Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សអនុ-វិទ្យាល័យខ្ជា​យ និងវិទ្យាល័យ​ប្រ​សូតិ ១០នាក់ ដួលសន្លប់ សង្ស័យបណ្តាលមកពីបញ្ហាអាកាសធាតុ​

spot_img

ស្វាយរៀង ៖ មន្ត្រីការិយាល័យអប់រំ យុវជន និ​ងកី​ឡាស្រុក​ស្វា​យទាប បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ប្រចាំខេត្តស្វាយរៀង​នៅ​ព្រឹកថ្ងៃ​ទី២១ ខែមករា ឆ្នាំ២០២០នេះថា មានសិស្សនៅអនុវិទ្យា​ល័​យខ្ជា​យ មានសភាពវិ​ល​មុខ ណែនទ្រូង ពិបាក​ដកដ​ង្ហើម និងសន្លប់ ចំនួន ៦នាក់ (ស្រីទាំង៦​នាក់) និងសិស្សវិទ្យាល័យ​ ​ហ៊ុន សែន ប្រសូតិ ចំនួន ៤នាក់ មានអាការៈមិនស្រួ​ល​ខ្លួន​។

ក្រោយពីបានបញ្ជូនមកដល់មន្ទីរ​ពេទ្យប​ង្អែ​កស្រុ​កស្វាយ​ទាប សិស្សទាំងអស់មានសភាព​ធូ​រស្រា​លប​ន្តិចហើ​យ​ ប៉ុន្តែលោកគ្រូពេ​ទ្យ​កំពុង​តាមដា​នប​ន្តទៀ​តថា តើបណ្តាលមកពី​មូ​លហេ​តុអ្វី​ឲ្យពិត​ប្រា​ក​ដ។​

លោកបានបញ្ជា​ក់ថា មុន​ដំបូងសិស្ស​នៅវិ​ទ្យា​ល័យ ហ៊ុន សែន ប្រសូតិម្នាក់ មានអាការៈមិនស្រួល​វិ​លមុខ​ ពេលនោះសិស្សដទៃ​ទៀត​បានឃើញ​ដូ​ច្នេះ ក៏មានអារម្មណ៍ភ័យក៏វិល​មុ​ខតា​ម​គ្នា ត្រូវបញ្ជូនទៅកាន់មន្ទីរ​ពេ​ទ្យប្រ​តិប​ត្តិស្រុ​ក ដើម្បីសង្គ្រោះបន្ទាន់​។​ ចំណែកសិស្សនៅអនុវិ​ទ្យា​ល័​យ​ខ្ជាយ​ ក៏មានអាកា​រៈថប់​ដង្ហើម វិលមុខសន្លប់ អស់កម្លាំងក៏ត្រូវ​ប​ញ្ជូនទៅ​សង្គ្រោះ​នៅមន្ទី​រពេទ្យបង្អែក​ស្រុក ភ្លាម​​ៗផង​ដែ​រ។

លោក តូច ប៉ូលីវ៉ា អភិបា​ល​រង​ខេត្តស្វា​យរៀ​ង បានឲ្យដឹងថា ឆ្លងកាត់តាមការ​ចុះ​ពិនិ​ត្យជា​ក់ស្តែ​ង ជាមួយប្រធានមន្ទីរ​ពេ​ទ្យបង្អែ​កស្រុ​កស្វាយ​ទាប និងមន្ត្រីមន្ទីរ​សុ​ខាភិបា​លខេ​ត្តស្វា​យ​រៀង​ ដល់ទីកន្លែងផ្ទាល់ជា​មួ​យ​ការិយា​ល័យអ​ប់​រំស្រុក​ស្វាយ​ទាប និងលោក លោកស្រីអភិបា​លរ​ងស្រុ​ក​ បានធ្វើការសន្និដ្ឋាន​ជា​ប​ឋម​ថា បញ្ហាដួលសន្លប់បណ្ដាលម​ក​ពី​អាកាស​ធាតុក្តៅហួ​ត​​ហែង សាលារៀនពុំមានកង្ហា​ល់​ប្រើប្រាស់​ សិស្សត​មចំណីអា​ហារស​ម្រកទ​ម្ងន់ និងសិស្សខ្លះមានសុ​ខ​ភាព​ខ្សោយ​។

លោក តូច ប៉ូលីវ៉ា បានបញ្ជាក់ថា កាលពីល្ងាចមិ​ញ​នេះ ដោយមានការណែនាំដោយផ្ទា​ល់​ពី​លោក​ ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង លោ​ក​បានចុះ​ទៅផ្ទា​ល់ដើ​ម្បីសួរ​សុខ​ទុក្ខ​សិស្សានុសិ​ស្ស​ចំ​នួ​ន ១០នាក់ នៅមន្ទីរពេទ្យបង្អែក​ស្វា​យទាប ដើម្បីរកមូលហេតុ​ឲ្យ​ច្បា​ស់លាស់​។​

សូមបញ្ជាក់ថា ករណីសិស្សដួលសន្លប់​នេះ​បា​នកើត​ឡើង កាលពីកាលល្ងាចម៉ោ​ង៤និ​ង៤០នាទីរសៀលថ្ងៃទី​២​០ ខែ​មក​រា ឆ្នាំ២០២០៕ដោយ៖ វ៉ៃកូ

spot_img
×