Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​ស្រី​ស្អាត​១​កងពល​” របស់​កូរ៉េ​ខាងជើង ត្រៀម​ចុះ​សំចត​លើ​ទឹកដី​កូរ៉េខាងត្បូង​

spot_img

​ក្មេងស្រី​ដ៏​ស្រស់ប្រិមប្រិយ​វ័យ​ប្រមាណ ២០​ឆ្នាំ​របស់​កូរ៉េ​ខាងជើង និង​ទៅ​កាន់​កូរ៉េខាងត្បូង ដើម្បី​គាំទ្រ​ដល់​ក្រុម​កីឡាករ​ប្រទេស​ខ្លួន​ចួលរួម​ក្នង​អូឡាំពិក​រដូវរងា​។​

​តាម AP រៀង​ពេលដែល​ក្រុម​កីឡា​កូរ៉េ​ខាងជើង​មាន​វត្តមាន​ប្រកួត​នោះ​អ្វីដែល​ទាក់ទាញ​អារម្មណ៍​របស់​មហាជន​គឺ កង​នារី​ប្រិមប្រិយ​មួយក្រុម​ត្រូវបាន​គេ​ផ្តល់​រហស្សនាម​ថា “​កងពល​ស្រី​ស្អាត​” ។​

​តាម​អ្នកស្រាវជ្រាវ An Chan-Il នៃ​វិទ្យាស្ថាន​ពិភពលោក​អំពី​កូរ៉េខាងជើង​ឲ្យដឹងថា លក្ខណៈសម្បត្តិ​នៃ​ការជ្រើសរើស​សមាជិក​ក្រុម​អ្នកគាំទ្រ​ពិតជា​តឹងតែង​ណាស់​។ នារីៗ​ទាំងនោះ​សុទ្ធសឹងតែ​មាន​កម្ពស់​លើ ១,៦៣​ម៉ែត្រ ហើយ​មាន​ប្រវត្តិ​រូបល្អ​។ ពួកគេ​សុទ្ធសឹងតែ​ជា​តន្ត្រីករ ហើយ​ភាគច្រើន​គឺជា​និស្សិត​នៃ​សកល​វិទ្យាល័យ​ល្បីឈ្មោះ Kim Il-Sung​។​

​តាម​គណៈកម្មាធិការ​អូឡាំពិក Pyeongchang, ទទួលស្គាល់ថា វត្តមាន​របស់ “​កងពល​ស្រី​ស្អាត​” នឹង​ជួយ​ទាក់ទាញ​ទស្សនិកជន​មក​ទស្សនា​ការប្រកួត​ជា​ហេតុ​ធ្វើ​ឲ្យ​ថវិកា​បាន​មក​ពី​ការលក់​សំបុត្រ​កើនឡើង​ខ្លាំង​។​

​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង នៅ​អំឡុង​ពេល​ចូលរួម​អូឡាំពិក Pyeongchang ក្រុម​កីឡាករ​កូរ៉េ​ខាងជើង​នឹង​ត្រូវ​បាន​គេ​រៀបចំ​ឲ្យ​ស្នាក់​នៅ​លើ​នាវា​ទេសចរណ៍​កំសាន្ត​មួយ​ដែល​បោះ​យុទ្ធ​ថ្កា នៅ​តំបន់​កៀក​ឆ្នេរសមុទ្រ Sokcho មាន​ចម្ងាយ​ពី​តំបន់​គ្មាន​យោធា​រវាង​កូរ៉េ​ទាំង​២ ប្រមាណ ៥០​គីឡូម៉ែត្រ​ភាគ​ខាងជើង​៕ សូ​យ​ន​

spot_img
×