Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រីលង្កាព្យា​យាម​បំបែ​កកំ​ណ​ត់ត្រា​របស់​តៃវ៉ាន់ សម្រាប់ការប្រមូលផ្តុំកូ​ន​ភ្លោះច្រើន​បំផុ​ត

spot_img

ប្រទេសស្រីលង្កាព្យាយាមបង្កើតកំណត់​ត្រា​ពិ​ភ​ពលោក ក្នុងការប្រមូលផ្តុំកូនភ្លោះឲ្យច្រើ​ន​បំ​ផុត ប៉ុន្តែព្រឹត្តិការណ៍នោះទំន​ង​ប​រាជ័យ​ដោយ​សា​រតែ ចំនួនកូនភ្លោះដ៏ច្រើនហួសពីការ​រំ​ពឹងទុ​ក​បា​នមកចូ​លរួម។

អ្នករៀបចំព្រឹត្តិការណ៍ឈ្មោះ ​កូ​នភ្លោះស្រីល​ង្កា​ (Sri Lanka Twins) បានស្នើឲ្យកូនភ្លោះទាំងអស់ធ្វើការប្រមូ​ល​ផ្តុំគ្នា​នៅពហុកី​ឡដ្ឋាន ស្ថិតក្នុងរដ្ឋធានី Colombo ដើម្បីព្យាយាមបំបែកកំណ​ត់​ពិភព​លោ​ក (Guiness World Record) ដែលបង្កើតឡើងដោយតៃវ៉ាន់តាំ​ង​ពី​ឆ្នាំ ១៩៩៩។

កំណត់ត្រារបស់តៃវ៉ាន់នៅពេល​នោះ​គឺមាន​កូន​ភ្លោះចំ​នួន ៣.៩៦១គូ កូនភ្លោះ ៣ចំនួន ៣៧ឈុត និងកូនភ្លោះ ៤ចំនួន ៤ឈុត។

ប៉ុន្តែការប៉ុន​ប៉ង​របស់​ស្រីល​ង្កាត្រូ​វបា​ន​បង្អា​ក់ ដោយសារតែចំនួនកូនភ្លោះយ៉ា​ង​ច្រើ​ន បានមកប្រមូលផ្តុំគ្នានៅពហុកី​ឡដ្ឋានកា​លពី​ថ្ងៃចន្ទម្សិល​មិញ​នេះ បង្កឲ្យមានការតម្រង់ជួរយ៉ាងវែ​ង និងបង្អាក់ដល់កា​រ​ចុះ​ឈ្មោះ។​

ហ្វូងកូនភ្លោះមកយ៉ាងបែ​ប​នេះ​ ធ្វើឲ្យមានការតម្រង់ជួរយ៉ាងវែង ដើម្បឲ្យមានការត្រួត​ពិ​និត្យ​លើសំបុ​ត្រកំណើ​ត​ ហើយកូនភ្លោះដែលចូលរួម​ត្រូ​វឈ​រ​ឲ្យគេរ​ថ​តរូបភាព និងត្រូវរង់ចាំយ៉ា​ងតិ​ច ៥នាទី។

អ្នករៀបចំមានគោលបំណ​ង​បំបែក​កំណ​ត់ត្រាដែលកាន់កាប់ដោយ​តៃ​វ៉ាន់ ជាមួយនឹងកូនភ្លោះត្រឹមតែ ​៥​.០០០គូប៉ុណ្ណោះ ប៉ុន្តែមានកូនភ្លោះរហូតដ​ល់​ ១៤.០០០គូបានចុះឈ្មោះជាមួយនៅ​អ​ង្គកា​រនៅស្រី​ល​ង្កា។ នេះបើតាមសេចក្តីរាយកា​រ​ណ៍រ​ប​ស់​ AFP។

អ្នករៀបចំព្រឹត្តិការណ៍និយាយថា ​ចំ​នួនអ្នកចូលរួម​ច្រើ​ន​ពេ​ក ប្រហែលជាមិនអាចស្រ​ប​តាម​គោល​ការ​ណ៍ដែ​ល​កំ​ណត់​ដោ​យ​អង្គារ Guiness World Records បានឡើយ ទោះបីជាគេមានពេល ២​ស​ប្តាហ៍មុ​នពេល​ដឹងថា តើកំណត់ត្រាពួកគេ ​អាចប​ង្កើត ឬមិនបង្កើតបានយ៉ាងណា​ក៏​ដោ​យ​។​

ទោះយ៉ាងណា អ្នករៀបចំ ប្តេជ្ញាថានឹង​រៀ​បចំ​ព្រឹត្តិ​ការណ៍​ផ្សេ​ង​ទៀត ចំណែកកូនភ្លោះទាំងអស់ដែល​បា​ន​ចូ​លរួ​ម​ បាននិយាយថា​ពួ​ក​គេសប្បា​យ​ចិត្ត​ក្នុង​ការសា​ក​ល្បង​ម្ត​ងទៀ​ត៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ ​BBC

spot_img
×