Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករជាង៤០នា​ក់ ដួលសន្លប់នៅរោ​ង​ចក្រ​ស្រុកបាទី កំពុងសង្គ្រោះនៅមន្ទី​រពេទ្យ​ប​ង្អែកស្រុ​កបា​ទី

spot_img

តាកែវ៖បន្ទាប់ពីទទួលបានដំណឹ​​ងមាន កម្មករ កម្មការិនី ដួលសន្ល​ប់​ចំនួន ៤១នាក់ នៅរោងចក្រ វូណាមី ស្ថិតនៅភូមិសំរោង ឃុំ​សូ​ភី ស្រុ​កបា​ទីភ្លាមៗ លោក មូល វិចិត្រ អភិបាលរង​ខេ​ត្តតា​កែវ បានចុះសួរសុ​ខ​ទុក្ខ​កម្ម​ករ កម្មការិនីភ្លា​មៗ​ នៅមន្ទីរពេទ្យប​ង្អែ​កស្រុ​កបាទី នាព្រឹកថ្ងៃទី២១ខែមករានេះ​។

បើយោងតាមការបញ្ជាក់ពីលោក​ ​ភួន ឈីម អភិបាលស្រុក​បា​ទី បានឲ្យដឹង នៅព្រឹកថ្ងៃទី២១ ​ខែមករា ឆ្នាំ២០២០ វេលាម៉ោង​ ​៨នឹង​២០នាទី កម្មករ កម្មការិនី នៅរោងចក្រ វូណាមី ស្ថិតនៅភូមិសំរោ​ង ​ឃុំសូភី ស្រុកបាទី បានដួលស​​ន្លប់​ចំនួ​ន ៤១នាក់ ចំពោះការដួលសន្លប់នេះ ​អា​ជ្ញាធរ​មិន​ទាន់ដឹងមូលហេតុច្បា​ស់​នៅ​ឡើយ​ទេ​។

បច្ចុប្បន្នក្រុម​ក​ម្មករ កម្មការិនី ដែលដួលសន្ល​ប់​នេះត្រូវ​បា​ន អាជ្ញាធរស្រុក​បា​ទី ​បានដឹកបញ្ជូ​ន​មក​សម្រាក​ព្យា​បាល នៅមន្ទីរពេទ្យប​ង្អែ​កស្រុ​កបា​ទី ៕ដោយ៖តាកែវ

spot_img
×