Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បន្ត​ពង្រឹង​ការងារ​សន្តិសុខ អន្តោប្រវេសន៍ និង​ព្រហ្មទណ្ឌ

spot_img

​ខេត្ត​ព្រះសីហនុ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណា​រិន្ទ កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​១២ ខែ​មករា ឆ្នាំ​២០១៨ បាន​ដឹកនាំ​បើកកិច្ចប្រជុំ​ជា​បន្ទាន់​មួ​យ ជូន​ដល់​កងកម្លាំង​ជំនាញ​នគរបាល​ក្រោម​ឱវាទ ដើម្បី​ពង្រឹង​ការងារ​រក្សា​សុវត្ថិភាព សន្តិសុខ អន្តោប្រវេសន៍ និង​ព្រហ្មទណ្ឌ ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​នេះ​អោយបាន​ប្រសើរ​ថែម​ទៀត​។​

​កិច្ចប្រជុំ​នោះ លោក ជួន ណា​រិន្ទ បាន​ផ្តោត​ទៅលេីការ​ងារ​គ្រប់គ្រង​ជនបរទេស ពិសេស​ជនជាតិ​ចិន ការងារ​បង្ការ​ទប់ស្កាត់​ប្រឆាំង​អំពេី​ភេរវកម្ម និង​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ ដើម្បីការ​ពារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ឲ្យមាន​និរន្តរភាព​អោយបាន​ល្អ​ថែម​ទៀត​នា​ថ្ងៃ​អនាគត​។

​ទន្ទឹម​គ្នា​នោះ លោកស្នងការ ក៏​បាន​ដាក់បទបញ្ជា​ដល់​មន្ត្រីនគរបាល ទទួលបន្ទុក​អន្តោប្រវេសន៍ និង សន្តិសុខ អោយ​សហការគ្នា ជាមួយ​អធិការ​ក្រុង​-​ស្រុក ចុះ​ធ្វេី​បច្ចុប្បន្នភាព ជនបរទេស ដែល​កំពុងធ្វេីការ​ងារ ស្នាក់នៅ តាម​បណ្តា​គ្រឹះស្ថាន ក្រុមហ៊ុន​នានា ក្នុង​ខេត្ត​ព្រះសីហនុ ឲ្យដឹង​ចំនួន​មនុស្ស​ពិតប្រាក​ដ​។ ក្នុងនោះ​ក៏​ត្រូវ​ប្រមូល​រក​ឯកសា​រ​ច្បាប់​ពាក់ព័ន្ធ សៀវភៅ​ការងារ និង មុខរបរ ឲ្យ​ច្បាស់លាស់ កុំឲ្យ​មាន​ការឆកល្វែង និង​ត្រូវ​ស្មោះត្រង់ ចំពោះ​រាល់​សកម្ម​ការងារ​របស់ខ្លួន​។

​លោក ជួន ណា​រិន្ទ បាន​សង្កត់ធ្ងន់​ចំពោះ​ជន​បរទេស​ទាំង​ណា ដែល​លួចលាក់​រស់នៅ​ឬ​ស្នាក់នៅ​ខុសច្បាប់ ដោយ​មិន​ត្រូវ​លេីក​លែងឲ្យ​រួចខ្លួន​ដាច់ខាត ពោល​គឺ​ត្រូវ​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍​អោយស្រប​តាម​ច្បាប់​។​

​នា​ឱកាស​នោះ លោកស្នងការ ក៏​បាន​ផ្តាំផ្ញើរ​ដល់​កម្លាំង​នគរបាល​ក្រោម​ឱវាទ​ថា ពេល​ដែល​ចុះ​ធ្វេី​បច្ចុប្បន្នភាព មន្ត្រី​ជំនាញ​ត្រូវតែ​ឆ្លៀត​បញ្ជ្រាប​ពន្យល់​ផ្លូវច្បាប់​អន្តោប្រវេសន៍​ដល់​ជន​បរទេស​ទាំងនោះ​ឲ្យបាន​ដឹង និង​យល់​អំពី​ច្បាប់​នៅ​កម្ពុជា​៖
១.​អ្នក​អត់​ប័ណ្ណ​ការងារ​ត្រូវ​ប្រឈម​និង​ពិន័យ ។ ២.​អ្នក​ផឹកស៊ី​ស្រវឹង​បង្ករឿង ធ្វើឲ​បាត់បង់​សណ្ដាប់ធ្នាប់ឬ​បង្ករ​ឲ​មាន​របួសស្នា​ម ត្រូវ​ប្រឈម​មុខ​ច្បាប់​។
៣.​បើកបរ អត់​ច្បាប់ ល្មើសច្បាប់ ត្រូវ ពិន័យ ឬ ប្រឈមមុខ​និង​ច្បាប់​។

​ចំណែក​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​វិញ លោក ជួន ណា​រិន្ទ ក៏​បាន​រំលឹកថា កងកម្លាំង​ទាំងអស់ ត្រូវ​ពង្រឹង​សមត្ថភាព​ច្បាប់ និង​មុខជំនាញ ព្រមទាំង​ធ្វេី​ការហ្វឹកហាត់​ក្បាច់គុន​យូ​ដូ ដេ​ី​ម្បី​សុខភាព​ល្អ កាយសម្បទា​មាំមួន ការពារ​ខ្លួន ពេល​ចាប់​ជនល្មើស​ប្រកបដោយ​គ្រោះថ្នាក់​ផង​ដែរ​។

​បន្ថែម​លើ​នេះ លោក ជួន ណា​រិន្ទ បាន​រំលឹក​ដល់​កងកម្លាំង​នគរបាលជាតិ ត្រូវ​ចង​ចាំ​ថា ពេល​ធ្វេី​អ្វីមួយ ឬ​បំពេញ​តួនាទី របស់ខ្លួន គឺ​ដើម្បី​បំរើ​ប្រជាពលរដ្ឋ បំរើ​សង្គមជាតិ និង​ត្រូវមាន​ស្មារតី​សាមគ្គីភាព​ផ្ទៃក្នុង ដោយ​ត្រូវ​ស្រឡាញ់​រាប់អាន​គ្នា អោយ​ដូចជា​គ្រួសារ​តែ​មួយ​៕ ដែន សីមា​

spot_img
×