Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ន​គរ​បាល​ខេត្ត​តាកែវ កណ្តាល និង​ខេត្ត​អាន​យ៉ាន បន្ត​អនុ​វត្ត​បង្ក្រាបសកម្ម​ភាព​បទ​ល្មើស​ផ្សេង​ៗ​សម្រាប់​ឆ្នាំ​២០២០ ចំ​នួន ៨ ចំណុច​​សំ​ខាន់​ៗ​បន្ថែម​ទៀត​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ការ​ពារសន្តិសុខសណ្តាប់ធ្នាប់នៅ​តាម​បន្ទាត់​ព្រំដែន​វៀតណាម-កម្ពុជា

spot_img

​តាកែវ​៖ ថ្លែង​នៅក្នុង​សន្និបាត​បូកសរុប​វាយតម្លៃ​សភាព​ការ​ណ៏​និង​លទ្ធផល​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​រយៈពេល ៦​ខែ​ចុងឆ្នាំ ២០១៩ និង​លើក​ទិសដៅ​សហប្រតិបត្តិការ​រវាង​នគរបាល​ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម និង​នគរបាល​ខេត្តតាកែវ នគរបាល​ខេត្តកណ្តាល ប្រទេស​កម្ពុជា នៅ​សាលប្រជុំ​នៃ​ស្នងការ​នគរបាល​ខេត្ត​អាន​យ៉ាង នា​រសៀល​ថ្ងៃទី ២១ ខែមករា ឆ្នាំ​២០២០​នេះ ស្នងការ​នគរបាល​ខេត្ត​ទាំងបី ខេត្តតាកែវ ខេត្តកណ្តាល និង​ខេត្ត​អាន​យ៉ាង បាន​ឯកភាពគ្នា​លើ​កិច្ចសហប្រតិបត្តិការ ដែល​បាន​អនុវត្ត​កន្លងមកនេះ ហើយ​ក្នុងនោះ ស្នងការ​នគរបាល​ខេត្ត​ទាំង ៣ បាន​លើក​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​លើ​យន្តការ​ចំនួន ០៨​ចំ​នុ​ណុ​ច​សំខាន់​បន្ថែមទៀត ដែល​ត្រូវអនុវត្ត​បន្ត ក្នុងនោះ​ចំណុច​ទី​០១ ត្រូវ​ផ្លាស់ប្តូ​រព​ត័​មាន​អំពី​សភាព​ការ​ណ៏​ពាក់ព័ន្ធ​ដល់​ការងារ​បង្ក្រាប បទល្មើស ធានា​សន្តិសុខ សណ្តាប់ធ្នាប់​តាម​ខ្សែបន្ទាត់​ព្រំដែន សកម្មភាព​ភេរវកម្ម បទល្មើស​ឆ្លងដែន បទល្មើស​គ្រឿងញៀន និង​បទល្មើស​ជួញដូរ​មនុស្ស អោយបាន​រហ័ស​។

​-ចំណុច​ទី​២ នៅពេល​មាន​បទល្មើស​កើតឡើង​ភាគី​ទាំងសងខាង​ត្រូវតែ​រាយ​ការ​ណ៏​អោយ​គ្នា​ទៅវិញទៅមក ដើម្បី​ធ្វើការ​ទប់ស្កាត់​និង​បង្ក្រាប​អោយបាន​ទាន់​ពេ​វេលា ។

-​ចំណុច​ទី​៣ ស្រុក​នៅជាប់​ព្រំដែន បង្កើន​នៅ​កិច្ចសហប្រតិបត្តិការ លើ​ការ​ល្បាត ត្រួតពិនិត្យ លើ​ខ្សែបន្ទាត់​ព្រំដែន ។

-​ចំណុច​ទី​៤ ភាគី​ទាំងពីរ បន្ត​ជម្រុញ​ការងារ​ឃោសនាអប់រំ​ប្រជាជន គោរព​ច្បាប់​នៃ​ប្រទេស​ទាំងពីរ នៅពេល​ឆ្លងកាត់​ព្រំដែន និង​ផ្តល់​លក្ខណៈ​ងាយស្រួល​ជូន​ប្រជាជន​ទាំងសងខាង​បាន​ទៅសួរសុខទុក្ខ​បងប្អូន និង​ទេសចរ​ណ៏​ចេញចូល ផ្លាស់ប្តូរ​ទំនិញ​ជាដើម ។

-​ចំណុច​ទី ០៥ បន្តធ្វើ​សេនាធិការ​ជូន​ដល់​ថ្នាក់​ខេត្ត ដើម្បី​ស្នើ​ដល់​រាជរដ្ឋាភិបាល​ប្រទេស​ទាំងពីរ ជម្រុញ​ការចរចារ ដើម្បី​ឆាប់​បានសម្រេច​ការងារ​បោះបង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ។
​ចំនុច​ទី​៦ ក្រើនរំលឹក និង​បញ្ជា​ដល់​ការិយាល័យ​ជំនាញ​របស់​នគរបាល​ខេត្ត​ជាប់​ព្រំដែន​ទាំង​៣ សហការ​កសាង​ផែនការ​បង្ក្រាប​បទល្មើស​។​

ចំណុច​ទី ៧ បន្តការងា​ត​យៀមល្បាត​នូវតាម​ច្រករបៀង ប៉ុស្តិ​ការពារ​ព្រំដែន ប៉ុស្តិ​ច្រកទ្វារ និង​នូវតាម​ភូមិ​ឃុំ​ជាប់​ព្រំដែន ។ និង​ចំនុច​ទី​៨ នៅពេល​មាន​ករណី​ស្មុកស្មាញ នគរបាល​ខេត្ត​ទាំង ៣ ត្រូវ​ផ្តល់​ជាព​ត័​មាន​តាម​ប្រព​ន្ធ័​បច្ចេកវិទ្យា Email fax telegram WhatsApp ជាមុន​ដើម្បី​ងាយស្រួល​ក្នុងការ​រៀបចំ​ទុកជាមុន ។​

​សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​សន្និបាត​បូកសរុប​និង​វាយតម្លៃ​សភាព​ការ​ណ៏ ៦​ខែ​ចុងឆ្នាំ​២០១៩​នេះ គឺមាន​ការចូលរួម ពី​ឯកឧត្តម​ឧ​ត្ត​ម​សេនី​យ៏​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ និង​ឯកឧត្តម​ឧ​ត្ត​ម​សេនី​យ៏​ទោ អៀវ ចម្រើន ស្នងការ​នគរបាល​ខេត្តកណ្តាល រួមជាមួយ​ក្រុមការងា​រ​ប្រតិភូរ និង​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ប៊ួ​យ ប៊ែ​ទឺ ស្នងការ​នគរបាល​ខេត្ត​អាន​យ៉ាង ។

ជា​កិច្ចបញ្ចប់​នៅក្នុង​អង្គសន្និបាទ​នេះដែរ លោក ប៊ួ​យ ប៊ែ​ទឺ ស្នងការ​នគរបាល​ខេត្ត​អាន​យ៉ាង បានលើកឡើង​នូវ​សកម្មភាព​បទល្មើស​ជាច្រើន​ដែល​កើតមាន​ក្នុង​រយៈពេល ៦​ខែ​ចុង​ឆ្នាំនេះ គឺ នៅមាន​ភាពស្មុកស្មាញ​ច្រើន ព្រោះ​រាល់​បណ្តា​បទល្មើស​ព្រហ្ម​ទ័​ណ្ឌ សេដ្ឋកិច្ច គ្រឿងញៀន រត់ពន្ធ​ដឹកជញ្ជូន​ស្ករ មាស រូបិយប័ណ្ណ​បរទេស គឺ​នៅតែ​បន្ត​កើតមានឡើង មិនតែប៉ុណ្ណោះ ក្នុងនោះ​ក៏មាន​មុខសញ្ញា​ជ្រុលនិយម​មួយចំនួន​តែងតែ​នាំគ្នា​មក​តំបន់​ព្រំដែន​ដើម្បី​ថតរូប វីដេអូ ដើម្បី​ឃោសនា​មួលបង្កាច់​លទ្ធផល​កិច្ចការ​បោះបង្គោល​ព្រំដែន ៕ ដោយ ៖ តាកែវ​

spot_img
×