Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាឡេស៊ីបញ្ជូ​នសំ​រាម ១៥០កុង​តឺណឺ ត្រឡប់​ទៅកា​ន់ប្រទេ​សអ្ន​កមា​នវិញ

spot_img

ប្រទេសម៉ាឡេស៊ីបានបញ្ជូនសំរាមចំនួន​ ​១៥០កុងតឺណឺត្រឡប់ទៅកាន់​ប្រ​ទេស​អ្នក​មានវិញ ដូចជាអាមេរិច អង់គ្លេស បារាំង និងកាណាដាជាដើម ដោយម៉ា​ឡេស៊ីបញ្ជា​ក់ថា ប្រទេសខ្លួនមិនមែនជាធុងសំរាម​រ​បស់ពិ​ភព​លោកឡើ​យ​។​

ម៉ាឡេស៊ីបានក្លាយជាកន្លែងជោ​រ​ជន់ទៅ​ដោយការ​ដឹក​ជញ្ជូន​សំណល់ផ្លាស្ទិចខុសច្បាប់ ចាប់ពីឆ្នាំ ២០១៨ នៅពេលដែលចិនបានធ្វើ​កា​រប​​ង្រ្កាបលើឧស្សាហ៍កម្មកែច្នៃឡើងវិញដ៏​ធំ​។​

ម៉ាឡេស៊ីត្រូវបានគេមើ​ល​ឃើញ​ថា ជាគោលដៅនៃដឹកសំរាមខុសច្បាប់​​ដ៏ធំយ​កមក​ប្រទេស​នេះ​ ប៉ុន្តែរដ្ឋាភិបាលប្រ​ទេ​សនេះ បានព្យាយាមដោះស្រាយបញ្ហា​កេ​រិ៍្ត​ឈ្មោះ និងបានធ្វើការបញ្ជូនសំរា​ម​ទាំ​ងនោះត្រ​ឡប់​ទៅ​វិ​ញ​។

កាលពីថ្ងៃចន្ទម្សិលមិញនេះ​ ​រដ្ឋមន្រ្តីបរិស្ថានម៉ាឡេស៊ី ​អ្ន​កស្រី Yeo Bee Yin បានបញ្ជាឲ្យមានការប​ញ្ជូ​នសំ​រាមចំ​នួ​ន​ ៣.៧៣៧តោនត្រឡប់​ទៅ​កាន់​ប្រទេស​ដើម​ចំនួ​ន​ ១៣។

ក្នុងចំណោមសំរាមចំនួន​ ​១៥០​កុងតឺណឺ ម៉ាឡេស៊ីបានប​ញ្ជូ​ន ៤៣កុងតឺណឺត្រឡប់ទៅកាន់បាំរាំ​ង​វិ​ញ​ ៤២កុងតឺណឺ​ទៅ​កា​ន់អង់​គ្លេស ខណៈដែលអា​មេ​រិ​ច​ទទួល ១៧កុងតឺណឺវិ​ញ និងកាណាដាចំនួ​ន​ ១១កុងតឺណឺ។​

រដ្ឋាភិបាលនឹងនៅតែ​ព្យា​យាម​ធ្វើ ដើម្បីបញ្ជាក់ថា “ម៉ាឡេស៊ីមិនមែនជាធុងសំរា​ម​រប​ស់ពិ​ភព​លោក​ឡើ​យ​”។

រដ្ឋមន្រ្តីដដែល​ប​ញ្ជាក់ថា សម្រាប់ថ្លៃដឹកជញ្ជូន​គឺ​ប្រទេ​សដើ​ម និងក្រុមហ៊ុនដឹកជញ្ជូន​ជា​អ្ន​កចំ​ណាយ​៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×