Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃ​ពុធ ទី ២២ ​ខែមករា ​ឆ្នាំ​២០២០

spot_img

ឆ្នាំជូត

រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដាក់ពាក្យ​ចូលធ្វើការ​ឬ​ទំនាក់ទំនង​ក្នុង​កិច្ចការងារ​អ្វីមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ឆ្ងាយ​ជិត​មាន​ភាព​កាក់កប​គួរសម​តែ​យ៉ាងណា​ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​មិន​ដូច្នេះ​ជោគ​លាភ​ទាំងនេះ​នឹងត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​អញ្ចឹង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​មនោសញ្ចេតនា​គូស្នេហ៍​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

ឆ្នាំឆ្លូវ

រាសី​ល្អជា​មធ្យម​។​ យីអ៊ុន​ថ្ងៃនេះ​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេពី​ព្រោះ​មានតែ​ក្រុមមនុស្ស​ចាំ​ចាប់កំហុស​និង​មើលបំណាំ​ង​ច្រើន​។​ក្រៅពីនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនត្រូវ​ប្រញាប់ប្រញាល់​មិន​មើលមុខមើលក្រោយ​ឡើយ​ប្រយ័ត្ន​ជួប​រឿង​ខុស​លើ​ខុស​ហើយ​មិន​ទទួលបាន​ផល​អ្វី​ទាំងអស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្នប្រយែង​ជនខិលខូច​នៅក្បែរ​ខ្លួន​ពីព្រោះ​គេ​អាចមាន​បំណង​មិនល្អ​ចាំតែ​ផ្តួលរំលំ​លោកអ្នក​ប៉ុណ្ណោះ​។​

រីឯ​មនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេលវេលា​បំពេញការងារ​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំខាល

រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​លោកអ្នក​មិន​គប្បី​ធ្វើ​រឿង​សំខាន់​ឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើត​ជាង​សព្វមួយដង​។​ក្នុងផ្ទះ​សម្បែង​ឬ​សមាជិកគ្រួសារ​កើតមាន​ភាព​រកាំ​ចិត្តច្រើន​ហើយ​ទាល់តែ​កាត់បន្ថយ​ជម្លោះ​ទើប​ល្អ​ប្រពៃ​បំផុត​។​សម្រាប់ ការប្រកប​របរ​រក​ស៊ី​ជួញដូរ​បើ​មាន​អតិថិជន​ស្នើសុំ​ជំពាក់​ប្រាក់កាស​ពុំ​ត្រូវ​ចិត្តល្អ​ឱ្យ​ជុំពាក់​ច្រើន​ឡើយ​ព្រោះ​កាលបើ​ធ្លាក់​ដល់ដៃ​គេ​ហើយ​មិន​ងាយ​សង​មិន​វិញ​ឡើយ​។

​រីឯមនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

​ឆ្នាំថោះ

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​មិន​ថា​ជា​ការងារ​ឬ​បញ្ហា​ប្រាក់កាស​ទេ​គឺ​មានការ​ជឿនលឿន​ទៅមុខ​គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​បើ​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​បំផុត​៕

ឆ្នាំរោង

រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​លោកអ្នក​មានការ​ខ្វាយខ្វល់​ច្រើន​បន្តិច​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​ឆ្លើយតប​ដូច​ជាទី​ពេញចិត្ត​នោះដែរ​។​ក្រៅពីនេះ​បើ​មានការ​សម្រេចចិត្ត​រឿង​ការងារ បញ្ហា​ប្រាក់កាស​តែង​ជួប​ការរអាក់រអួល​ឬ​មាន​បញ្ហា​ស្មុគស្មាញ​ច្រើន​ផងដែរ​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជនខិលខូច​តាម​លួច​បន្លំ​ឬ​បង្ករឿង​ដោយ​ប្រការ​ណាមួយ​ប៉ុន្តែ​យ៉ាងណា​ផល​ចំណូល​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​ផងដែរ​។​

រីឯ​មនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ច្រើន​ម្នាក់ឯង​៕

​ឆ្នាំម្សាញ់

រាសី​ល្អជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​បើទោះបី​មាន​បញ្ហា​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវធ្វើ​ចិត្ត​តស៊ូ​នោះ​ទោះ​លំបាក​ម្តេច​ម្តា​ក៏​អាច​ពុះពារ​ទទួលផល​ល្អៗ​ហុច​ឱ្យ​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​សម្លឹងមើល​ឱ្យ​ច្បាស់​ថាស​ឬ​ខ្មៅ​នោះ​ទើប​ធ្វើទៅ​មិន​បង្ក​ការប៉ះពាល់​នៅពេល​ក្រោយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទី​ជិ​ញ​ឆ្ងាយ​លោកអ្នក​តោង​តែ​ប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ពីព្រោះថា​គេ​អាច​នាំ​រឿង​រាវ​មកឱ្យ​ដោយ​ប្រការ​ណាមួយ​និង​បើជា​អតិថិជន​ឱ្យ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​ផង​។​

រីឯ​មនោសញ្ចេតនា ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

ឆ្នាំមមី

រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​អាច​សរុប​ការងារ​អ្វីមួយ​គឺ​ងាយ​ឆាប់​ចប់​និង​ទទួលបាន​ផល​លឿន​ផង​។​ការរស់នៅ​ដំណើរ​ជីវិត​ល្អប្រសើរ​ទាំង​បុរស​និង​ស្ត្រី​ហើយ​បើ​ចង់​សម្រុក​កិច្ចការងារ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​ទោះបីយ៉ាងណា​ការធ្វើ​អ្វី​លោកអ្នក​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល​មិនល្អ​នោះ​តែង​ងាយ​កើតមាន​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​

​រីឯមនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​បើ​ចង់​ណែនាំ​ឱ្យ​ចាស់ទុំ​បាន​ស្គាល់​ឬ​ចូល​ចែវ​ចូ​វ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំមមែ

​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​តែង​ឆ្លើយតប​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​មនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំវក

រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ធំដុំ​ឬ​សំខាន់​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​ជាទី​ពេញចិត្ត​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​តែ​យ៉ាងណា​ការចំណាយ​នៅតែ​ខ្ពស់​ធ្វើឱ្យ​ជួប​ផល​លំបាក​ត្រូវ​រែកពន់​មាន​ច្រើនណាស់​។​ការរស់នៅ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

រីឯ​មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​មានការ​ប្រកែប្រកាន់​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕

​ឆ្នាំរកា

រាសី​ស្រុតចុះ​។​ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ហើយ​ពិសេស​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​ចំពោះ​ស្ត្រី​កុំ​បង្ក​ការ​ផល​លំបាក​ដល់​អ្នកដទៃ​ពី​រឿង​អ្វីមួយ​ពីព្រោះ​ផល អាក្រក់​តែង​កើតឡើង នៅពេល​ក្រោយ​វិញ​ផង​។​សម្រាប់​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។

រីឯ​មនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ការដើរ​ហើរ​ពាស​វាលកាល​ព្រោះ​ច្រើន​ជួប​រឿង​អាក្រក់​ជាង​ល្អ ៕

​ឆ្នាំច

រាសី​ស្រុតចុះ​។​ បើតាម​ដួង​រាសី​ខែ​របស់​លោកអ្នកឆ្លងចូលខែក្រោយនេះ ​ល្អប្រសើរ ហើយ​បើ​ធ្វើ​អ្វី​មានតែ​ជឿន​លឿន​ទៅមុខ​គួរសម​។​អ្នក​កើត​ឆ្នាំ​កណ្តុរ​ឈានចូល​ដល់​ឆ្នាំក្រោយ​ដែរ​ដួង​រាសី​ឆ្នាំ​របស់លោក​អ្នកមាន​ក​ម្រិ​ត​មធ្យម​ហើយ​ការធ្វើ​អ្វីៗ​ក៏​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ផងដែរ​។​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យឺត​និង​ពិសេស​ងាយ​កើត​បញ្ហា​តាម​ក្រោយ​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

រីឯ​មនោសញ្ចេតនាបញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ជួន​ទាស់ទែង​ជួប​អារម្មណ៍​ល្អក់កករ​ដោយសារ​ការមិន​សូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​៕

ឆ្នាំកុរ

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​បើ​មានការ​ទំនាក់ទំនង​ចរចា​បញ្ហា​អ្វី​តែង​សម្រេច​ដូច​គាប់​បំណង​និង​បើ​ចង់​បណ្តាក់ទុន​អ្វី​ក៏​តែង​ជោគជ័យ​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯមនោសញ្ចេតនា​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

spot_img
×