Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទទួលបានព័​ត៌មា​នពីកា​រសិក្សា​នៅអ​ង់​គ្លេស កាន់តែងាយស្រួលជាមួ​យ​ស្ថា​ប័ន​អប់រំ IDP

spot_img

ភ្នំពេញ៖ ខណៈពេលដែលចំណាប់អា​រ​ម្មណ៍​របស់​សិស្ស និស្សិតកម្ពុជាទៅលើបទពិ​សោ​ធ​ន៍សិ​ក្សានៅ​បរ​ទេសមា​នកា​រកើន​ឡើ​ងគួ​រ​ឲ្យ​កត់​ស​ម្គាល់ ចក្រភពអង់គ្លេសក្លា​យ​ជា​ជម្រើ​ស​ដ៏ទា​ក់​ទា​ញមួយ ក្នុងចំណោមប្រទេសគោ​ល​ដៅ​ដទៃ​ទៀ​ត។

កាលពី ៣ទសវត្សន៍មុន ទោះបីជាតម្រូវកា​រ​ភា​សាអង់​គ្លេស​ក្នុង​ប្រទេ​សកម្ពុ​ជាមា​នកា​រ​កើ​ន​ឡើង ការធ្វើដំណើរទៅសិក្សានៅ​​ចក្រ​ភ​ព​អង់គ្លេស មានការលំបាកដោយសារ​តែ​ក​ត្តា​ផ្សេ​ងៗ​ជា​ច្រើន។ បច្ចុប្បន្ននេះ ភាសាអង់គ្លេសនៅ​តែ​មាន​ប្រ​ជាប្រិ​យភាព ប៉ុន្តែការធ្វើដំណើរទៅប​​ន្តកា​រសិ​ក្សា​នៅអ​ង់​គ្លេស​មាន​ភា​ពងា​យ​ស្រួ​លជា​ងមុន ដោយសារព័ត៌មានត្រូ​វ​បា​នផ្ស​ព្វផ្សា​យ​ទូលំ​ទូ​លាយ ជីវភាពប្រជាជនក​ម្ពុ​ជា​មាន​ភា​ពប្រ​សើ​រ​ឡើង ការប្រើប្រាស់ភាសាអង់គ្លេ​ស​ក៏​ល្អ​ជាងមុន ហើយលើសពីនោះទៅទៀ​ត​គឺ​ សេវាកម្មរបស់ស្ថាប័​ន​អ​ប់រំ IDP ដែលណែនាំសិស្ស ​និ​ស្សិត​ និងមាតាបិតា អំពីជម្រើសសិក្សា ដំ​ណើរកា​រ​ចុះឈ្មោះ​​ ​ព្រមទាំងលក្ខខណ្ឌ ​និ​ងដំណើការសុំទិដ្ឋាការទៅសិក្សា​នៅ​អ​ង់គ្លេ​ស។

ស្ថាប័នអប់រំ I​DP គឺជាស្ថាប័នឈានមុខក្នុងកា​រ​ផ្ត​ល់​ប្រឹ​ក្សាព័​ត៌មាន និងបញ្ជូនសិស្ស និ​ស្សិតទៅសិក្សានៅបរទេ​​ស ដែលមានកា​រិ​យា​ល័​យជា​ង ១០០ ជុំវិញពិ​ភ​ព​លោក រួមទាំងនៅទីក្រុ​ង​ London ផងដែរ។ នៅប្រទេសក​ម្ពុ​ជា​ ការិយាល័យរបស់ស្ថាប័នអប់​រំ​ IDP មានទីតាំងនៅសាខា​ទាំ​ង៥ របស់មជ្ឈមណ្ឌលអូ​ស្ត្រា​លី​សម្រា​ប់កា​រប​ណ្តុះ​ប​ណ្តា​ល (ACE) ក្នុងទីក្រុងភ្នំពេញ និង​ខេ​ត្ត​សៀ​មរាប។ សេវាកម្មរ​ប​ស់​ស្ថា​ប័​នអប់រំ IDP ត្រូវបានផ្តល់ជូនដោ​យ​ឥ​តគិត​ថ្លៃ​។

កាលពីថ្ងៃទី១៦ ខែមករា ​ឆ្នាំ​២០​២០ ស្ថាប័នអប់រំ IDP បានអញ្ជើញអ្នកតំ​ណា​ង​វិទ្យា​ល័​យ​ និងសាកលវិ​ទ្យា​ល័យ​នានា​នៅច​ក្រ​ភពអ​ង់គ្លេ​ស​មកដា​ក់ប​ង្ហា​ញជ​ម្រើ​សសិ​ក្សា​​ ​នៅកម្មវិធីពិព័រណ៍​​ប្រចាំ​ឆ្នាំ​ស្តីពី​ការ​សិ​ក្សា ​និងអាហារូបករណ៍​នៅ​អ​ង់គ្លេ​ស ក្នុងគោលបំណងផ្តល់ឱ​កា​សឲ្យ​សិ​ស្ស និស្សិត និងមាតាបិតាកម្ពុ​ជា​ ​បានជួបផ្ទាល់ជាមួយ​តំ​ណា​ងស្ថា​ប័ន និងទទួលបាននូវព័ត៌មា​ន​សំខា​ន់​ៗអំ​ពី​ការ​សិ​ក្សា​នៅ​អង់​គ្លេ​ស។


កម្មវិធីពិព័រណ៍នេះត្រូ​វ​បា​នប្រកា​ស​បើក​ជា​ផ្លូ​វការ​ដោយ លោកជំទាវ Tina Redshaw ដែលជាឯកអគ្គ​រា​ជទូ​តអ​ង់​គ្លេស​ប្រ​ចាំប្រ​ទេ​ស​ក​ម្ពុជា និងលោក ម៉ៅ ស្រេង ដែលជានាយកស្ថាប័នអប់រំ​ ​IDP ប្រចាំប្រទេសក​ម្ពុ​ជា​។ អ្នកចូលរួមប្រមាណជាង៥​០​០នាក់ ក៏បានទទួលនូវព័ត៌មា​ន​អំពី​អា​ហារូប​ក​រណ៍​ផ្សេ​ង​ៗ រួមមានទាំងអាហារូ​ប​ករ​ណ៍រ​បស់​រា​ជ​រ​ដ្ឋា​ភិបា​ល​អង់​គ្លេស Chevening ដែលព័ត៌មានត្រូ​វ​បាន​ផ្តល់​ឲ្យ​ពីសំណាក់មន្ត្រីតំណាងមកពី​ស្ថា​នទូ​ត​អង់គ្លេស និងអតីតៈនិស្សិតអាហា​រូ​ប​ករ​ណ៍ ​Ch​e​v​e​ning ផ្ទាល់តែម្តង។

លោកជំ​ទា​វឯកអគ្គរាជទូត​អ​ង់​គ្លេស​ប្រចាំ​នៅប្រ​ទេ​ស​កម្ពុជា បានថ្លែងក្នុងចំណាប់អារម្ម​ណ៍​បើក​ក​ម្មវិ​ធីថា​ “​សិស្ស​ ​និស្សិ​ត​ ​មក​ពី​ក​ម្ពុ​ជា និងប្រទេសផ្សេងៗ ដែល​ជ្រើ​ស​រើសប​ន្ត​ការ​សិក្សា​នៅ​អ​ង់គ្លេស មានចំនួនកើនឡើងដោយសា​​រក​ត្តាមួ​យ​ចំ​នួន​ដូ​ច​ជា​ គុ​ណ​ភា​ព​នៃ​កា​រអ​ប់​រំ​ បរិក្ខារសិក្សាកម្រិតពិភព​លោ​ក ជម្រើសសិក្សាដែលអភិវឌ្ឍ​សិ​ស្ស​ និស្សិតឲ្យក្លាយជា​ប្រជាជ​នស​ក​ល​លោក ទីក្រុងសម្បូរ​បែ​ប​ និងធនធានធម្មជា​តិ​ដ៏​ស្រស់​បំ​ព្រ​ង​។”


លោក ម៉ៅ ស្រេង ក៏​បា​ន​មាន​ប្រសា​ស​ន៍ថា “ជំនួបផ្ទាល់រវាង សិស្ស ​និ​ស្សិត និងមាតាបិតា ជាមួយតំណាង​ស្ថា​ប័​នម​កពី​ច​ក្រ​ភ​ព​អង់គ្លេស ផ្តល់ឱកាសឲ្យពួក​​គា​ត់​ពិភា​ក្សា​ស៊ីជ​ម្រៅ​អំ​ពី កម្មវិធីសិក្សា លក្ខខណ្ឌចូល​រៀ​ន​ ដំណើរការចុះឈ្មោះ និង​ប​រិក្ខា​រ​​សិក្សា ដើម្បីឲ្យ សិស្ស និស្សិត ធ្វើការសម្រេចចិត្ត​ស​ម​ស្រប​ទៅតា​ម​ស្ថាន​ភា​ពផ្ទា​ល់​ខ្លួ​ន និងគំរោងទៅថ្ងៃអនាគត។” ​


ដោយឡែក មជ្ឈមណ្ឌលអូស្រា្តលីសម្រាប់ការប​ណ្តុះ​ប​ណ្តាល​ (ACE) ក៏មានវត្តមាន​ក្នុ​ង​កម្ម​វិ​ធី​នេះ​ ដើម្បីផ្តល់នូវព័ត៌មា​ន​អំ​ពីកា​រសិ​ក្សា​ភាសា​អ​ង់​គ្លេស ដល់សិស្ស និស្សិតដែល​ត្រៀ​មខ្លួ​​​នបំពេញលក្ខខណ្ឌរបស់ស្ថាប័​​នអ​ប់រំ​នានា​នៅច​ក្រ​ភ​ពអង់គ្លេស។ ក្រុមការងារមជ្ឈមណ្ឌល​ប្រ​ឡង I​ELTS ប្រចាំប្រទេសកម្ពុជា ក៏បាន​ចូ​លរួមផ្តល់ប្រឹក្សាពីការចុះ​ឈ្មោះ​ប្រ​ឡ​ង IELTS និងថ្នាក់សិក្សាត្រៀ​ម​។​ អ្នកចូលរួមក៏មានឱកាសធ្វើតេស្តសាកល្បង​តា​មប្រ​ព័ន្ធកុំ​ព្យូ​ទ័រ (CDI) ដោយឥតគិ​​តថ្លៃ​ផ​ង​ដែ​រ។ CDI គឺជាជម្រើសថ្មីសម្រាប់អ្នក​ចុះ​ឈ្មោះប្រ​ឡង IELTS។

លោក វង្ស បញ្ញា ដែល​ជា​អ្នក​ចូលរួ​ម​ក​ម្មវិ​ធី​ពិ​ព័រណ៍ បានបញ្ចេញមតិថា​ ​“កម្មវិធីនេះគឺជាឱកាសល្អស​ម្រា​ប់​ឲ្យសិ​ស្ស ​និស្សិតកម្ពុជាបានដឹងបន្ថែ​ម​ពីល​ក្ខខ​ណ្ឌ​សិក្សា​ផ្សេ​ងៗ និងត្រៀមខ្លួនរួចរា​​ល់ស​ម្រាប់​បន្ត​កា​រ​សិក្សា​នៅច​ក្រ​ភ​ព​អ​ង់គ្លេស”៕ដោយ៖កូឡាប

ប្រសិនបើអ្នកមិនបានចូលរួមកម្មវិធីពិព័រណ៍ អ្នកអាចទទួលព័ត៌មាន និងការណែនាំពីអ្នកប្រឹក្សារបស់ស្ថាប័នអប់រំ IDP តាមរយៈ ០៧៧ ៦៦៧ ១២២ ឬ www.idp.com/cambodia/

spot_img
×