Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យម្នាក់ លួចរ​ថយន្ត Lexus 200T ត្រូវបានចាប់ខ្លួន

spot_img

ភ្នំពេញ ៖ នគរបាលខណ្ឌសែនសុខ បានចាប់ជនសង្ស័យម្នាក់ លួចរ​ថយន្ត Lexus 200T ហើយសមត្ថកិច្ចក៏បានចុះត្រួតពិនិត្យ នៅយានដ្ឋា​ន​ជួស​ជុលរ​​ថ​​យន្តមួយកន្លែង ហើយដកហូតរថយន្ត​១គ្រឿង ម៉ាកlexus ២០០t គ្មានផ្លាកលេខដែលជនសង្ស័យលួចទៅនោះ បញ្ជូនទៅ​អ​ធិកា​​រដ្ឋា​ន​​នគ​​របា​លខ​ណ្ឌពោ​ធិ៍សែ​​ន​ជ័យ ដែលជាកន្លែងសាមីប្រព្រឹត្តបទល្មើស។

អធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោ១៣ និង២០នាទី ប៉ុស្តិ៍នគរបាលរ​ដ្ឋ​បាល​គោក​ឃ្លាង បានសហការជាមួយនាយកដ្ឋា​ន​ន​គរបា​លព្រ​ហ្មទណ្ឌ ធ្វើការត្រួតពិនិត្យនៅយានដ្ឋា​ន​ជួស​ជុលរ​ថ​យន្ត ១កន្លែងស្ថិតនៅភូមិត្រេពាំងស្វាយ សង្កា​ត់គោក​ឃ្លាង ខណ្ឌសែនសុខ និងបានឃាត់ខ្លួនម្ចាស់យាន​ដ្ឋា​ន១នាក់ ឈ្មោះស្រេង ម៉េងស្រៀង ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅក្នុងយានដ្ឋានខាងលើ​ ​ពាក់ព័ន្ធករណីបាត់រថយន្តនៅសង្កា​ត់​ចោ​មចៅ ខណ្ឌពោធិ៍សែនជ័យ​ ​និងបានដកហូត​រ​ថ​យន្ត​១គ្រឿង ម៉ាកlexus ២០០t គ្មានផ្លាកលេខ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅ​អ​ធិកា​រដ្ឋាន​នគ​របា​លខ​ណ្ឌពោ​ធិ៍សែ​ន​ជ័យ និងកម្លាំងនាយក​ដ្ឋា​នន​គរ​បាលព្រ​ហ្មទណ្ឌ ដើម្បីយកទៅធ្វើការបន្ត ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×