Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​បញ្ជូន​សិស្សសាលា អន្តរទ្វីប អាមេរិកាំង​ម្នាក់​ទៅ​តុលាការ ករណី​ហិង្សា​បណ្តាល​ឲ្យ​ស្លាប់​សិស្ស​ដូចគ្នា​ម្នាក់​

spot_img

​ភ្នំពេញ​៖ ​នៅ​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​នគ​បាល​ព្រហ្មទណ្ឌ​បឹង​កេងកង នៃ​ស្នង​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​យុវ​សិស្ស​ឈ្មោះ នី លី​ស៊ា​ង ភេទ​ប្រុស អាយុ ១៥​ឆ្នាំ មុខរបរ សិស្សសាលា អន្តរទ្វីប អា​មេ​រិ​កាំ AIS ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់ជូន​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​និង​ចោទប្រកាន់​តាមច្បាប់ ពាក់​ព​ន្ធ័​ករណី​ហឹ​ង្សា​រ​បណ្តាល​ស្លាប់​យុវ​សិស្ស​ដូចគ្នា​។​

​សូម​រំលឹកថា សិស្ស​ម្នាក់ ដែល​រៀន​នៅ​សាលា​អន្តរទ្វីប អាមេរិកាំង AIS ត្រូវ​មិត្ត​ភ័​ក្រ​វាយ​រហូតដល់​ស្លាប់ ពេល​ប​ញ្ជូ​ល​មកដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កេី​ត​ឡេី​ង​កាលពី​វេលា​ម៉ោង ៤​និង​៤០​នាទី​រសៀល ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០ ដែល​ស្ថិតនៅ​ចំណុច​ផ្លូវ​១៨៧ ជាប់​របង​សាលា អន្តរទ្វីប អាមេរិកាំង AIS សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

​ជនបង្ក​មានឈ្មោះ នី លី​ស៊ា​ង ភេទ​ប្រុស អាយុ ១៥​ឆ្នាំ មុខរបរ សិស្សសាលា អន្តរទ្វីប អា​មេ​រិ​កាំ AIS ស្នាក់​នៅផ្ទះ​លេខ​៣​អា ផ្លូវ​១២BT សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ សំ សន្ធិ​វង្ស ភេទ​ប្រុស អាយុ ១៤​ឆ្នាំ មុខរបរ សិស្ស​ថ្នាក់​ទី​៩ (​ឃ​) នៃ​សាលា អន្តរទ្វីប អា​មេ​រិច​កាំ​ង AIS ស្នាក់​នៅផ្ទះ​លេខ​៤៣០ ផ្លូវ​២៤BT ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​នៅមុន​កើតហេតុ ជនរងគ្រោះ និង​ជនសង្ស័យ​ខាង​លេី មានទំនាស់​ពាក្យសំដី​ជាមួយគ្នា ដែល​រៀន​នៅ​ថ្នាក់​ជាមួយគ្នា ដោយ​ប្រើ​ពាក្យសំដី​អាមឹង ហើយ​ក៏បាន​ណាត់គ្នា​វាយ​មួយ​ទល់​មួយ នៅ​ផ្លូវ​៤០២ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង ចៃដន្យ ជនរងគ្រោះ​ត្រូវ​ដៃដល់​វាយ​មួ​យ​ដៃ​ចំ​ដើមទ្រូង និង​ក បណ្តាល​ឲ្យ​ចុក​ណែន ហើយ​ត្រូវ​មិត្ត​ភ័ក្ត្រ​រួម​ថ្នាក់​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុ​ស្សុី​។ ប៉ុន្តែ ត្រូវបាន​គ្រូពេទ្យ​ប្រាប់ថា ជនរងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ភ្លាមៗ​ជនដៃដល់​ក៏បាន​រត់​គេចខ្លួនបាត់​តែម្តង​។

​ក្រោយពី​កេី​ត​ហេតុ មាន​ករណី​ខាង​លេី​នេះ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍ បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​បានធ្វើការ​ស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​បាន​ជនដៃដល់​ខាងលើ​បាន​នៅផ្ទះ​ជនសង្ស័យ​តែម្តង​។

​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បានរួម​មក កម្លាំង​សមត្ថកិច្ច​ខណ្ឌ បាន​បញ្ជូន​ជនសង្ស័យ​រូបនេះ មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិវីធី​ច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×