ្នែក​ដាក់​ពុង​

៥. ឈ្មោះ ណេង រ៉ា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ ជា​បុគ្គលិក​ផ្នែក​ដាក់​ពុង​

៦-​ឈ្មោះ សុខ និ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ (​អ្នកលេង​) ។​

​វត្ថុតាង​ដែល​ដកហូត​រួមមាន​៖ ទូរ​ហ្គេម​ត្រី ២​ទូរ (​មាន​លុយ​ក្នុង​ទូរ​ចំនួន ៥៥៥​ដុល្លារ​អាមេរិក​) តុ​ប៊ីយ៉ា ០១​តុ ទូរ​ប៉ុង ចំនួន ៨​គ្រឿង លុយ​អាមេរិក ៨៤៥​ដុល្លារ​, លុយ​ខ្មែរ ៣៦៦០០០​រៀល (​ដកហូត​ពី​កន្លែង​តុ​ក Cashier ក្នុង​ទីតាំង​ខាងលើ​) សៀវភៅបញ្ជី ៤​ក្បាល ទូរស័ព្ទ ៣​គ្រឿង ឯកសារ និង​សម្ភារៈ​ផ្សេងៗ​មួយចំនួនទៀត​។​

II. យីហោ មណ្ឌល​កំសាន្ត​ភូ​ជិ​ង ស្ថិតក្នុង​ក្រុម​៤ ភូមិ​២ សង្កាត់​២ ក្រុ​ុ​ង​-​ខេត្ត​ព្រះសីហនុ ។ ជា​លទ្ធផល​យើង​ពិនិត្យ​ឃើ​ញំ​ទីតាំង​ខាងលើ​ពុំមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះទេ ហើយ​យើង​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​បុគ្គលិក​ដែល​កំពុង​បំរើការ​នៅក្នុង​ទីតាំង​ខាងលើ រួម​នឹង​អ្នកលេង​យកមក​សាកសួរ មានឈ្មោះ​ដូចខាងក្រោម​៖

១.​ឈ្មោះ zheng meishuang ភេទ​ស្រី អាយុ ៤៨​ឆ្នាំ ជនជាតិ​ចិន ជា​អ្នកគ្រប់គ្រង​ទីតាំង​ខាងលើ

២. ឈ្មោះ xu yi tao ភេទ​ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ​ចិន មុខរប​រៈ​បុគ្គលិក

៣. ឈ្មោះ ហែម​ស្រីរ័ត្ន ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ ជា​បុគ្គលិក​ផ្នែក​ដាក់​ពុង​

៤. ឈ្មោះ សុង​ចាន់​យ៉ា ភេទ​ស្រី អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ ជា​បុគ្គលិក​ផ្នែក​ដាក់​ពុង​

៥. ឈ្មោះ ចាន់​ឡា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ មុខរប​រៈរ​ត់​ម៉ូតូឌុប (​អ្នកលេង​)

៦. ឈ្មោះ វ៉ាន់ ណេ​ត ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មុខរប​រៈរ​ត់​ម៉ូតូឌុប (​អ្នកលេង​)

៧. ឈ្មោះ ចាន់ វាសនា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរប​រៈ​កម្មករសំណង់ (​អ្នកលេង​)

៨. ឈ្មោះ កែវ ចិន្ដា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរប​រៈ​កម្មករសំណង់ (​អ្នកលេង​)

៩. ឈ្មោះ កែវ លាភ​សំណាង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ជនជាតិខ្មែរ មុខរប​រៈ​មិន​ពិតប្រាកដ (​អ្នកលេង​)

១០. ឈ្មោះ ឡាយ ភ័ក្ដ្រ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មុខរប​រៈ​កម្មករសំណង់ (​អ្នកលេង​)

១១. ឈ្មោះ បឿន សកល ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរប​រៈ​បុគ្គលិក​កាស៊ីណូ​(​អ្នកលេង​) ។

ដោយឡែក​ឈ្មោះ ហែម ស្រីរ័ត្ន សមត្ថកិច្ច​យើង​បានសម្រេច​ឲ្យ​នៅ​មើលថែរក្សា​សម្ភារៈ​វត្ថុតាង​នៅ​កន្លែងកើតហេតុ ។​

​វត្ថុតាង​ដែល​ដកហូត​រួមមាន​៖ ទូរ​ហ្គេម​ត្រី ៣​ទូរ (​មាន​លុយ​ក្នុង​ទូរ​ចំនួន ១៩៥០​ដុល្លារ​អាមេរិក​) ទូ​ហ្គេម​ដាក់​ពង់ ចំនួន​២៤​ទូ ទូ​ដាក់​កាក់​យក​តុ​ក្តា ចំនួន​០២ ទូ​ដាក់​កាក់​លេង​កំសាន្ត​ចំនួន​០២ ទូ​ហ្គេម​ប្រណាំង​ម៉ូតូ​ចំនួន​០២​ទូ ទូ​ប្រណាំង​ឡាន​ចំនួន​០២​ទូ លុយ​ខ្មែរ ១២៤០០០០​រៀល (​ដកហូត​ពី​កន្លែង​តុ​ក Cashier ក្នុង​ទីតាំង​ខាងលើ​) សៀវភៅបញ្ជី ១២​ក្បាល ទូរស័ព្ទ ៥​គ្រឿង ឯកសារ និង​សម្ភារៈ​ផ្សេងៗ​មួយចំនួនទៀត ។

​ជនសង្ស័យ​ទាំងពីរ​ទីតាំង​ខាងលើ​ត្រូវបាន​បញ្ជូនមក​កាន់កា​រិ​យា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រះសីហនុ ដើម្បី​សាកសួរ​តាម​នីតិវិធី ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×