Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តបតាមរបាយការណ៍ពីឧត្ត​ម​ក្រុម​ប្រឹក្សា រាជរដ្ឋាភិបាលចេញ ​ស​ជណ ៤បន្ថែមទៀត ពា​ក់ព័ន្ធ​អ្នកធំ​រំ​លោភដី​ពល​រ​ដ្ឋ

spot_img

ភ្នំពេញ ៖ រាជរដ្ឋាភិបាលក​ម្ពុ​ជា យោងតាមចំណារបស់សម្ដេច​តេ​ជោ​ ហ៊ុន សែន បានចេញ សជណ ចំនួន៤ ទៀត ពាក់ព័ន្ធនឹងអ្នកធំៗរំលោ​ភ​ដីព​លរដ្ឋ តបតាមរបាយការណ៍ល​ម្អិ​ត របស់សមាជិកឧត្តមក្រុមប្រឹក្សា​​ពិគ្រោះ​ និងផ្ដល់យោបល់ពីគណប​ក្ស​ខ្មែ​រក្រោ​ក​ ។

សជណ ដែលរាជរដ្ឋាភិបាលក​ម្ពុ​ជា ចេញកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០នេះ រួមមាន៖

១ ៖​ ករណី​លោក​នាយ​ទាហាន ឧត្តមសេនីយឯ​ក ប៊ូ សុខគីម និងលោក ចែម សារ៉ីម រំលោភដីរបស់សហគ​ម​ន៍អ្ន​កដាំ​អំពៅ​ ​នៅស្រុ​កឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។​

២ ៖ ករណី រដ្ឋបាលសាលាក្រុងអ​​នុវ​ត្តន៍​ការ​ឈូសឆា​យប៉ះ​ពាល់​ដល់ព​ល​រដ្ឋ ៨គ្រួសារ នៅទីក្រុងភ្នំពេញ ។
​​
៣ ៖ ករណី ក្រុមហ៊ុនឋានសួគ៌ចំ​កា​ត់ ដែលមានទំនាស់រាំរ៉ៃប៉ះពាល់​ដ​ល់ដី​ព​លរដ្ឋ ៤៥គ្រួសារ នៅស្រុកព្រៃនប់​ ​ខេត្ត​ព្រះសី​ហនុ​ ។

៤ ៖ ករណីអាជ្ញាធរមូលដ្ឋាន ​ឃុំ​ត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត យកដីពលរដ្ឋ​ ៦ គ្រួសារលក់​ឲ្យ ឧកញ៉ា ហ៊ុន ឡាក់ ។

បើតាមលោក សុខសុវណ្ណ វឌ្ឍ​នា សាប៊ុង ប្រធានគណបក្សខ្មែរក្រោ​ក​ ​បានឲ្យដឹងថា គ្រប់ករណីទាំង​អ​ស់​នេះ​ យើងខ្ញុំនឹងបន្តតា​ម​ដា​ន ​ការអ​នុ​វត្តន៍ សជណ ពីសំណាក់សមត្ថកិច្ចដែ​ល​ទទួ​លភារ​កិច្ច​ក្នុង​កា​រដោះ​ស្រា​យ​ បន្តទៀត ដើម្បីធានាថាការដោះស្រា​យ​ប្រ​កប​ដោយសុ​ច្ច​រិត តម្លាភាព ។

លោកបានបន្តឲ្យដឹងថា ដោ​យ​ឡែក​ករណី​ផ្សេង​ៗទៀ​ត ដែលបងប្អូនបានប្រើប្រាស់​យ​ន្ត​កា​រឧត្ត​មក្រុម​ប្រឹ​ក្សា​ តាមរយៈប្រតិភូយើងខ្ញុំ​ ​ហើយពុំទាន់ទទួលបាន​ដំ​ណោះស្រា​យ​ សូមបងប្អូនប្រជា​ព​ល​រដ្ឋមេ​ត្តារ​ង់ចាំដោ​យភាព​អ​ត់ធ្ម​ត់​ ព្រោះដំណោះស្រាយតាម​រ​យៈ សជណ របស់រាជរដ្ឋាភិបាលនឹ​ង​មាន​ជាប​ន្តប​ន្ទាប់តា​មដំណា​ក់​កាល ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×