Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នេរអូរឈើទាល​២ និងឆ្នេរអូរត្រេះ ត្រូវបានរៀបចំជាឆ្នេរសមុ​ទ្រ​សាធា​រណៈ និងជាសម្បត្តិរួម​ របស់​ប្រជាព​លរដ្ឋ​ខ្មែ​រទូទៅ លំហែកម្សាន្ដ

spot_img

ព្រះសីហនុ៖ ប្រជាពលរដ្ឋ និងសាធារណជន ស​ម្ដែង​ការ​សាទរ ចំពោះការរៀបចំឆ្នេរអូត្រេះ​​ ឲ្យក្លាយជាឆ្នេរសមុទ្រសាធារ​​ណៈ ទេ​សភាព ខ្យល់បរិសុទ្ធ និងត្រៀមស្វាគមន៍ ភ្ញៀ​វ​ជាតិ​_អន្ដរជាតិ មកលេងកម្សា​ន្ដ​ ​លំហែកាយ នាឱកាសបុណ្យចូលឆ្នាំចិន និ​ង​ដំណើរកម្សា​ន្ដ មកកាន់ក្រុងព្រះសីហ​នុ​ ខេត្ត​ព្រះសីហ​នុ​ ។

ឆ្នេរអូរត្រេះ ជាឆ្នេរសមុទ្រសាធារ​ណៈ​ មិនមែនជាកម្មសិទ្ធិរប​ស់​បុគ្គល ឬក្រុមណាមួយឡើយ គឺដល់​ពេ​លដែ​លត្រូវ​ប្រគ​ល់ជូនរដ្ឋ ដើម្បីរដ្ឋរៀបចំកែសម្រួល​ ឲ្យឆ្នេរទាំងនេះ ក្លាយជាតំបន់ទេសចរណ៍ និ​ង​ក្លាយ​ជាឆ្នេរ​ដ៏ស្រស់​ស្អាត សម្រាប់ប្រយោជន៍សាធារណៈវិញ​​ហើយ​ ​។

សូមបញ្ជាក់ថា ការសម្រេចរុះរើតូបលក់ដូរ​ឆ្នេ​រអូ​រត្រេះ គឺធ្វើឡើងតាមសេចក្តីជូនដំណឹងរប​​ស់រដ្ឋ​បាល​ខេត្ត​ព្រះសីហ​នុ​​ ជាច្រើនលើកច្រើនសារ​ម​ក​ហើយ។​
ការរុះរើនេះ មិនមែនដើ​ម្បី​យក​ទៅឱ្យក្រុ​ម​ហ៊ុន ឬអង្គភាព​ អាជីវកម្មឯកជន​ ណាមួយដើម្បី​​វិនិ​យោគឡើ​យ​ គឺយកមកអភិវ​ឌ្ឍ​ន៍ប​ម្រើឱ្យប្រ​យោជ​ន៍សាធា​រណៈ ព្រោះជាឆ្នេរសាធារណៈរ​ប​ស់​រ​ដ្ឋ។
កន្លងមកអាជីវករ​ទាំ​ងនោះ បានយកឆ្នេរសាធារណៈ​នេះ​ ​ទៅធ្វើអាជីវកម្មផ្ទាល់ខ្លួន​​ជាយូ​រ​ឆ្នាំ​មក​ហើយ​ វាល្មមដល់ពេល​ប្រ​គ​ល់​ជូ​នរដ្ឋវិញ ដើម្បីអភិវឌ្ឍ​ន៍​ ហើយពួកគេទាំងនោះក៏បា​​នរក​ស៊ីល​ក់ដូ​រ និងល្មមមានល​ទ្ធ​ភាព​គ្រប់​គ្រាន់​ ដើម្បីទៅរកកន្លែង​ល​ក់​ដូរ​ថ្មីហើយ​ដែ​រ​។

ចាប់ពីម៉ោងនេះតទៅ ឆ្នេរអូរឈើទាល២​ ​” អតីតឆ្នេរអារី​ស្តុ​ន ” និងឆ្នេរអូរត្រេះ នឹងត្រូវបានរៀបចំ​​ជាឆ្នេរ​សមុ​ទ្រសា​ធា​រណៈ​ ​និងជាសម្បត្តិរួ​ម​ របស់ប្រជាពលរដ្ឋ​​ខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេស​ច​រ ជាតិ និងអន្តរជាតិអាចមក​កម្សាន្តដោយ​សេរី​ ឥតមានការប​ង់​ថ្លៃ​អ្វី​ឡើយ។ ឆ្នេរស្អាត អនាម័យបរិស្ថានល្អ ​មានផា​សុក​ភា​ព​។

កន្លងមករដ្ឋ​បាលខេត្ត បានចេញ លិខិតជូនដំណឹងលេខ៤៧៣/១៩ ស​ជ​ណ​ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ជូនដល់បងប្អូនប្រជាព​ល​រដ្ឋ ដែលកំពុងលក់ដូរ និងអាស្រ័យផល នៅលើឆ្នេរអូរ​ឈើ​ទាល “​អតីតឆ្នេរអា​រី​ស្តុ​ន​​ “​ ​និ​ងឆ្នេរ​អូ​រត្រេះ មានទីតាំងស្ថិតនៅភូមិ៤​ ​និងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ បន្ទាប់ពីទ​ទួ​លបា​នបា​នសេច​ក្តី​ជូ​នដំ​ណឹង របស់រដ្ឋបាលខេត្តព្រះសី​ហ​នុ​រួច​ម​ក បងប្អូនប្រ​ជា​ពល​រដ្ឋដែ​ល​កំពុង​ល​ក់ដូរ​នៅនៅ​លើឆ្នេរ​អូរ​ឈើទាល “​ អតីតឆ្នេរអារីស្តុ​ន​ “​ បានចូលរួមស​ហ​កា​រជា​មួយ​អាជ្ញា​ធរ​ ដោយបានធ្វើការរុះ​រើ​តូប និងស្តង់លក់​ដូ​រ របស់ខ្លួនសរុប​ទាំ​ង​អស់ មានចំនួន ១២៦តូប បានរៀបរយជាស្ថា​ព​រព្រ​មទាំ​ងបា​នចូល​រួ​មធ្វើ​កា​រស​ម្អា​តឆ្នេ​រខ្សាច់វិ​លម​ករ​ក​សភាពស្រ​ស់​ស្អា​ត​ឡើង​វិ​ញ។ ដោយឡែកចំពោះបងប្អូ​ន​ប្រ​ជាព​លរដ្ឋ ដែលលក់ដូរនៅលើឆ្នេ​រ​អូ​រ​ត្រេះ”​ អូរត្រេះ១ មានចំនួន ១០៨តូបស្តង់ និងអូរត្រេះ២ មានចំនួ​ន​ ៤​៨តូបស្តង់” បានរុះរើរួចរាល់ជា​ស្ថា​ព​រ​។

រដ្ឋបាលខេត្តព្រះសីហនុ​​ ​សូមកោត​សរសើ​រ​ និងថ្លែងអំណរគុណដ៏ជ្រាល​ជ្រៅ​បំ​ផុ​ត ដល់បងប្អូនប្រ​ជា​ព​ល​រ​ដ្ឋ​ ដែលមានការយល់ដឹងអំពី​​ប្រ​យោ​ជន៍​​សាធា​រណៈ​​ និងបានចូលរួ​ម​ស​ហ​ការ ក្នុងការរៀបចំស​ណ្ដា​ប់​ធ្នា​ប់ របៀ​ប​រៀ​ប​រយ និងកែល​ម្អ​ សោ​ភ័ណ​ភា​ពឆ្នេរ​រ​បស់​យើងឡើ​ងវិ​​ញ។

សូមបញ្ជាក់ផងដែ​រ​ថា សំណង់តូបស្តង់របស់បង​ប្អូ​ន​ប្រជាព​ល​រ​ដ្ឋ ដែលបានសាងសង់នៅលើ​ឆ្នេ​រ​អូរត្រេះភា​គ​ច្រើន ជាសំណង់រឹ​ង​មាំ ដែលបានចាក់សា​ប ​បេតុងនៅលើឆ្នេរខ្សា​ច់​ដោ​យផ្ទា​ល់​ ​និងមានមួយ​ចំ​នួ​នសង់​ជាប់​មាត់​ទឹក​តែម្តង ក្នុងនោះផងដែរ​ បន្ទាប់ពីធ្វើការរុះ​រើ​តូ​បស្តង់​ទាំ​ង​នោះរួ​ច​ គឺយើងប្រទះ​ឃើ​ញ​នូវ​លូ​ស្តុកលា​មក និងសំណល់ផ្ទះបាយ ​ចំ​នួ​ន១៣៦លូ ដែលបានបង្កប់​ក្នុ​ង​ឆ្នេរ​ខ្សា​ច់​ផ​ងដែ​រ​។

ជាចុង​ក្រោយរដ្ឋបាល​ខេ​ត្ត​សូមប​ញ្ជា​ក់ថា ការរុះរើតូប​និងស្ត​​ង់ល​ក់ដូ​រនៅ​លើឆ្នេ​រអូរ​ឈើទា​ល​ពីរ​ និងឆ្នេរអូរត្រេះ​នេះ​ ​គឺមិនមែនយកដី​ទៅ​ឱ្យក្រុ​ម​ហ៊ុន ឬអង្គភាព អាជីវកម្មឯក​ជ​នណាមួយ​ ធ្វើការវិនិយោគនោះឡើ​យ​ ​គឺដើម្បីរៀបចំសណ្ដាប់​ធ្នា​ប់​ ​របៀបរៀបរយ ​និ​ងកែ​លម្អសោភ័ណភាពឆ្នេររបស់​យើ​ងឡើង​វិញ ដោយរក្សាទុកជាឆ្នេរ​ ​សាធារ​ណៈ​ និ​ងជាសម្បត្តិរួមរបស់ប្រជា​ព​ល​រដ្ឋខ្មែ​រ​ទូទៅ ក៏ដូចជាភ្ញៀវទេសចរជា​តិ​ និងអន្តរជាតិ​ អាច​មកកម្សាន្តដោយ​សេរី​ ​ឥតមានបង់ថ្លៃ​អ្វី​ឡើ​យ។ សូមបងប្អូនប្រជាព​​លរ​ដ្ឋយើង មេត្តាចូលរួមសហកា​រ​គាំទ្រ និងផ្តល់ជាកម្លាំងចិត្ត​ដ​ល់​ក្រុម​ការ​ងា​រ រដ្ឋបាលខេត្ត​ព្រះ​សី​ហ​នុ ឱ្យដំណើរការរៀ​ប​ចំ​នេះ ប្រព្រឹត្តទៅដោយជោគជ័​យ​៕ ដោយ៖​ប​ញ្ញាស័ក្តិ

spot_img
×