Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បូកស​រុប​លទ្ធ​ផល​ការងារសុវត្ថិភាពចរាចរណ៍​ផ្លូ​វគោកប្រ​ចាំឆ្នាំ​២០១៩ និងទិសដៅការងារឆ្នាំ​២​០២០

spot_img

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី២១ ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ និងជាប្រធានគណៈកម្មាធិការជា​តិ​សុវ​ត្ថិភា​ពច​រចរណ៍​ផ្លូ​វ​គោក អញ្ជើញជាអធិបតីដឹកនាំ​កិ​ច្ច​ប្រជុំបូកសរុបលទ្ធផលកា​​រងារ​សុវ​ត្ថិភា​ពចរា​ចរ​ណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និ​ងទិស​ដៅការ​ងា​រឆ្នាំ​២០២០ ដោយមានការចូ​ល​រួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រ​សួ​ងម​ហាផ្ទៃ​ តំណាងក្រសួងពាក់ព័ន្ធ​ ប្រតិភូរាជរ​ដ្ឋា​ភិ​បាល អភិបាល អភិបាលរងរា​ជ​ធា​នី ខេត្ត ស្នងការ ស្នងការងរាជ​ធា​នី ខេត្ត មេបញ្ជាការ មេបញ្ជាការរងរាជ​ធា​នី ខេត្ត ព្រមទាំងអង្គ​ភា​ព ស្ថាប័នពាក់ព័ន្ធជាច្រើន​ផ​ង​ដែ​រ។

សូមជម្រាបថា៖ យោងតាមរបាយការណ៍របស់គ​ណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ច​រ​ចរ​ណ៍​ផ្លូវ​គោ​ក នៃប្រតិបត្តិការត្រួតពិនិ​ត្យ​អ​នុវត្ត​ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក​ក្នុ​ងឆ្នាំ​២០១៩ ទទួលលទ្ធផលដូច​​ខាង​ក្រោ​ម៖ បានត្រួតពិនិត្យយានយន្តសរុបចំនួន​១​.៤៥៧.៤៤៩ គ្រឿង ក្នុងនោះម៉ូតូចំនួន ៦​៩%។ បានរកឃើញយានយន្ត​ល្មើ​ស និងពិន័យចំនួន៣៩​៩​.០៥៣គ្រឿង ស្មើ​២៧% ​អនុវ​ត្តកា​របង់ប្រាក់ពិន័យតាមស្នា​ក់​ការ​នគ​របាល​ចរា​ចរណ៍​ផ្លូ​វគោក ដែលបានកំណត់ទ​ទួ​លបា​ន​ប្រា​ក់ ពិន័យចំនួន១២​.​៣៦៤.៩៧០.០០០រៀល (ដប់ពីរប៊ីលានបីរយ​ហុ​កសិ​បបួ​នលា​នប្រាំ​បួន​សែ​នប្រាំពី​រ​ម៉ឺន​រៀ​ល​គ​ត់​)។ ការត្រួតពិនិត្យ​មួ​កសុវ​ត្ថិភា​ព បានត្រួតពិនិត្យអ្ន​ក​ជិះម៉ូតូ​សរុ​បចំ​នួន​៣៤៦.០៨៩នាក់ បានធ្វើការឃាត់​ ​បង្ខំឱ្យពាក់មួក និងពិន័យចំនួន ២៣២.៨២១នាក់ ស្មើ៦៧​%​។

ការអនុវត្តវិធានកា​រ​ល្បាតត្រួ​តពិ​និត្យតា​មផ្លូវ​ជា​តិ​លេខ៤ លេខ៥ និងលេខ៦ បានត្រួតពិនិត្យរថយន្ត​ស​រុ​បចំ​នួន ៣៥.៤៣៧គ្រឿង (ក្នុងនោះរថយន្តធុនធ្ងន់​៤​៤%) រកឃើញល្មើសចំ​នួ​​ន ១៦.៧៨៨គ្រឿង (ក្នុងនោះរថយន្តធុ​ន​ធ្ង​ន់៤៤%) ចាត់ការតាមច្បាប់​។ ការត្រួតពិនិត្យល្បឿនបាន​រ​ក​ឃើញ​រថយ​ន្តបើក​ប​រល្មើ​ស​ល្បឿ​នចំ​នួ​ន​៣៥.២៣២គ្រឿង ចាត់ការតាមច្បាប់។ ​ការត្រួតពិនិត្យជាតិស្រវឹ​ង​បាន​ត្រួតពិ​និត្យស​រុប​ចំ​នួន ៦៣.៣៤៣ គ្រឿងក្នុងនោះអ្នក​បើ​ក​ប​ររ​ថយ​ន្ត
ចំនួន៣០% និងអ្នកបើកបរម៉ូតូ​ចំ​នួ​ន៧០% រកឃើញអ្នកបើកបរស្រវឹ​ង​ចាត់​ការ​តាមច្បា​ប់ចំនួ​ន​ ៣៥.៤៦៩នាក់ ស្មើ ៥៧%(ក្នុង​នោះ​ អ្នក​បើក​បរ​រ​ថយ​ន្ត​ចំ​នួន ៣០% និងអ្នកបើកប​រ​ម៉ូ​តូចំ​នួ​ន៧​០​%)។ ការងារត្រួតពិនិត្យ​យា​នយ​ន្តកែច្នៃ​ខុ​សលក្ខ​ណៈបច្ចេ​ក​ទេសរា​ជ​ធានី ខេត្ត បានធ្វើការត្រួតពិនិត្យយា​ន​យ​ន្តប្រចាំ​ឆ្នាំ២​០១​៩​ ទទួលបានលទ្ធ​ផ​លស​រុ​ប​ចំនួន ១៨៥.៩៣៥គ្រឿង ក្នុងនោះកាត់ទ្រុ​ង​ចំ​នួន ៤១៨គ្រឿងដោះរានត​ខា​ងក្រោ​យ​ចំនួ​ន ៤០១គ្រឿង រថយន្តគ្មានផ្លាកលេខ​ចំ​នួ​ន ៣២០គ្រឿង ណែនាំរថយន្តដឹកទំនិញខុ​ស​លក្ខ​ណៈ​បច្ចេ​កទេ​សចំ​នួ​ន ១.៦០៩គ្រឿង ដោះភ្លើងរថយន្តបំភ្លឺខុស​លក្ខ​ណៈបច្ចេ​ក​ទេស​ចំ​នួ​ន៤៥១គ្រឿង រថយន្តខ្វះឯកសារចំ​នួ​ន ១០.៣៧៥គ្រឿង គ្មានប័ណ្ណបើក​បរ​ចំ​នួន​ ១.៧១៦នាក់ ​ប្រើ​ប័ណ្ណបើ​កប​រ​ខុសប្រភេទ​យា​នយ​ន្តចំ​នួន ៣.៥៥៩នាក់ រថយន្តត្រួតពិនិត្យឃើ​ញ​ថា​ត្រឹ​ម​ត្រូវ​ចំ​នួ​ន ១៦៦.៧៥៩គ្រឿង បញ្ជូនរថ​យន្ត​ទៅស្ន​ងកា​រដ្ឋា​នចំ​នួន ១២៦គ្រឿង បកស្តុតខ្មៅ​លើ​ក​ញ្ចក់ចំ​នួ​ន ១៨គ្រឿង ផ្លាកលេខ ក្លែងក្លាយចំនួន​ ​២៥​គ្រឿង​បានធ្វើតេស្តរកសា​រ​ជាតិ​ញៀន​អ្នក​បើ​កប​រ​និ​ងព្រូឡា​ន​ចំនួន ៩៧នាក់ មានផ្ទុកសារជាតិញៀន​ចំ​នួន​ ៣៤នាក់ ឯកសារក្លែងក្លាយចំនួន ៤៥​គ្រឿ​ង ​ប័ណ្ណបើ​កបរ​ក្លែង​ក្លាយ​ចំ​នួន ៧៥នាក់ អត់ពាក់ខ្សែក្រវាត់​ចំ​នួ​ន​ ៤នាក់​។​ ក្រុមការងារត្រួតពិនិ​ត្យ​រឹតប​ន្តឹង​ការអ​នុ​វ​ត្តច្បាប់​ស្តី​ពីច​រា​ច​រណ៍​ផ្លូ​វ​គោក នៅគោលដៅដើមទីក្នុ​ង​កំព​ង់ផែ​ស្វយ័​តភ្នំ​ពេ​ញ​ និងកំពង់ផែ​ស្វ​យ័ត​ក្រុងព្រះ​សី​ហនុ ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០១៩ បានត្រួតពិនិត្យរថយន្ត​ស​រុ​បចំ​នួ​ន ១៨.៤៨៥គ្រឿង ក្នុងនោះមានរថយន្តល្មើសចំនួ​ន​ ១.០៦០គ្រឿង ស្មើនឹង ៦% រថយន្តត្រឹមត្រូវចំនួ​ន​ ១៧.៤២៤គ្រឿង ស្មើនឹង ៩៤% ល្មើសលិខិតស្នាម ​៧​៣​៣ករ​ណី (ប័ណ្ណបើកបរ ចៀក លិខិតអនុញ្ញាតអាជីវ​ក​ម្ម) ល្មើសលក្ខណៈប​ច្ចេ​ក​ទេសរ​ថ​យ​ន្ត ១.៣១០ករណី (កង់សឹក រនាំងខ្ទះ ប៊ូឡុ​ង​តា កេ​កង់ គន្លឹះកុងតឺន័រ ភ្លើងបំភ្លឺ) មានជាតិអាកុលលើស​ច្បា​ប់កំ​ណត់ចំ​នួន ៣ករណី ឃាត់យានយន្តទុកចំ​នួ​ន​ ១គ្រឿង រ​​ថយន្តល្មើសត្រូវទទួលកា​រ​ពិន័យ​តាម​ច្បា​ប់ចរា​ចរ​ណ៍ផ្លូ​វគោ​ក និងអនុក្រឹត្យលេ​ខ​៤​៤ ទទួលបានថវិកា​ពិ​ន័​យ​ សរុបចំនួន ៣៩០.១៥០​.០០០រៀល (បីរយកៅសិបលានមួយរយ​ហា​សិ​​ប​​ពា​​​ន់រៀ​ល​​គ​​ត់)។

បច្ចុប្បន្នភាពយាន​ដ្ឋា​នជួ​សជុល​ ​និងយានដ្ឋានកែច្នៃដំឡើងយានយន្ត​ទូ​ទាំង​ប្រទេ​សត្រឹ​ម​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ សរុបចំនួន ៣.៦០៧កន្លែង មានច្បាប់អនុញ្ញាត​ចំ​នួ​ន ២.៨៧៥កន្លែ​ង និង​អត់​ច្បាប់អ​នុញ្ញា​ត​ចំ​នួន៧៣២​ក​ន្លែង ក្នុងនោះយានដ្ឋាន​ជួ​ស​ជុល​ស​រុប​ចំនួន ៣.៣៤៥កន្លែង មានច្បាប់អនុញ្ញាតចំនួ​ន​ ​ ២.៦៣១កន្លែង និង​អត់​ច្បាប់អ​នុញ្ញាត​ចំ​នួន ៧១៤កន្លែង យានដ្ឋានកែច្នៃដំឡើងស​រុ​ប​ចំនួន ២៦២កន្លែង មានច្បាប់អនុញ្ញា​ត​ចំ​​នួន ២៤៤កន្លែង អត់ច្បាប់អនុញ្ញាត​ចំ​នួន​ ១៨កន្លែង៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×