Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាទេសច​រណ៍​១គ្រឿង​ទៀ​ត ដឹកភ្ញៀវចម្រុះជាតិសា​ស​ន៍​ជិត ២ពាន់នាក់ ចូលចតនៅកំពង់ផែក្រុង​ព្រះ​សី​ហនុ​

spot_img

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលអន្តោ​ប្រ​វេសន៍ ប្រចាំច្រកទ្វារអន្តរជា​តិ​ខេ​ត្តព្រះសី​ហ​នុ បានឲ្យដឹងថា មាននាវាទេសចរណ៍បរទេ​ស​មួយ​គ្រឿង​ទៀត បានចូលចតកំពង់ផែក្រុង​ព្រះ​សីហ​នុ នៅម៉ោង៧ព្រឹកថ្ងៃ​ទី​២១​ ខែមករា ឆ្នាំ២០២០។

នាវានេះ បានដឹកភ្ញៀវទេសចរចម្រុះ​ជា​តិសា​សន៍ចំ​នួន ១៨០៦នាក់ ហើយចូលមកទស្សនាប្រទេស​ក​ម្ពុជា​ ក៏ដូចជាទស្សនា​ក្រុ​ងព្រះ​សីហ​នុ ក្នុងរយៈពេល​មួ​យ​ថ្ងៃ​។

មន្ត្រីនគរបាលអន្តោប្រវេស​ន៍​ដដែ​លឲ្យ​ដឹង​បន្តថា នាវានេះមានកងនាវិ​ក​សរុប ៨២១នាក់ ដោយមានដំណើរចេញ​ពី​ប្រ​ទេស​ថៃ ​ចូលមកទស្សនា​ប្រ​ទេស​កម្ពុជា មុននឹងធ្វើដំណើរបន្ត ​ឆ្ពោះទៅកាន់ប្រទេសវៀត​ណា​ម​ នៅម៉ោង ២១យប់ថ្ងៃទី២១ ​ខែ​មក​រា​ ឆ្នាំ២០២០៕ ដោយ៖ ដែន សីមា

spot_img
×